ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! សិស្ស​ម្នាក់​ជិត​សង្គ្រោះ​បាន​ហើយ ស្រាប់តែ​ម្នាក់​ទៀត​រអិល​ចូល​ទឹក​ឱប​គ្នា​ក្នុង​ទន្លេ

1 ឆ្នាំ មុន
  • កណ្តាល

មាន​ហេតុការណ៍​គួរ​អោយ​សោកស្តាយ​មួយ​បាន​កើតឡើង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ស្រុក​កៀនស្វាយ បន្ទាប់​ពី​សិស្សសាលា​២​នាក់

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​គួរ​អោយ​សោកស្តាយ​មួយ​បាន​កើតឡើង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ស្រុក​កៀនស្វាយ បន្ទាប់​ពី​សិស្សសាលា​២​នាក់​លង់ទឹក​ស្លា​.​ប់ ខណៈ​ពេល​កំពុង​តែ​ស្ទូចត្រី ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​៣​រសៀល នៅ​ចំណុច​ក្នុងភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ទី​១- ឈ្មោះ ឃុន សេរី​សោភា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​ទី​២- ឈ្មោះ សុត ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​ត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

បើ​តាម​សាក្សី​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​៣​រសៀល ជន​រង​គ្រោះ​ឈ្មោះ ឃុន សេរី​សោភា និង​ឈ្មោះ​សុត ពិសិដ្ឋ បាន​ចេញពី​សាលារៀន ហើយ​ក៏​បាន​នាំ​គ្នា​មក​ស្ទូចត្រី​នៅ​មាត់ទន្លេ​មេគង្គ រួច​ក៏​ចុះ​ងួ​ត​ទឹក​លេង​នៅ​ក្នុង​ទន្លេ ស្រាប់តែ​ឈ្មោះ​សុត ពិសិដ្ឋ មុជទឹក​ក៏​បាន​លង់ទឹក ហើយ​ស្រែកហៅ​អោយ​គេ​ជួយ ពេល​នោះ​មិត្តភក្តិ​ដែល​រៀន​ជាមួយ​គ្នា​ម្នាក់​មិន​ស្គាល់ឈ្មោះ បាន​ក្រឡេក​ឃើញ​មិត្តភក្តិ​ខ្លួន​លង់ទឹក ក៏​លោត​ទៅ​ហែល​រុញ​ពី​ក្នុង​ទឹក ដែល​មាន​ចំងាយ​ពី​ច្រាំង​ទន្លេ​ប្រហែល​៤​ម៉ែត្រ​ទៅ​៥​ម៉ែត្រ លុះ​ពេល​ជិត​ដល់​មាត់ច្រាំង រួច​បាន​លើកដៃ​អោយឈ្មោះ ឃុន សេរី​សោភា មក​ជួយ​ចាប់ដៃ​ឈ្មោះ​សុត ពិសិដ្ឋ ដើម្បី​ទាយ​ឡើង​លើគោក​វិញ តែ​ជា​កុសល​ក៏​បាន​រអិល​ជើង​ធ្លាក់​ទៅ​ក្នុង​ទឹក​ដោយ​អោប​គ្នា​ទាំង​ពីរ​នាក់ គឺ​ឈ្មោះ ឃុន សេរី​សោភា និង​ឈ្មោះ​សុត ពិសិដ្ឋ ហើយ​ក៏​លិច​ចូល​ទៅ​ក្នុង​ទឹកទន្លេ​បាត់​តែ​ម្តង ។

សាក្សី​បន្ត​ទៀត​ថា បន្ទាប់​មក​ទៀត មិត្តភក្តិ​ដែល​ជួយ​រុញ​មក​ខាង​នោះ ក៏​ខំប្រឹង​មុជ​រាវរក​ដែរ ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ ហើយ​ក៏​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ភូមិ​ព្រែក​តាកែវ បាន​នាំ​គ្នា​មក​ជួយ​សង្គ្រោះ​អោយ​ហៅរក​ទូក​ឆៃ​រ៉ា មក​មុជ​រាវរក​ឃើញ​ស​.​ព ក៏​ឃើញ​ឈ្មោះ ឃុន សេរី​សោភា និង​ឈ្មោះ​សុត ពិសិដ្ឋ បាន​អោប​គ្នា​ជាប់​ស្លា​.​ប់​ទាំង​ពីរ​នាក់​នៅ​ក្នុង​ទឹកទន្លេ​មេគង្គ​នោះ ។

ក្រោយមក​ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​មក​សម្ថ​ត​កិច្ច​ប៉ុស្តិ៍​នគរបាល​សំរោង​ធំ ហើយ​បន្ទាប់​ពី​ទទួល​ព័ត៌មាន​បាន​ហើយ ប៉ុស្តិ៍​នគរបាល​សំរោង​ធំ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​សហការ​ជាមួយ​ជំនាញ​ផ្នែក​នគ​បាល​កោសល្យ​​វិ​ច្ច័យ​​ស្រុក​កៀនស្វាយ ជួល​ទូក​ប្រជាជន​វៀតណាម​មក​មុជ​រាវរក​ឃើញ​សាកស​.​ព​ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​អោប​គ្នា​ស្លា​.​ប់​នៅ​ក្នុង​ទឹកទន្លេ​មេ​ក​គ​ង្គ រួច​ក៏​បាន​យកស​.​ព​ទាំង​ពីរ​នាក់​ឡើងគោក​វិញ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​សំរោង​ធំ សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ​កោសល​វិ​ច្ឆ័​យ និង​បច្ចេកទេស អាជ្ញាធរ​មូលដ្ឋាន ក្រុម​គ្រូពេទ្យ និង​ចូលរួម​ដោយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ពិនិត្យ​មើល​ស្លាកស្នាម​ជន​រង​គ្រោះ​ឃើញ​ថា ជន​រង​គ្រោះ​មិន​មាន​ស្លាកស្នាម​អ្វី​គួរ​អោយ​គត់​សំគាល់​នោះ​ទេ ហើយ​ជន​រង​គ្រោះ​ពិតជា​បាន​ស្លា​.​ប់​ដោយសារ​លង់ទឹក​ពិតមែន បន្ទាប់​ពី​ក្រុម​គ្រួ​សារបាន​ទទួលស្គាល់ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ទាំង​២​នាក់​ជូន​ទៅ​ក្រុម​គ្រួសារ ដើម្បី​ដឹក​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ