ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គីភ័យ​ឆាបឆេះ​ភូមិ​ខ្មែរ​-អ៊ិ​ស្លា​ម​នៅ​ច្រាំង​ចំរេះ​ទាំង​កណ្តាល យប់​អស់​១៨​ខ្នង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ លំនៅ​ឋាន​ចំនួន១៨​ខ្នងនៅ​តំបន់​ខ្មែរ​អ៊ី​ស្លា​ម​រស់នៅ ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទាំង​កណ្តាល​យប់​អស់​ជិត​២​ម៉ោង បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំងស្រុង ​រួម​ជាមួយ​ទ្រព្យសម្បត្តិ​ជា​ច្រើន ។ ​ហេតុការណ៍​នេះ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១១​និង​១០យប់​ថ្ងៃ​ទី​០៦ ខែឧសភា…

រាជធានី​ភ្នំពេញ ​៖​ លំនៅ​ឋាន​ចំនួន១៨​ខ្នងនៅ​តំបន់​ខ្មែរ​អ៊ី​ស្លា​ម​រស់នៅ ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទាំង​កណ្តាល​យប់​អស់​ជិត​២​ម៉ោង បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំងស្រុង ​រួម​ជាមួយ​ទ្រព្យសម្បត្តិ​ជា​ច្រើន ។ ​ហេតុការណ៍​នេះ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១១​និង​១០យប់​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​២ ក្រុម​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​ជា​ភូមិ ខ្មែរ​អ៊ិ​ស្លា​ម​រស់នៅ​ ។

​អគ្គីភ័យ​នេះ​ បាន​ឆាបឆេះ​ចេញពីផ្ទះ​លេខ​១១៦៧ ដែល​មាន​ម្ចាស់​ឈ្មោះ​សា ឯ​ល​ ភេទ​ប្រុស​ ​អាយុ​៧០​ឆ្នាំ​ មុខរបរ​លក់ដូរ ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ដែលបាន​ចាក់សោរ​ទុក​ចោល ហើយភ្លើង​បាន​ឆាបឆេះ​រាលដាល​យ៉ាង​រហ័ស ​។ ​តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ពេលដែលអ្នក​ភូមិដែល​កំពុង​តែដេក​លង់លក់ ស្រាប់តែភ្លើងបាន​ឆាបឆេះចេញ​ផ្ទះជនជាតិ​អ៊ិ​ស្លា​ម​ខាងលើ ដែល​បាន​ចាក់សោ​ទុក​ចោល ។ ដោយសារ​តែផ្ទះ​នោះ​ធ្វើ​ពី ឈើ ភ្លើង បាន​ឆាបឆេះ​យ៉ាង​រហ័សរាលដាល​ទៅ​ផ្ទះ ឈើ​ដូច​ៗ​គ្នា​យ៉ាង​សន្ធោសន្ធៅ ។​

ភ្លាម​ៗ រថយន្តពន្លត់អគ្គិភ័យជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍បាញ់​ពន្លត់ តែ​ពុំ​អាច​ទប់ស្កាត់​បាន​ទាន់​ពេល ព្រោះ​លំ​ណ​ង់​ទាំងនោះ មិន​រៀបរយ​ស្ថិត​នៅ​ជាប់​ៗ​គ្នា ដោយ​រថយន្ត ពុំ​អាច​ចូល​បាន​។ តាម​នគរបាល​ការិយល័យ បង្ការ ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត ពន្លត់អគ្គិភ័យ​ចំនួន​៣០​គ្រឿង ទៅ​អន្តរាគមន៍បាញ់​ពន្លត់ ហើយភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​ប្រមាណ​០១​និង​០០​នាទី​រំលង​អ​ធ្រា​ត្រ ថ្ងៃ​ទី​០៧ ខែ ឧសភា ​ឆ្នាំ២០២២​។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា អគ្គី​ភ័យ​នេះ​បាន​បំផ្លាញ​ផ្ទះ ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ក្បឿង និង​ស​ង្ក័​សី អស់​ចំនួន ១៨​ខ្នង ព្រមទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន គ្មាន​សល់ តែ​ពុំ​បណ្តាល​អោយ​មនុស្ស រង​របួស​ឡើយ​ ។ តាម​នគរបាល​អោយ​ដឹង​ថា អគ្គិភ័យ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិស​នី​ ខ​ណៈ​ពេលដែល​ម្ចាស់ផ្ទះ​បិទទ្វា​ចាក់សោ​ទុក​ចោល​ ។ បន្ទាប់​ពី រង​គ្រោះនៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ ឧសភា អាជ្ញាធរខណ្ឌ​ឬ​ស្សី​កែវ ក៏បាន​នាំ​អំណោយទៅ​ចែក​ជូនដល់​ប្រជា​ពល​រង​គ្រោះជា​បន្ទាន់ ដើម្បីសម្រួល​ដល់​ការ​លំបាក​ ។

អត្ថបទសរសេរ ដោយ