ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាម​ស្រែក​ស្បែក​ហៅ ! វែកមុខ​ឃាតករ​សម្លា.ប់​ក្មេង​ស្រី​ដោះ​យក​ក្រវិល​កាឡៃ

7 ឆ្នាំ មុន

ខេត្ត​កែប ៖ ក្រោយ​ពី​មាន​ករណី​ប្លន់​សម្លា.ប់​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ដោះ​យក​ក្រវិល​កាឡៃ​១​គូ​ពី​ស្មានថា​មាស​រួច​បោះ​ទម្លាក់​ទឹក​រណ្តៅ​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ …

ខេត្ត​កែប ៖ ក្រោយ​ពី​មាន​ករណី​ប្លន់​សម្លាប់​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ដោះ​យក​ក្រវិល​កាឡៃ​១​គូ​ពី​ស្មានថា​មាស​រួច​បោះ​ទម្លាក់​ទឹក​រណ្តៅ​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងលើ​ផ្លូវ​រថភ្លើង ចម្ងាយ​ប្រមាណ​ជា​៥០០​ម៉ែត្រ​ពី​ផ្ទះ ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ទាំង​នគរបាល​ខេត្ត ទាំង​កងរាជអាវុធហត្ថ​ក្រុង និង​ខេត្ត​បាន​សហការ​គ្នា​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនល្មើស​រហូត​ចាប់ខ្លួន​បាន​ដូច​ការ​ប្តេជ្ញា​ចិត្ត​មែន ។

សូម​រំលឹក​ថា ព្រៃផ្សៃ​ណាស់ ! ព្រោះតែ​ក្រវិល​កាឡៃ​១​គូ

សមត្ថកិច្ច​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជនល្មើស​បាន​យ៉ាង​ច្បាស់ រួច​ឈាន​ទៅ​ឃាត់ខ្លួន​ជនល្មើស​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែតុលា​ឆ្នាំ​២០១៦ ហើយ​បាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​តាម​និ​តិ​វិធី​ជំនាញ ជនសង្ស័យ​ឈ្មោះ តេ​ង ព្រឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​សង្កាត់​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​វាយ​សម្លាប់​ក្មេង​ស្រី​ឈ្មោះ អែម លី​ហ្សា អាយុ​៧​ឆ្នាំ ពិតប្រាកដ​មែន ដោយ​ខ្លួន​មាន​បំណង​ចង់បាន​ក្រវិល​១​គូ​ពី​ក្មេង​ស្រី​នោះ ហើយដោយ​សារ​តែ​ក្មេង​ស្រី​នេះ​ជា​មនុស្ស​ស្គាល់គ្នា​ទើប​សម្លាប់​ហើយ​យក​ក្រវិល​ដើម្បី​បំបិទ​ភស្តុ​តាង ប៉ុន្តែ​នៅ​តែ​គេច​មិន​ផុត​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ទាល់តែ​បាន ។

គួរ​រំលឹក​ថា ករណី​អំពើ​ឃាតកម្ម​មួយ​បាន​កើតឡើង ខណៈ​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​បាន​តាម​ឪពុក​ម្តាយ​ទៅ​ស៊ីឈ្នួល​បេះ​ម្រេច​ឲ្យ​គេ​នៅ​ចម្ការ​ម្រេច​មួយ​កន្លែង​ក្បែរ​ជើងភ្នំ ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ ទំនងជា​កុមារី​រង​គ្រោះ​ហេវ​បាយ​បាន​ដើរមក​ផ្ទះ​មុន ហើយ​បាត់​ខ្លួន​រហូត​ដល់​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ ទើប​ឪពុកធំ​និង​ម្តាយ​ប្រទះ​ឃើញ​សព​កូន​ក្នុង​ទឹក​រណ្តៅ​ខាងលើ​ផ្លូវ​រថភ្លើង​ចម្ងាយ​៥០០​ម៉ែត្រ​ពី​ផ្ទះ ក៏​ស្រង់​សាកសព​ហៅ​សមត្ថកិច្ច​មក​ពិនិត្យ​មាន​ស្លាកស្នាម​របួស​ខ្នង​ជា​ច្រើន​កន្លែង ក្បាល​មួយ​កន្លែង ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​មក​លើ​ក្មេង​ស្រី​យ៉ាង​ពិតប្រាកដ ហើយ​សមត្ថកិច្ច​ក៏​បាន​សហការ​គ្នា​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជនល្មើស​បាន​ដោយ​ជោគ​ជ​យ័ ។

ជនសង្ស័យ​ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់ ៕