ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​រ្វ៉ា​ន់​ដា ចាប់ផ្ដើម​ពាណិជ្ជកម្ម Drone

7 ឆ្នាំ មុន

គួរ​ឲ្យ​អបអរ​សម្រាប់​ច្បាប់​សេវាកម្ម​ពាណិជ្ជកម្ម​drone ដំបូង​លើ​លោក​បាន​ចាប់ផ្តើម​អនុវត្ត​នៅ​ក្នុង​ប្រទេស​រ្វ៉ា​ន់​ដា ។ ប្រតិបត្តិការ​ប្រើប្រាស់​drone ដែល​បំពាក់​ស្លាប​ហោះហើរ​ដោយ​ស្វ័យប្រវត្តិ ទៅ​កាន់​គោលដៅ​

គួរ​ឲ្យ​អបអរ​សម្រាប់​ច្បាប់​សេវាកម្ម​ពាណិជ្ជកម្ម​drone ដំបូង​លើ​លោក​បាន​ចាប់ផ្តើម​អនុវត្ត​នៅ​ក្នុង​ប្រទេស​រ្វ៉ា​ន់​ដា ។ ប្រតិបត្តិការ​ប្រើប្រាស់​drone ដែល​បំពាក់​ស្លាប​ហោះហើរ​ដោយ​ស្វ័យប្រវត្តិ ទៅ​កាន់​គោលដៅ​នានា​ក្នុង​ប្រទេស​មួយ​ដែល​នៅ​កណ្តាល​ទ្វីបអាហ្វ្រិក​បាន​ចាប់ផ្តើម​ដោយ​រលូន ។

តួនាទី​របស់​Drone គឺ​ហោះហើរ​ទៅ​តាម​គោលដៅ​ដែល​បាន​កំណត់ បន្ទាប់​មក​ទម្លាក់​ប្រអប់​ដែល​មាន​ដឹក​ជញ្ជូន​ភ្ជាប់​ជាមួយ​ឆត្រយោង ។ វា​ជា​drone ដែល​មិន​ចុះ​ចត​នៅ​កន្លែង​ដាក់​អីវ៉ាន់​មុន​ពេល​ហោះ​ត្រឡប់​មក​វិញ​នោះ​ទេ ។ វា​ជា​បច្ចេកវិទ្យា​ដែល​ដឹក​ជញ្ជូន​ទំនិញ ឬ​របស់របរ​នានា​បាន​លឿន​ជាង​ការ​ដឹក​ជញ្ជូន​តាម​ដងផ្លូវ ។

វា​មានឈ្មោះ​ថា​Zipline គឺជា​គំរោង​ស្តារ​ឡើង​វិញ​របស់​អា​មេ​រិ​ក ដែល​ធ្វើ​ឡើង​ពី​ម៉ាស៊ីន​មួយ​ប្រភេទ​ដែល ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ក្រុមហ៊ុន​Google ក្រុមហ៊ុន​Space X ក្រុមហ៊ុន​Lockheed Martin និង បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​ផ្សេង​ទៀត ។

Dron ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ជញ្ជូន​ឈាម ប្លា​ស្មា សារធាតុ​ជំនួយ​នានា​ទៅ​កាន់​មន្ទីរពេទ្យ​នានា​នៅ​ជុំវិញ​តំបន់​ដាច់​ស្រយាល​ភាគ​ខាងលិច​នៃ​ប្រទេស​រ្វ៉ា​ន់​ដា និង​បាន​ជួយ​ព​ន្លឿ​ន​ពេលវេលា​ក្នុង​ការ​ដឹក​ជញ្ជូន​ពី​ច្រើន​ម៉ោង​មក​ត្រឹម​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។

Dron ត្រូវ​ហោះហើរ​នៅ​ក្រោម​កំពស់​១៥២​ម៉ែត្រ ដើម្បី​បញ្ចៀស​ការ​បុក​គ្នា​ជាមួយ​យន្តហោះ​ដឹក​អ្នកដំណើរ ដែល​ប្រើប្រាស់​មនុស្ស​ក្នុង​ការ​បើកបរ ។ ហើយ​វា​អាច​ធ្វើ​ប្រតិ​បត្តិ​ការ​​ត្រឹមតែ​ចំងាយ​១៥០​គីឡូម៉ែត្រ បើ​ទោះជា​វា​មាន​សមត្ថភាព​លើស​ការ​កំណត់​ពីរ​ដង​ក៏​ដោយ វា​ដើរ​ដោយ​ថ្ម ហើយ​ប្រើប្រាស់​បច្ចេកវិទ្យា ទិន្នន័យ​GPS ដើម្បី​ទៅ​កាន់​គោល​ដៅ​នានា ។ លើស​ពី​នេះ​ទៅ​ទៀត​វា​ក៏​មាន​សមត្ថភាព​បញ្ជូន​ព័ត៌មាន​ត្រឡប់​មក​វិញ​ទៅ​កាន់​ទី​បញ្ជា​រារ​របស់​វា និង​ទីបញ្ជាការ​គ្រប់​គ្រង់​ផ្លូវអាកាស​រ្វ៉ា​ន់​ដា​ផង​ដែរ​តាម​ប្រព័ន្ធ​ភ្ជាប់​cellular របស់​ទូរស័ព្ទ ។ វា​នឹង​ហោះហើរ​ដូច​ជា​រង្វង់​នាឡិកា ក្នុង​ល្បឿន​៣០km​ក្នុង​មួយ​ម៉ោង បើ​ទោះជា មាន​ខ្យល់ ឬ​ភ្លៀង​តិចតួច​ក្តី ។

Zipline នឹង​ត្រូវ​បាន​គិត​ប្រាក់​ឈ្នួល​ពី​ក្រសួងសុខាភិបាល​រ្វ៉ា​ន់​ដា​ក្នុង​ការ​ដឹក​ជញ្ជូន​ម្តង​របស់​ខ្លួន ។  ក្រុមហ៊ុន​ដែល​ទទួល​បន្ទុក​ការងារ​នេះ​ថា តម្លៃ​ប្រាក់​ឈ្នួល​ក្នុង​ការ​ដឹក​ជញ្ជូន​គឺ​ស្មើនឹង​ការ​ដឹក​ជញ្ជូន​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដូច​គ្នា​ដែរ គឺ​ស្មើនឹង​ការ​ដឹក​ជញ្ជូន​តាម​ម៉ូតូ ឬ​រថយន្ត​សង្គ្រោះ​បន្ទាន់ ។

នា​ពេល​នេះ​ក្រៅពី​Zipline មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ជា​ច្រើន​ដូច​ជា​ក្រុមហ៊ុន​Amazon ក្រុមហ៊ុន​DHL និង​ក្រុមហ៊ុន​Singapore Post ក៏​បាន​ដាក់​បង្ហាញ​សេវា​drone របស់​ខ្លួន​ដែល​អាច​ចុះ​ចត់​បាន​នៅ​គ្រប់​គោលដៅ ។ តែ​ក៏​តម្រូវ​ឱ្យ​ប្រើប្រាស់​សម្រាប់​គោលបំណង់​មនុស្សធម៌​នៅ​គ្រប់​ទីកន្លែង​ក្នុង​ទ្វីបអាហ្វ្រិក ក្នុង​នោះ​មានកម្ម​វិធី​ដឹក​ជញ្ជូន​ឈាម និង​គំរូ​លាមក​នៅ​តំបន់​ម៉ា​ដា​ហ្គា​ស្កា​ផង​ដែរ គំរោង​មួយទៀត​គឺ​គំរោង​ឃ្លាំមើល​ជំរំ​ជនភៀសខ្លួន​នៅ​ប្រទេស​Uganda ជាដើម ។

បើ​ទោះជា​drones វា​មាន​ប្រយោជន៍​ច្រើន​ក្តី ក្នុង​ការ​ជួយ​មនុស្ស តែ​ក៏​មាន​មនុស្ស​បាន​បំពាក់អាវុធ​សម្រាប់​ការ​ប្រយុទ្ធ​ដែរ ។ ហេតុ​នោះ​បានជា​រដ្ឋាភិបាល​នៅ​តំបន់​អាហ្វ្រិក​មួយ​ចំនួន​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​drones នៅ​លើ​ប្រទេស​របស់​គេ​ដោយ​យក​ហេតុផល​ថា វា​បាន​គំរាម​ដល់​សន្តិសុខ​ជាតិ ។

ប្រទេស​រ្វ៉ា​ន់​ដា ជា​ប្រទេស​អាហ្វ្រិក​ខាងត្បូង ប្រទេស​Mauritius ជា​ប្រទេស​ដែល​ឈានមុខ​គេ​ក្នុង​តំបន់ ហើយ​ផ្តល់​ច្បាប់​ឲ្យ​មាន​ប្រតិបត្តិការ​drones ។ ចំណែក​ប្រទេស​ម៉ូ​រ៉ុ​កកូ ប្រទេស​កេ​ន​យ៉ា ប្រទេស​អ៊ុយ​ហ្គ​ង់​ដា បាន​ហាមប្រាម​ជា​ដាច់ខាត់​ពី​ការ​ប្រើប្រាស់​Drones ។ នៅ​ប្រទេស​ហ្គា​ណា​វិញ អ្នក​ប្រើប្រាស់​Drones អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនា​គារ​៣០​ឆ្នាំ​ប្រសិនបើ​មិន​សុំ​ច្បាប់​ប្រើប្រាស់ ៕