ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Hilary Duff បង្ហាញ​គូស្នេហ៍​ថ្មី​ក្រោយ​លាក់បាំង​ជា​យូរ

7 ឆ្នាំ មុន

នាង Hilary Duff នារី​មេម៉ាយ​ដ៏​ស្រស់​ស្អាត​ជនជាតិ​អា​មេ​រិ​ក បាន​បង្ហាញ​គូស្នេហ៍​ថ្មី ក្នុង​ភាព​ល្អូកល្អិន​ឱប​ថើប​តាម​អីុន​ស្តេ​ហ្ក្រា​ម​។ Hilary Duff បាន​បណ្តើរ​គូស្នេហ៍​របស់​ខ្លួន​បន្ទាប់​ពី​កន្លង​មក​នាង​ធ្លាប់​បដិសេធ​

នាង Hilary Duff  នារី​មេម៉ាយ​ដ៏​ស្រស់​ស្អាត​ជនជាតិ​អា​មេ​រិ​ក បាន​បង្ហាញ​គូស្នេហ៍​ថ្មី ក្នុង​ភាព​ល្អូកល្អិន​ឱប​ថើប​តាម​អីុន​ស្តេ​ហ្ក្រា​ម​។  Hilary Duff បាន​បណ្តើរ​គូស្នេហ៍​របស់​ខ្លួន​បន្ទាប់​ពី​កន្លង​មក​នាង​ធ្លាប់​បដិសេធ​ព័ត៌មាន​ចចាមអារ៉ាម​ចំពោះ​គូស្នេហ៍​ថ្មី​នេះ ។ កាលពី​ថ្ងៃ​ទី​១៦ តុលា ២០១៦ Hilary បាន​បញ្ជាក់​ការណ៍​ពិត​តាម​អីុ​ន​ស្តេ​ហ្ក្រា​ម ដោយ​បង្ហោះ​រូប​នាង និង​គូស្នេហ៍​ថើប​គ្នា ។

គូស្នេហ៍​នោះ​ចាប់ផ្តើម​សេពគប់​គ្នា​តាំងពី​ខែមិថុនា ២០១៦​មក ប៉ុន្តែ Hilary Duff ព្យាយាម​លាក់បាំង និង​គេចវេះ​ឆ្លើយ​សំណួរ​ទាក់ទិន​នឹង​ស្នេហា​របស់​នាង ។ នៅ​ខែកញ្ញា​កន្លង​មក​ ទើប ​Hilary Duff  ចាប់ផ្តើម​បង្ហាញ បន្តិច​ម្តង​ៗ​ទាក់ទិន​នឹង​ស្នេហា​របស់​ខ្លួន ។ នាង​បញ្ជាក់​ថា «​យើង​ស្គាល់គ្នា​អស់​រយៈពេល​យូរ​មក​ហើយ  គេ​ជា​មនុស្ស​ល្អ និង​រីករាយ​បំផុត​ក្នុង​ពេល​នៅ​ជាមួយ​គ្នា គឺជា​អារម្មណ៍​ដ៏​ល្អ​ក្នុង​ខ្សែជីវិត​ខ្ញុំ » ។

ចាត់​ទុក​ថា​ជា​ស្នេហា​ថ្មី​លើក​ដំបូង​របស់ Hilary Duff ចាប់តាំងពី​នាង​លែងលះ​ជាមួយ​កីឡាករ​វាយ​កូន​ហ្គោ​ល​លើ​ទឹកកក (Hockey) លោក  Mike Comrie នៅ​ឆ្នាំ​២០១៤ ដោយ​មានកូន​ប្រុស​ម្នាក់​មក ៕