ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តក្រចេះ​​ចេញ​សេចក្ដីជូនដំណឹងជាបន្ទាន់​​​ករណីមេខ្យល់កៀង​គរឱ្យទន្ទ្រានបោះបង្គោលដីរដ្ឋ​

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះបាន​ចេញ​សេចក្ដីជូនដំណឹង​ជាបន្ទាន់​មួយ ​កាលពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ២០២២ ដោយ​​ចុះ​ហត្ថលេខា​​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ…

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះបាន​ចេញ​សេចក្ដីជូនដំណឹង​ជាបន្ទាន់​មួយ ​កាលពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ២០២២ ដោយ​​ចុះ​ហត្ថលេខា​​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ​​ជ​ម្រាប​ជូន​សាធារណ​ជន​ មន្ទីរ​អង្គភាព អាជ្ញាធរ​មូលដ្ឋាន និង​​ប្រជាពលរដ្ឋ​ដែល​មានការ​ពា​ក់ព័ន្ធ​។

សេចក្ដីជូនដំណឹង​របស់​សាលាខេត្ត​ក្រចេះ​បាន​ឲ្យដឹង​ថា កន្លងមក ​ក្រុមការងារ​ចម្រុះ​ថ្នាក់ ខេត្ត ស្រុក ឃុំ រួម​ជាមួយ​ក្រុមការងារ​របស់ក្រ​សួង​កសិកម្ម​រុក្ខាប្រមា​ញ់ និង​នេសាទ​បាន​ចុះ​វាស់​និង​កាត់ចេញ​នូវ​ផល​ប៉ះពាល់​ដី​ស្រែចម្ការ​​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុ​ង​ទីតាំង​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ចCHPB ក្នុង​ឃុំ​កំ​ពង​ចាម ឃុំ​វឌ្ឍនះ ស្រុក​សំបូរ និង​ឃុំ​ជ្រោយបន្ទា​យ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ព្រមទាំង​អនុញ្ញាតឲ្យ​ក្រុមហ៊ុន​កា​យ​ក្រវ៉ា​ត់ព្រំ ដែល​នៅ​សេសសល់​ ដើម្បី​ចុះបញ្ជី​ជា​ដី​ឯកជន​របស់​ក្រុមហ៊ុន ។ក៏ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​នេះ ​មាន​មេខ្យល់​បាន​ចុះទៅ​ឃោសនាកៀង​គរ​អូសទាញ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ទន្ទ្រាន​បោះបង្គោល​ដី​រដ្ឋ នៅក្នុង​ក្រ​វ៉ាត់​ដី​ដែល​បាន​កាយ​រួច​យ៉ាង​អនាធិប​តេយ្យ​ ។

ជាក់ស្ដែង ​កាលពី​ថ្ងៃទី​៥ ឧសភា ឆ្នាំ២0២២ លោកកៅ ​ម៉ា​ឌី​ឡែ​ន ប្រ​ធាន​មន្ទីរនគរូបនីយកម្ម សំ​ណង់ និង​សុរិយោ​ដី​ខេត្ត​ក្រចេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ដល់ទី​តាំង​ដែល​កំពុង​មាន​វិវាទ​ ។

លោក​កៅ ម៉ា​ឌី​ឡែ​ន បាន​ឲ្យដឹង​ថា ថ្មី​ៗ​នេះ ​មេខ្យល់​គៀង​គរ​ប្រជាពលរដ្ឋ​ទៅ​បោះបង្គោល​យក​ដី នៅក្នុង​ក្រវ៉ា​ត​ព្រំ​ដី​យ៉ាង​អ​នា​ធិប​តេយ្យ ​សូម​បញ្ឈប់​​ជាបន្ទាន់​។ លោក​ប្រធានមន្ទីរ​បាន​លើកឡើង​ថា ទង្វើនេះ ​ជា​ទង្វើ​ខុសច្បាប់ ហើយ​អាជ្ញាធរ​មានសមត្ថកិច្ច និង​ចាត់ទុកជា​សកម្ម​ភាព​ញុះញង់ ​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។

លោក យុន គីម មេ​ឃុំ​វឌ្ឍៈ បាន​បញ្ជាក់​ថា មនុស្ស​ដ៏សំ​ខាន់​ក្នុង​ការកៀង​គរ​ប្រជាពលរដ្ឋ​ឲ្យ​ចូលកាន់​កាប់ដី​ដោយ​ខុសច្បាប់​ គឺមានឈ្មោះ គែន អុល រស់នៅ​ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

លោក​មេឃុំ​បន្ត​ទៀត​ថា បុគ្គល​រូប​នេះ​ បាន​ដើរ​វាស់ដី​លក់​ឲ្យ​ប្រជាពលរដ្ឋ​ដោយ​មួយ​ក្បាលដី​ទំហំ៥០ម៉ែត្រ​ក្នុង​តំលៃ១លាន​រៀល ក្បាល១០០ម៉ែត្រ២លាន​រៀល ដោយ​ដើរ​បង្ហាញ និង​បោះបង្គោល​កំណត់ចំណាំ​តាម​ម្ចាស់​រៀង​ៗ​ខ្លួន ។ ​

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ