ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CARL’S JR. បើក​លក់​បឺ​ហ្គឺ​រ​ធំ​ជាង​មុន ឆ្ងាញ់​ជាង​មុន និង​ពាំនាំ​ហាង​ប្រភេទ DRIVE-THRU ដំបូង​គេ​នៅ​​កម្ពុជា

7 ឆ្នាំ មុន

ក្រុមហ៊ុន CKE Restaurants Holdings, Inc. (“CKE”) ដែល​ជា​ក្រុមហ៊ុនមេ​របស់​ហាង Carl’s Jr.® និង Hardee’s® បាន​ប្រកាស​ថា​ថ្ងៃនេះ​គឺជា​ថ្ងៃ​បើក​សម្ភោ​ធ​ហាង Carl’s Jr. ដំបូង​គេ​បង្អស់​នៅ​ព្រះរាជាណា

ក្រុមហ៊ុន CKE Restaurants Holdings, Inc. (“CKE”) ដែល​ជា​ក្រុមហ៊ុនមេ​របស់​ហាង Carl’s Jr.® និង Hardee’s®  បាន​ប្រកាស​ថា​ថ្ងៃនេះ​គឺជា​ថ្ងៃ​បើក​សម្ភោ​ធ​ហាង Carl’s Jr. ដំបូង​គេ​បង្អស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហាង Carl’s Jr. ដែល​បើក​ដំណើរការ​ដោយ​ក្រុមហ៊ុន TH F&B Co. LTD នឹង​មា​នទី​តាំងនៅ​ទីក្រុង​ភ្នំពេញ និង​ជា​ហាង Drive-Thru ដែល​មាន​សេវាកម្ម​ឆាប់រហ័ស (QSR) នៅ​ក្នុង​ប្រទេស​។

«​យើង​កំពុង​តែ​ស្ថិត​ក្នុង​ការ​លូតលាស់​ខ្នាត​អន្តរជាតិ​យ៉ាង​ខ្លាំងក្លា​ក្នុងឆ្នាំនេះ​។ តាម​ពិត​ទៅ ការ​បើក​នៅ​ប្រទេស​កម្ពុជា គឺ​បន្ទាប់​ពី​ជោគជ័យ​នៅ​ប្រទេស​អូស្ត្រាលី ជប៉ុន កេ​ន​យ៉ា ហើយ​វា​ជា​ប្រទេស​ទី​៤០ ដែល​ក្រុមហ៊ុន CKE International ឈាន​ជើង​ចូល​»​។ នេះ​បើ​តាម​សម្តី​របស់​លោក Ned Lyerly ប្រធាន​អន្តរជាតិ​នៅ CKE​។ «​នេះ​គឺជា​ទីផ្សារ​មួយ​​ដ៏​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​ពង្រីក​ក្រុមហ៊ុន ហើយ​យើង​មាន​គម្រោង​បើកហាង​១៥​បន្ថែម​ក្នុង​ប្រទេស ដើម្បី​ផ្តល់​ជា​បទ​ពិសោធន៍​បឺ​ហ្គឺ​រ​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​កម្ពុជា»។

លោក Lyerly បាន​បន្ត​ថា​៖ «​បន្ថែម​ពីលើ​ការ​នាំ​មក​នូវ​ហាង Drive-thru ដំបូង​គេ​នៅ​ក្នុង​ប្រទេស ប្រជាជន​កម្ពុជា ក៏​អាច​រីករាយ​ក្នុង​ការ​ញ៉ាំ​បឺ​ហ្គឺ​រ និង​ស៊ាំ​ង​វិច​មាន់ ដែល​មាន​តម្លៃ​សមរម្យ គុណភាព​ខ្ពស់ និង​ធ្វើ​ឡើង​ថ្មី​ៗ ស្រស់​ៗ ដោយ​ប្រើប្រាស់​សារធាតុ​ដើម​ដែល​មានគុណ​ភាព​ខ្ពស់ ដូច​ជា​សាច់​គោ​អូស្ត្រាលី ឆា​គ្រី​ល​១០០​ភាគរយ​។ យើង​មាន​ទំនុកចិត្ត​ថា ប្រជាជន​កម្ពុជា​នឹង​ចូល​ចិត្ត​បឺ​ហ្គឺ​រ​ធំ​ៗ​ដែល​ឆ្ងាញ់​ជាប់មាត់ ក៏​ដូច​ជា​សេវាកម្ម​បម្រើ​អតិថិជន​ស្តង់ដា​អន្តរជាតិ​របស់​ពួក​យើង​»​។

ហាង Carl’s Jr. នឹង​ផ្តល់​ជា​មុខម្ហូប​ថ្មី​ៗ ដូច​ជា​មុខម្ហូប​ប្រចាំ​យីហោ Western Bacon Cheeseburger®, Famous Star® និង បឺ​ហ្គឺ​រ Super Star® ក៏​ដូច​ជា​មុខម្ហូប​ដែល​មាន​ប្រជាប្រិយភាព​ដែល​រួម​មាន The Big Carl™, the Jalapeno Thickburger®, Hand-Breaded Chicken Tenders™ និង​កា​រ៉េ​ម Hand-Scooped Ice Cream Shakes™​។

«​ជាមួយនឹង​ការ​គំនិត​បង្កើត​ថ្មី​ដែល​គ្មាន​គូរ​ប្រៀប Carl’s Jr. មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ផ្តល់​មុខម្ហូប​ដែល​មាន​តម្លៃ​ថោក​សមរម្យ ប៉ុន្តែ​មានគុណ​ភាព​ខ្ពស់​»​។ លោក ណ​ម ហាវ នាយក​គ្រប់គ្រង​របស់ TH F&B បាន​បន្ត​ថា​ទៀត​ថា​៖ «​យើង​មាន​ទំនុកចិត្ត​ថា​ប្រទេស​កម្ពុជា ជាមួយនឹង​ចំនួន​យុវវ័យ​ជា​ច្រើន និង​ការ​កើនឡើង​នៃ​ចំណង់​ចំណូលចិត្ត​លើ​យីហោ​មក​ពី​លោក​ខាងលិច នឹង​ស្រឡាញ់​ពេញចិត្ត​វត្តមាន​របស់​ហាង​បឺ​ហ្គឹ​រលំ​ដាប់​ពិភពលោក​នៅ​ក្នុង​ប្រទេស​។ វា​ជា​កិត្តិយស​របស់​យើង​ក្នុង​ការ​នាំ​យក Carl’s Jr. មក​ប្រទេស​កម្ពុជា ហើយ​យើង​នឹង​រំពឹងមើល​ការ​រីក​លូតលាស់​របស់​ហាង​នៅ​ជុំវិញ​ប្រទេស​»​។

ព័ត៌មាន​ខ្លះ​ៗ​អំពី Carl’s Jr. នៅ​ប្រទេស​កម្ពុជា
•​    ​អាសយដ្ឋាន ៖ កែង​ផ្លូវ​លេខ ៥១ និង​ផ្លូវ​លេខ​៣១០ ភ្នំពេញ កម្ពុជា
•​    ​ម៉ោង​បើក​ដំណើរការ ៖ ម៉ោង​១០​ព្រឹក ដល់​១០​យប់ បើក​ជា​រៀងរាល់ថ្ងៃ
•​    ​ចំណុច​ពិសេសរ​បស់ទីតាំង​៖
o​    ​សេវាកម្ម​រត់​តុ​ពាក់កណ្តាល
o​    ​ភេសជ្ជៈ​បន្ថែម​ដោយ​ឥត​គិតថ្លៃ
o​    ​Wi-Fi
o​    ​Drive-thru

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ឱកាស​ទិញ​យីហោ​ពី CKE សូម​ចូល​ទៅ​កាន់ www.ckefranchise.com ។

Follow Carl’s Jr. នៅ​លើ​គេហទំព័រ Facebook (www.facebook.com/CarlsJr.Cambodia), Twitter (@CarlsJrCambodia) និង Instagram (@carlsjrcambodia) សម្រាប់​ព័ត៌មាន​ពី​ផលិតផល និង​កម្មវិធី​បញ្ចុះតម្លៃ​ថ្មី​ៗ​។