ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​និយាយ​អ្វី​ទាំងអស់ គិតតែ​យំ​ផង​សើច​ផង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​បាន​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​ពី​ផ្សា​រកា​ណា​ឌី​យ៉ា​ជិះ​ទៅ​ផ្សារ​ឯករាជ្យ​៣ បន្ទាប់​មក​បន្ត​ជិះ​ទៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទៀត ខណៈ​ដល់​ …

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​បាន​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​ពី​ផ្សា​រកា​ណា​ឌី​យ៉ា​ជិះ​ទៅ​ផ្សារ​ឯករាជ្យ​៣ បន្ទាប់​មក​បន្ត​ជិះ​ទៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទៀត ខណៈ​ដល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ស្រាប់តែ​ប៉ុន​ប៉ុង​លោត​ចូល​រថយន្ត​ដើម្បី តែ​សំណាងល្អ​បាន​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ជួយ​ឃាត់​ទាន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៥០​នាទី​ព្រលប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​លេខ​២១៧ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​សម្តី​របស់​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​អង្គុយ​ចាំ​ដឹក​ម៉ូយ​នៅ​ម្តុំ​ផ្សា​រកា​ណា​ឌី​យ៉ា ស្ថិត​នៅ​ផ្លូវ​វ៉េ​ង​ស្រេង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ពេល​នោះ​ស្ត្រី​ម្នាក់​មិន​ស្គាល់ឈ្មោះ​មាន​អាយុប្រមាណ​៤០​ឆ្នាំ​មាន​ទឹកមុខ​ក្រៀមក្រំ បាន​ហៅ​គាត់​ឲ្យ​ដឹក​ទៅ​ផ្សារ​ឯករាជ្យ​៣ ក្នុង​តម្លៃ​៥​ពាន់​រៀល ពេល​គាត់​ដឹក​ស្ត្រី​រូប​នោះ​ទៅ​ដល់​ផ្សារ​ឯករាជ្យ​៣​ហើយ​ស្ត្រី​រូប​នោះ​បាន​ឲ្យ​រូប​គាត់​ឌុ​ប​បន្ត​ទៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដោយ​បន្ថែម​លុយ​ឲ្យ​៥​ពាន់​រៀល​ទៀត គាត់​ក៏​ដឹក​បន្ត​ទៅ​ជិត​ដល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្រាប់តែ​ស្ត្រី​ខាងលើ​បម្រុង​ង​លោត​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ​របស់​គាត់​ចូល​រថយន្ត​ដើម្បី​សម្លាប់​ខ្លួន ស្រប​ពេល​នោះ​រូប​គាត់​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង បាន​ចាប់​ហ្វ្រាំង​ម៉ូតូ​ទាំង​បង្ខំ រួច​រត់​ចុះ​ទៅ​ជួយ​ឃាត់​ស្ត្រី រូប​នោះ​កុំ​ឲ្យ​ធ្វើ​អ៊ីចឹង បន្ទាប់​មក​រូប​គាត់​បាន​ដឹក​ស្ត្រី​រូប​នោះ​ទៅ​ឈប់​កន្លែង​គោលដៅ​សមត្ថកិច្ច​ចរាចរណ៍ ដែល​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ហើយ​និយាយ​លួងលោម​ឲ្យ​ស្ត្រី​រូប​នោះ​ស្ងប់ចិត្ត​ស្ងប់​អារម្មណ៍ រួច​ពួក​គាត់​បាន​បន្ត​សួរ​ទៀត​ថា តើ​បងស្រី​មានរឿង​អ្វី បាន​គិត​ខ្លី​យ៉ាងនេះ តែ​ស្ត្រី​រូប​នោះ​មិន​បាន​និយាយ​ស្ដី​អ្វី​ទាំងអស់ គិតតែ​ពី​យំ​ផង​សើច​ផង ហាក់ដូចជា​មនុស្ស​មាន​បញ្ហា​ខួរក្បាល​អ៊ីចឹង ។

អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​បន្ត​ទៀត​ថា ដោយសារ​តែ​បែប​នេះ​គាត់​បាន​ដេញ​ឲ្យ​ស្ត្រី​រូប​នោះ​ចុះ​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ ព្រោះ​អី​រូប​គាត់​លែង​ហ៊ាន​ដឹក​ទៅ​មុខ​ទៀត​ហើយ ខ្លាច​មានរឿង​មាន​រ៉ាវ​នៅ​តាម​ផ្លូវ តែ​ពេល​នោះ​ស្ត្រី​រូប​មិន​ព្រម​ចុះ​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ​ទេ ដោយ​និយាយ​ថា ឲ្យ​ដឹក​គាត់​ទៅ​ផ្សារ​ឯករាជ្យ​៣​វិញ ពេល​នោះ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​មិនដឹង​ធ្វើ​យ៉ាងម៉េច ក៏​ទូរស័ព្ទ​ទៅ​រក​មិត្តភក្តិ​ដែល​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ដូច​គ្នា​ឲ្យ​មក​ជួយ​និយាយ​លួងលោម​ស្ត្រី​រូប​នោះ លុះ​ពេល​មិត្តភក្តិ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​មក​ដល់​បាន​និយាយ​លួងលោម ហើយ​ស្ត្រី​រូប​បាន​សន្យា​ថា បើ​ជូន​គាត់​ទៅ​ផ្សារ​ឯករាជ្យ​៣​វិញ គាត់​ឈប់​លោត​ចូល​រថយន្ត​ទៀត​ហើយ និយាយ​រួច​ហើយ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ក៏​សម្រេចចិត្ត​ឌុ​ប​ស្ត្រី​រូប​នោះ​ទៅ​ផ្សារ​ឯករាជ្យ​៣​វិញ តែ​ដោយសារ​មិន​ទុកចិត្ត អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​បាន​ឲ្យ​មិត្តភក្ដិ​របស់​គាត់​ម្នាក់​ទៀត​នៅ​អង្គុយ​នៅ​ខាងក្រោយ​ជាមួយ​ស្ត្រី​រូប​នោះ ក្រែងលោ​ស្ត្រី​រូប​នោះ​បង្ក​បញ្ហា​តាម​ផ្លូវ​ទៀត ។

ទោះបីជា​យ៉ាងណា ស្ត្រី​ខាងលើ​មិន​បាន​និយាយ​ប្រាប់​ថា គាត់​មាន​វិបត្តិ​គ្រួសារ ឬ​វិបត្តិ​ស្នេហា​ឡើយ គឺ​គាត់​មិន​ព្រម​និយាយ​ស្តី​អ្វី​ទាំងអស់ គ្រាន់តែ​គាត់​ចង់​លោត​ចូល​រថយន្ត​ដើម្បី​សម្លាប់​ខ្លួន​តែ​ប៉ុណ្ណោះ ៕