ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មជន​សិទ្ធិ​ស្ត្រី​បញ្ចេញ​ដើមទ្រូង​ធ្វើ​បាតុកម្មតវ៉ា​ឱ្យ​លុប​ចោល​ច្បាប់​រៀប​ការ​ភេទ​ដូច​គ្នា

7 ឆ្នាំ មុន

AP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្រជាជន​បារាំង​បាន​ជំទាស់​ចំពោះ​ច្បាប់​រៀប​ការ​ដូច​គ្នា ។ ជាក់ស្តែង​ប្រជាជន​ប្រមាណ​២៤.០០០​នាក់ បាន​តវ៉ា​ប្រឆាំង​ច្បាប់​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​រៀប​ការ

AP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្រជាជន​បារាំង​បាន​ជំទាស់​ចំពោះ​ច្បាប់​រៀប​ការ​ដូច​គ្នា ។ ជាក់ស្តែង​ប្រជាជន​ប្រមាណ​២៤.០០០​នាក់ បាន​តវ៉ា​ប្រឆាំង​ច្បាប់​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​រៀប​ការ ។ ច្បាប់​ដែល​ចេញ​កាលពី​ឆ្នាំ​២០១៣ នោះ​ពួក​គេ​ចង់ឱ្យ​លុប​ចោល​វិញ ។

ការ​ដង្ហែ​ក្បួន​តវ៉ា​ប្រឆាំង​នៅ​ក្រុងប៉ារីស​នោះត្រូវ​ប៉ូលិស​បង្ក្រាប និង​ចាប់ខ្លួន​បាតុករ​មួយ​ចំនួន​។ ក្នុង​ក្បួន​តវ៉ា​នោះ​មាន​ស្ត្រី​បង្ហាញ​ដើមទ្រូង​ពី​ក្រុម​សកម្មជន​សិទ្ធិ​ស្ត្រី​ចូល​បង្កប់ខ្លួន​ចូលរួម​តវ៉ា​ប្រឆាំង​ដែរ ។ ក្រុម​បាតុករ​បាន​ស្រែក​តវ៉ា​ថា «​ការ​ស្អប់ខ្ពើម​មិនមែន​ជា​និមិត្តរូប​របស់​ក្រុម​គ្រួសារ​ទេ » ។ ក្រុម​បាតុករ​ជានា​រី​បង្ហាញ​ដើមទ្រូង​នោះ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន។

បាតុករ​ជនជាតិ​បារាំង​ជា​ច្រើន​នាក់​ដែល​ចូលរួម​តវ៉ា​ប្រឆាំង​ច្បាប់​រៀប​ការ​ភេទ​ដូច​គ្នា​នៅ​ក្រុងប៉ារីស កាលពី​ថ្ងៃ​ទី​១៦ តុលា ២០១៦​នោះ​កើតឡើង​៦​ខែ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង ៕