UEFA Champions League ៖ ហង្សក្រហម Liverpool មកពីអង់គ្លេសនឹងត្រូវតទល់ជាមួយអធិរាជស Real Madrid មកពីអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ។ ជំនួបដ៏ធំជាប្រវត្តិសាស្ត្រមួយនេះ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋានជាតិ Stade de France ទីក្រុងប៉ារីស ប្រទេសបារាំង វេលាម៉ោង ២:០០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។
UEFA Europa League ៖ ក្រុម Eintracht Frankfurt មកពីអាល្លឺម៉ង់នឹងត្រូវតទល់ជាមួយក្រុម Rangers មកពីស្កុតឡែន។ ជំនួបវគ្គផ្តាច់ព្រ័ត្រនៃពានលំដាប់ទី២ របស់អឺរ៉ុបរវាងក្រុមទាំង២ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Ramon Sanchez Pizjuan ទីក្រុង Sevilla ប្រទេសអេស្ប៉ាញ វេលាម៉ោង ២:០០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។
UEFA Europa Conference League ៖ ចចកញី Roma មកពីអ៊ីតាលីនឹងត្រូវតទល់ជាមួយក្រុម Feyenoord មកពីហូឡង់នៅវគ្គផ្តាច់ព្រ័ត្រ។ ដែលជំនួបនេះ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋានជាតិ Arena Kombetare ទីក្រុង Tirana សាធារណរដ្ឋអាល់បានី វេលាម៉ោង ២:០០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២៕
ចែករំលែកព័តមាននេះ