ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​តាំងពី​វត្ត​ពោធិ៍​ញាណ​ដល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ទម្រាំ​ចាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូ​ង​បាន​កម្លាំង​អន្តរាគមន៍​ដេញ​តាំងពី​ក្រោយ​វត្ត​ពោធិ៍​ញាណ​រហូត​ដល់​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទើប​ចាប់​បាន​ម្នាក់ រត់​រួច​ម្នាក់ …

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូ​ង​បាន​កម្លាំង​អន្តរាគមន៍​ដេញ​តាំងពី​ក្រោយ​វត្ត​ពោធិ៍​ញាណ​រហូត​ដល់​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទើប​ចាប់​បាន​ម្នាក់ រត់​រួច​ម្នាក់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ជា​អ្នក​ទាក់​ឆ្កែ​ដែល​ត្រូវ​សមត្ថកិច្ច​ដេញចាប់​បាន​ឈ្មោះ ចិន ចាន់​ណា​រី អាយុ​១៥​ឆ្នាំ មុខរបរ​អ្នក​រើស​អេ​ត​ចាយ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ចំណែក​បក្សពួក​ដែល​រត់គេច​ខ្លួន​មានឈ្មោះ អា​យ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

ប្រភព​ព័ត៌មាន​ពី​ក​ម្លាំ​អន្តរាគមន៍​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​អន្តរា​គន៍​រាជធានី​ភ្នំពេញ​កំពុង​តែ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ខណៈ​មក​ដល់​ផ្លូវលំ​ក្បែរ​សា​លាម​តេ​យ្យ​ស្ទឹង​មាន​ជ័យ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1W-8650 កំពុង​ធ្វើ​សកម្មភាព​លួច​ទាក់​ឆ្កែ​បាន​សម្រេច​ហើយ​បម្រុង​ជិះ​យក​ទៅ​លក់​នៅ​ម្តុំ​វត្ត​ពោធិ៍​ញាណ​ក៏​ត្រូវ​សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ដល់​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទើប​ចាប់​បាន​ជនសង្ស័យ​ជា​អ្នក​បើក​ម៉ូតូ និង​ម៉ូតូ​វី​វ៉ា​១​គ្រឿង ចំណែក​ជនសង្ស័យ​ជា​អ្នក​ធ្វើ​សកម្មភាព​ទាក់​ឆ្កែ​ដែល​អង្គុយ​ខាងក្រោយ​បាន​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ទាក់​ឆ្កែ​យ៉ាង​សកម្ម​ប៉ុន្តែ​កន្លង​មក​ដេញចាប់​ជនសង្ស័យ​មិន​ដែល​បាន ទើបតែ​លើក​នេះ​ចាប់​បាន​ជនសង្ស័យ​ម្នាក់ រត់គេច​បាត់ ម្នាក់ ។ ដោយឡែក​ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​នោះ​បាន​សារភាព​ថា រូបគេ​ទើប​ធ្វើ​សកម្មភាព​ទាក់​ឆ្កែ​បាន​ម្តង​តែ​ប៉ុណ្ណោះ ។

ទោះបីជា​យ៉ាងណា​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ស្ទឺ​ង​មាន​ជ័យ​ឃុំខ្លួន​បណ្តោះ អាសន្ន ដើម្បី​ស្រាវជ្រាវ​តាម​ចាប់​បក្សពួក​ម្នាក់​ទៀត​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕