ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ស្វី​ស រក​ឃើញ ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ក្លែងក្លាយ ផលិត​នៅ​វៀតណាម

1 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ រដ្ឋបាល​ឱសថ​របស់​វៀតណាម កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ហោះ​ព័ត៌មាន និង​ចេញ​ការ​ព្រមាន​ទាក់ទង​នឹង​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ក្លែងក្លាយ នៅ​លើ​គេហទំព័រ​ខ្លួន ក្រោយ​ពី​ប្រទេស​ស្វី​ស រក​ឃើញ​ថ្នាំ​ក្លែងក្លាយ​នេះ…

ទីក្រុង​ហូ​ជី​មិ​ញ ៖ រដ្ឋបាល​ឱសថ​របស់​វៀតណាម កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ហោះ​ព័ត៌មាន និង​ចេញ​ការ​ព្រមាន​ទាក់ទង​នឹង​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ក្លែងក្លាយ នៅ​លើ​គេហទំព័រ​ខ្លួន ក្រោយ​ពី​ប្រទេស​ស្វី​ស រក​ឃើញ​ថ្នាំ​ក្លែងក្លាយ​នេះ មាន​ស្លាក​សញ្ញា​សរសេរ​ថា ផលិត​នៅ​ប្រទេស​វៀតណាម នេះ​បើ​យោង​តាម​សារព័ត៌មាន vnexpress ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ឧសភា ២០២២​នេះ ។

ជាមួយ​គ្នា​នេះ អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ថា ថ្នាំ​ក្លែងក្លាយ molnupiravir នេះ ១​គ្រាប់​ចំណុះ ៤០០​មី​លី​ក្រាម ដែល​វេច​ខ្ចប់​ជា ២០​គ្រាប់ ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ស្វី​ស ដែល​មាន​ស្លាក​សញ្ញា​សរសេរ​ថា ថ្នាំ​នេះ​ផលិត​នៅ​ក្រុមហ៊ុន​មួយ​ក្នុង​ខេត្ត Binh Duong នៅ​ភាគ​ខាងត្បូង ប្រទេស​វៀតណាម ។ ហើយ​ការ​ធ្វើតេស្ត​មន្ទីរពិសោធន៍ ក្នុង​ប្រទេស​ស្វី​ស បាន​បង្ហាញ​ថា ថ្នាំ​នេះ​មិន​មាន​សារធាតុ​សកម្ម​នោះ​ទេ ។

រដ្ឋបាល​ឱសថ​វៀតណាម ក្រោម​ក្រសួងសុខាភិបាល បាន​និយាយ​ថា ថ្នាំ​នេះ​ក្លែងក្លាយ ប៉ុន្តែ​អត្តសញ្ញាណ និង​ប្រភព​ពិតប្រាកដ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ ។ យ៉ាងណា​នៅ​ពេល​នេះ ក្រសួង​បាន​ស្នើ​សុំ​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត ចុះ​ទៅ​ស្រាវជ្រាវ​អាជីវកម្ម​ឱសថ​នោះ​ហើយ ។

Molnupiravir គឺជា​ថ្នាំ​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ត្រូវ​បាន​ប្រទេស​វៀតណាម និង​ប្រទេស​មួយ​ចំនួន​ទៀត ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​កូ​វី​ដ កម្រិត​ស្រាល និង​មិន​មាន​រោគ​សញ្ញា ។

ក្នុង​ប្រទេស​វៀតណាម ថ្នាំ​០៣​ប្រភេទ ដែល​រដ្ឋាភិបាល អនុម័ត​អោយ​ផលិត និង​ចែកចាយ រួម​មាន ៖ Molravir 400 ផលិត​ដោយ Boston Vietnam, Movinavir 200 ផលិត​ដោយ Mekorpha និង Molnupiravir Stella 400 ផលិត​ដោយ Stellapharm ។

ថ្នាំ Molnupiravir រារាំង​ការ​ចម្លង និង​កាត់​បន្ថយ​ការ​ផ្ទុកមេរោគ​នៅ​ដំណាក់កាល​ដំបូង នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​កាត់​បន្ថយ​រោគ​សញ្ញា​ធ្ងន់ធ្ងរ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ