ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្តល់​ជំនួយ​យោធា​ជិត៤​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន ចាប់តាំងពី​រុ​ស្ស៊ី​ឈ្លានពាន​មក

1 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Antony Blinken បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​បន្ថែម​តម្លៃ១៥០​លាន​ដុល្លារ​ទៅ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​និយាយ​ថា​ ជំនួយ​យោធា​អា​មេ​រិ​ក​ទៅ​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​មានការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​មក​បាន​កើន​ដល់​ប្រហែល៣,៨​ពាន់​លាន​ដុល្លារ​ ។ លោក​ថ្លែង​ថា ជំនួយ​ចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​ជំនួយ​សន្តិសុខ​អា​មេ​រិ​ក​ទៅ​អ៊ុយ​ក្រែ​ន​កើន​ដល់​ប្រហែល៣,៨​ពាន់​លាន​ដុល្លារចាប់​តាំងពី​មាន​ឈ្លានពាន​ទ្រ​ង​ទ្រាយ​ធំ​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី២៤ ខែកុម្ភៈ​…

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Antony Blinken បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​បន្ថែម​តម្លៃ១៥០​លាន​ដុល្លារ​ទៅ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​និយាយ​ថា​ ជំនួយ​យោធា​អា​មេ​រិ​ក​ទៅ​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​មានការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​មក​បាន​កើន​ដល់​ប្រហែល៣,៨​ពាន់​លាន​ដុល្លារ​ ។

លោក​ថ្លែង​ថា ជំនួយ​ចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​ជំនួយ​សន្តិសុខ​អា​មេ​រិ​ក​ទៅ​អ៊ុយ​ក្រែ​ន​កើន​ដល់​ប្រហែល៣,៨​ពាន់​លាន​ដុល្លារចាប់​តាំងពី​មាន​ឈ្លានពាន​ទ្រ​ង​ទ្រាយ​ធំ​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី២៤ ខែកុម្ភៈ​ ។

«​យើង​នឹង​បន្ត​ផ្តល់​អា​វុ​.​ធ​ទៅ​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​ ដើម្បី​ការពារ​ប្រទេស និង​សេរី​ភាព​របស់​ប្រជាពលរដ្ឋ​ពួក​គេ»​។

សូម​រម្លឹក​ថា ចាប់តាំងពី​មានការ​ឈ្លានពាន​មក ប្រទេស​ជា​ច្រើន​បាន​បញ្ជូន​អា​វុ​.​ធ​ឲ្យ​អ៊ុយ​ក្រែ​ន ដែល​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កងទ័ព​រុ​ស្ស៊ី​មិន​បាន​សម្រេច​ផែនការ​ធំដុំ​ក្នុង​ការ​វា​.​យ​ដណ្តើម​កាន់កាប់​តំបន់​សំខាន់​ៗ​របស់​អ៊ុយ​ក្រែ​ន ដូច​ជា​រដ្ឋធានី​គៀវ​ជាដើម​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ