ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ទាល់តែ​ឃើញ​ចោរ​​លួច​​រថ​យន្ត​

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​​ឃាត់ខ្លួន កាលពី​វរ​លា​ម៉ោង​០២ និង១០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ​តុលា ស្ថិត​នៅ​​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ​ពាក់ព័ន្ធ​ក្នុង​ករណី​លួច​រថយន្ត ​។

​ជនសង្ស័យខាងលើ​ ​ឈ្មោះ​រ៉េ​ម សា​វុ​ធ ហៅផា អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​ខាងលើ​ ។ ជន​នេះ​ត្រូវ​សមត្ថកិច្​ច​ឃាត់ខ្លួន ក្រោយ​ពី​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​រថយន្ត​ម៉ាក​កាម​រី ស៊េររី​ចាស់​មួយ​គ្រឿង​ពាក់​លេខ​កណ្ដាល 2A-2519 កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៥ ​តុលា កន្លងមក ស្ថិតនៅ​ត្រង់​​ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ដែល​​មាន​ម្ចាស់​​ឈ្មោះ​​ម៉ៅ ធីតា ស្រី​អាយុ​៣៩​ឆ្នាំ​ ។

ក្រោយ​ពី​ទ​ទូល​​បាន​បណ្ដឹង​មន្ត្រី​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង ក៏​ធ្វើការ​ស្រាវ​រហូត​កំណត់​បាន​​ទីតាំង​រស់នៅ​​របស់​ជន​សង្ស័យ ទើប​​ឈាន​ដល់​ការ​​ឃាត់ខ្លួន​​ ដោយ​មាន​កិច្ចសហការ​ពី​សមត្ថកិច្ច​មូល​ដ្ឋាន​​ផង ។ រីឯ​រថយន្ត​ក៏​បាន​រក​ឃើញ ដកហូត​បាន​មក​វិញ​ ជា​វត្ថុ​តាង​ ។ បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​តុលាការ​ ។