ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆេះ​​​ផ្ទះ​​ផ្អើល​ទាំង​​ព្រឹក

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ផ្ទះ​​មួយ​កន្លែង​ដែល​ម្ចាស់​​ជួលទៅ​ឱ្យយ​អ្នក​ផ្សេង​ស្នាក់​នៅ ហើយ​អ្នក​ជួល​ស្នាក់​នៅ​នោះ​បាន​បិទទ្វារ​ចាក់សោ​ចោល ព្រោះតែ​រវល់​ចេញ​ទៅ​ក្រៅ​ប្រកប​របរ​រក​ស៊ីបាត់​នោះ ក៏​ស្រាប់តែ​មាន​មាន​ភ្លើង​ឆាបឆេះ​នៅ​ខាងក្នុង​ទាំង​ព្រឹក​តែ​ម្ដង​។​ខណៈនោះ ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង រាយការណ៍​ជូន​អាជ្ញាធរ ​និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ ព្រោះតែ​ខ្លាច​ឆេះ​រាលដាល​ដល់​ផ្ទះ​ពួក​គាត់​ដែល​ស្ថិត​នៅ​ជាប់​គ្នា​នោះ​ដែរ​…

រាជធានីភ្នំពេញ​ ៖ ផ្ទះ​​មួយ​កន្លែង​ដែល​ម្ចាស់​​ជួលទៅ​ឱ្យយ​អ្នក​ផ្សេង​ស្នាក់​នៅ ហើយ​អ្នក​ជួល​ស្នាក់​នៅ​នោះ​បាន​បិទទ្វារ​ចាក់សោ​ចោល ព្រោះតែ​រវល់​ចេញ​ទៅ​ក្រៅ​ប្រកប​របរ​រក​ស៊ីបាត់​នោះ ក៏​ស្រាប់តែ​មាន​មាន​ភ្លើង​ឆាបឆេះ​នៅ​ខាងក្នុង​ទាំង​ព្រឹក​តែ​ម្ដង​។​ខណៈនោះ ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង រាយការណ៍​ជូន​អាជ្ញាធរ ​និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ ព្រោះតែ​ខ្លាច​ឆេះ​រាលដាល​ដល់​ផ្ទះ​ពួក​គាត់​ដែល​ស្ថិត​នៅ​ជាប់​គ្នា​នោះ​ដែរ​ ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២២ នៅ​នៅ​ចំណុច​ផ្ទះ​លេខ​៣១ ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នៅ​ពុំ​ទាន់​មានការ​អះអាង​ណាមួយ​បញ្ជាក់​ថា អគ្គិភ័យ​នេះ​បង្ក​ឡើង​ដោយសារ​តែ​អ្វី​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​នានា​សង្ស័យ​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី ហើយ​អីវ៉ាន់​និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ ដែល​ស្ថិត​នៅ​ក្នុងផ្ទះ​នោះ​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់​ ។

យោង​តាម​ប្រភព​ពី​អ្នក​រស់នៅ​ជិតខាង​ផ្ទះ​ខាងលើ​បាន​និយាយ​ថា ផ្ទះ​នេះ​ត្រូវ​បាន​ម្ចាស់​ជួល​ទៅ​ឲ្យ​អ្នក​ផ្សេង​ស្នាក់​នៅ​រាល់ថ្ងៃ ហើយ​អ្នក​ដែល​ជួល​ស្នាក់​នៅ​នោះ​ពេល​ថ្ងៃ​ពុំ​សូវ​នៅទេ​តែងតែ​បិទទ្វារ​ចាក់សោ​ចោល ព្រោះ​គាត់​ជាប់រវល់​ចេញ​ទៅ​ធ្វើការ​រក​សុ​ី​នៅ​ខាងក្រៅ​។ ​ដោយឡែក ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ក្រោយ​ពេល​គាត់​ចាកចេញ​ទៅ​បាត់​មិនយូរ​ប៉ុន្មាន​ក៏​ស្រាប់តែ​មាន​អគ្គិភ័យ​ឆាប​ឆេះ​ចេញពី​ខាងក្នុង ​បង្ក​ជា​ផ្សែងហុយ​ទ្រលោម​តែ​ម្ដង​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយដោយ​សារ​តែ​ផ្ទះ​នេះ​បិទទ្វារ​ចាក់សោ​ពុំ​អាច​ប្រ​បំពង់​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​បាញ់​ពន្លត់​បាន ហើយ​មានការ​ព្រួយបារម្ភ​ខ្លាច​ឆេះ​រាល​ដល់​ផ្ទះ​ពួក​គាត់​ដែល​ស្ថិត​នៅ​ជិត​នោះ​ទៀត​។ ទើប​ពួក​គាត់​ដែល​ជា​អ្នក​ជិតខាង​បាន​រាយការណ៍​សុំ​ជំនួយ​ពី​អាជ្ញាធរ​និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ។​ ពេល​នោះ ​អាជ្ញាធរ​បាន​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង ដែល​ប្រចាំការ នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទៅ​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ ​និង​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ឬ​រង​របួស​នៅ​ក្នុង​ហេតុការណ៍​នេះ​ឡើយ​៕​​

អត្ថបទសរសេរ ដោយ