ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​តាម​ដងអូរ​ដូនតា នាំ​គ្នា​ត្អួ​ញ​ត្អែ​រ ពេល​ឃើញ​តម្លៃ​ម្ទេស​ធ្លាក់​ទាប​ជាង​មុន

1 ឆ្នាំ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ មាន​ភូមិ​ចំនួន​៦ ដែល​ជា​តំបន់​ទំនាប​ជាប់​នឹង​មាត់​អូរ ហើយ​ឱ្យ​តែ​ដល់​រដូវវស្សា​ម្តង​ៗ ភាគច្រើន​តែងតែមាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ជា​រៀង​រាល់​ឆ្នាំ ខណៈ​ឆ្នាំ​ខ្លះ​ក៏​មានទឹក​ជន់​លិច

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ មាន​ភូមិ​ចំនួន​៦ ដែល​ជា​តំបន់​ទំនាប​ជាប់​នឹង​មាត់​អូរ ហើយ​ឱ្យ​តែ​ដល់​រដូវវស្សា​ម្តង​ៗ ភាគច្រើន​តែងតែមាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ជា​រៀង​រាល់​ឆ្នាំ ខណៈ​ឆ្នាំ​ខ្លះ​ក៏​មានទឹក​ជន់​លិច​តិច និង​ឆ្នាំ​ខ្លះ​ទៀត​ក៏​ជន់​លិច​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​ខូ​ត​ខាត​ដំណាំ​ដាំ​ដុះ និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។

តែ​ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​ខិតខំ​ប្រឹងប្រែង​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ ស្ទើរ​គ្រប់មុខ​នា​ពេល​រដូវប្រាំង ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គាត់​កាន់តែ​មាន​ភាព​ធូរធា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ រហូត​មក​ដល់​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២២​នេះ ពួក​គាត់​មានការ​ត្អូញត្អែរ នៅ​ពេល​ឃើញ​តម្លៃ​ទីផ្សារ​កសិផល​ម្ទេស​មានការ​ធ្លាក់​ចុះ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក យ៉េន ធុ​ល មេ​ភូមិ​អូរ​ដូនតា​ក្រោម ស្ថិត​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ៖ ឃុំ​ស្ទឹង​ត្រង់នេះ នៅ​ពេល​រដូវវស្សា​ម្តង​ៗ មាន​ភូមិ​ចំនួន​៦ ដែល​ទទួល​រង​ការ​ជន់​លិច តែ​ភូមិ​ខ្លះ​លិច​រយៈ​ខ្លី ហើយ​ភូមិ​ខ្លះ​ទៀត​លិច​រយៈពេល​យូរ អាស្រ័យ​ទៅ​តាម​ជំនន់​ទឹកភ្លៀង ។ ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ក្រៅពី​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​ដូច​ជា ស្វាយកែវ​ល្មៀត​, មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន​, ដំណាំ​លម៉ើ​, មៀន​ក្រអូប​, ពោតក្រហម និង​ដំឡូង​មី ប្រជាពលរដ្ឋ​ក៏​ចូល​ចិត្ត​ដាំ​ដំណាំ​រួម​ផ្សំ​ដូច​ជា បន្លែ​ស្ពៃ​, ម្ទេស​, ត្រសក់​, ត្រប់​, សណ្តែកដី និង​សណ្តែក​គួរ​ជាដើម ដើម្បី​ប្រមូល​ផល​លក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។

លោក​មេ​ភូមិ​បាន​បញ្ជាក់​ថា ៖ កន្លង​មក ជា​រៀង​រាល់​ឆ្នាំ​នៅ​ដើមខែ​តុលា ជា​រដូវវស្សា ភូមិ​ទាំង​៦​ខាងលើ តែងតែមាន​ទឹកជំនន់​ជា​ប្រចាំ ហើយ​២​ទៅ​៣​ឆ្នាំ​ម្តង ទើប​ជន់​លិច​ធំ​។ តែ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មានការ​ប្រុស​ប្រយ័ត្ន​មុន​ជា​និច្ច ដោយពេល​ខ្លះ​ទឹកធំ​ពេក ក៏​ជួបនឹង​ផល​លំបាក​ខ្លាំង​ផង​ដែរ​។ ចំណែក​នៅ​រដូវប្រាំង​វិញ បើ​គេ​ធ្វើ​ដំណើរ​នៅ​តាម​មាត់​អូរ​នេះ មាន​កន្លែង​ខ្លះ​រីង​ខះទឹក កន្លែង​ខ្លះ​ទៀត​ទឹក​ប្រើប្រាស់​ស្រោចស្រព​ដំណាំ​មាន​ជា​ហូរហែ​។ តែ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចាត់​ឲ្យ​មន្ទីរ​ធន់​ធាន​ទឹក និង​ឧតុនិយម​ខេត្ត យក​គ្រឿងចក្រ​ទៅ​កាយ​ធ្វើ​ជា​ទំ​បន់​ទឹក​បង្ហូរ​ចាប់តាំងពី​ដើមភូមិ​រហូត​ដល់​ចុង​ភូមិ ឥឡូវ​សំបូរ​ទឹក​ប្រើប្រាស់​ខួបប្រាំងខួបវស្សា​តែ​ម្តង ។

ចំណែក​អ្នកស្រី សិត គឹ​ម​ហៀ​ប ជា​កសិករ​ម្នាក់​រស់នៅ​ភូមិ​បាយសី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន ដែល​គាត់​យក​មាត់​អូរ​អាស្រ័យ​ផល​នេះ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ អ្នកស្រី​បាន​ដាំ​បន្លែបង្ការ​ផ្សេង​ៗ​នៅ​ក្នុង​ចម្ការ​ស្វាយកែវ​រមៀត ដោយ​ដាំ​ច្រើន​ជាងគេ គឺ​ម្ទេសដៃនាង ព្រោះ​បើ​គិត​ជា​ភាគរយ​ក្នុង​មួយ​ថ្ងៃ​ៗ អ្នកស្រី​អាច​ប្រមូល​បាន​ជិត​១០​ម៉ឺន​រៀល​។

គាត់​បន្ត​ទៀត​ថា បច្ចុប្បន្ន​កសិផល​ម្ទេស​ដែល​លក់​បាន​ខ្ពស់​ជាងគេ គឺ​ម្ទេស​អាចម៍សត្វ ដែល​ឈ្មួញ​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ម្ទេសដៃនាង ហើយ​កសិផល​មួយ​នេះ ក៏​ធ្លាក់​ចុះ​បន្តិច​ផង​ដែរ​។ គាត់​បញ្ជាក់​ថា ម្ទេសដៃនាង មួយ​គីឡូក្រាម ឈ្មួញ​ទិញ​ក្នុង​តម្លៃ​១៥០០​រៀល ក្នុង​រយៈពេល​១០​ថ្ងៃ ទើប​បេះ​ម្តង ដោយ​បាន​ប្រហែល​៣០០​គីឡូក្រាម រីឯ​ត្រប់ និង​សណ្តែកកួរ​វិញ គឺ​បេះ​លក់​រាល់ថ្ងៃ​។

អ្នកស្រី​បន្ត​បន្ថែម​ទៀត​ថា នៅ​ភូមិ​របស់​គាត់​នេះ ទឹក​លិច​នា​រដូវវស្សា​មែន តែ​ដល់​ទឹក​ស្រក​វិញ​ពលរដ្ឋ​នាំ​គ្នា​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ បាន​ទិន្នផល​ខ្ពស់ ព្រោះ​ដី​នៅ​តំបន់​នេះ មាន​ជីវជាតិ មិនសូវ​ប្រើ​ជីគីមី​ប៉ុន្មាន​ទេ គឺ​ប្រើ​តែ​ថ្នាំ​កម្ចាត់​សត្វល្អិត​ប៉ុណ្ណោះ ហើយ​ពលរដ្ឋ​ភាគច្រើន​កាន់តែ​មាន​ជីវភាព​ធូរធា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​មិនសូវ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ