ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ​ជា​ច្រើន​ខ្សែ​ក្នុង​ខេត្តស្វាយរៀង រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ផ្លូវលំ​ជា​ច្រើន​ខ្សែ​នៅ​ស្រុក​ស្វាយ​ជ្រំ ស្រុក​កំពង់​រោ​ទិ៍ និង​ស្រុក​ច​ន្ទ្រា រង​ការ​ខូចខាត​យ៉ាងដំណំ​ដោយ​មាន​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ ហើយ​មាន​រថយន្ត​ដឹក​ទំនិញ​យី​ឌុ​ប​ភ្លៅ​ប្រាំ​

ខេត្តស្វាយរៀង ៖ ផ្លូវលំ​ជា​ច្រើន​ខ្សែ​នៅ​ស្រុក​ស្វាយ​ជ្រំ ស្រុក​កំពង់​រោ​ទិ៍ និង​ស្រុក​ច​ន្ទ្រា រង​ការ​ខូចខាត​យ៉ាងដំណំ​ដោយ​មាន​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ ហើយ​មាន​រថយន្ត​ដឹក​ទំនិញ​យី​ឌុ​ប​ភ្លៅ​ប្រាំ​ធុន​យក្ស​ធ្វើ​ចរាចរណ៍​ដឹកឈើ ដឹក​អេ​ត​ចាយ​លើស​ទម្ងន់ បណ្តាល​ឲ្យ​ខូច​បាក់​ស្រុត​ផ្លូវ អាជ្ញាធរ​គ្មាន​លទ្ធភាព​ទប់ស្កាត់ និង​ការពារ​បាន​ទើប​ប្រជាពលរដ្ឋ​សូម​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ជួសជុល និង​ស្ថាបនា​ឡើង​វិញ ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​គ្មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ផ្លូវ​នេះ​។

ប្រជាពលរដ្ឋ និង​កម្មករ​កម្ម​ការ​នី​រោងចក្រ​រង​ទុក្ខ​លំបាក​ជា​ច្រើន​ឆ្នាំ​មក​ហើយ មាន​អ្នកខ្លះ​រុញ​ឡាន រុញ​ម៉ូតូ​ដោយសារ​ជាប់​ភក់ល្បាប់​យ៉ាង​លំបាក​វេទនា​។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា​ផ្លូវលំ​ដែល​ខូច​នេះ អាជ្ញាធរ​សន្យា​ថា​នឹង​ធ្វើ​ឆ្នាំ​នេះ​ឆ្នាំ​នោះ ប្រជាពលរដ្ឋ​រង់ចាំ​រហូត ហើយ​ផ្លូវលំ​ខ្លះ ធ្វើ​គ្មាន​ស្តង់ដា សង្ស័យ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ បាន​តែ​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ត្រូវ​ភ្លៀង​ក៏​រលាយ​អស់​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា​មាន​តែ​សម្តេច​តេ​ជោ ហ៊ុន សែន ទេ​អាច​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​បាន​។ បើ​សង្ឃឹម​អាជ្ញា​ខេត្ត​វិញ​ដូច​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​ទោះ​ពលរដ្ឋ​ខំ​ស្រែកហៅ​ឲ្យ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង តាម​រយៈ​ប្រ​ព​ន្ធ័​ផ្សព្វផ្សាយ និង​សង្គម​ហ្វេ​ស​បុក​យ៉ាងណា​ក៏​ដោយ ក៏​មិន​មាន​ផល​រមាស់​នោះ​ដែរ​។

លោក​ធំ​មួយ​ចំនួន​ក្នុង​ខេត្ត​បើ​ចុះ​ទៅ​ធ្វើ​កម្មវិធី​អ្វី​នៅ​តាម​ស្រុក​ផ្លូវ​ណា​លំបាក​សុខចិត្ត​ជិះ​រថយន្ត​ស៊េរី​ទំនើប​ៗ វាង​ផ្លូវ​នោះ​ទោះ​គោលដៅ​ទៅ​តាម​ផ្លូវ​លំបាក​នេះ​ក៏​ដោយ ហើយ​ការ​ធ្វើ​វេទិការ​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​វិញ មួយ​ចំនួន​តូច​ដោះស្រាយ​បាន ក៏​ប៉ុន្តែ​មួយ​ចំនួន​ធំ​បាន​ត្រឹមតែ និង​យក​ទៅ​ពិភាក្សា​បន្ត​ទៀត​។ ប្រជាពលរដ្ឋ និង​ទន្ទឹង​សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន​សែន ដែល​ជិត​មក​ខេត្តស្វាយរៀង​នោះ សូម​ជួយ​អភិវឌ្ឍន៍​ផ្លូវលំ​ឡើង​វិញ​ក្នុង​ទឹកដី​ស្រុក​ស្វាយ​ជ្រំ ស្រុក​កំពង់​រោ​ទិ៍ និង​ស្រុក​ច​ន្ទ្រា ព្រមទាំង​តាម​បណ្តា​ស្រុក ក្រុង មួយ​ចំនួន​នៅ​ខេត្តស្វាយរៀង​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើ​បាន​ស្រួល​ផង​។

ចូរ​ក្រឡេក​មើលផ្លូវ​ដែល​កំពុង​ខូច​ដោយសារ​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ ធុន​យក្ស​ដឹកឈើ​បំផ្លិចបំផ្លាញ​បាក់​ស្រុត​ក្លាយជា​រណ្តៅ​រថយន្ត​ដឹកឈើ​ប្រភេទ​លេខ​១​ជាប់ផុង​លើ​ផ្លូវលំ សង្ស័យ​ឆ្លង​ដែន​តាម​ច្រករបៀង​ទៅ​ប្រទេស​វៀតណាម​។ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យិ​ន​ដាយ ភ្លៅ​ប្រាំ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-1103 ដឹកឈើ​ប្រភេទ​លេខ​១ ពេញ​ទ្រុង​បាន​ជាប់ផុង​ទៅ​មុខ​លែង​រួច កាលពី​វេលា​ម៉ោង​១២​និង​០០​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ តុលា ២០១៦ នៅ​លើ​កំណាត់​ផ្លូវលំ​ចំណុច​ភូមិ​ត្បែង ឃុំ​ពោធិ​រាជ្យ ស្រុក​ស្វាយ​ជ្រំ។

ហើយ​ម្ចាស់​ឈើ​បាន​នាំ​គ្នា​លើក​ឈើ​ចុះ​រួច​ហៅ​រថយន្ត​មក​អូស រួច​លើក​ឈើ​ដាក់​លើ​រថយន្ត​វិញ​រហូត​ម៉ោង​៥​និង​០០​ល្ងាច ទើបបាន​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា រថយន្ត​ដឹកឈើ​នេះ​ដឹក​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម ដោយ​គេ​ឃើញ​រថយន្ត​១​គ្រឿង​នេះ បើក​ឆ្ពោះទៅ​ឃុំ​ដូង ស្រុក​រមាស​ហែក​។ ហើយ​មើលចុះ​ផ្លូវ​មួយ​ខ្សែ​នេះ​គឺ​នៅ​ចំណុច​ភូមិ​សំឡី ឃុំ​សំឡី ស្រុក​កំពង់​រោ​ទិ៍ គឺ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់​៕