ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនស្រី​ជាយា​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​ចង់​គ្រង​ឈុត​អាពាហ៍ពិពាហ៍​លេចធ្លោ​ជាង​បងស្រី

7 ឆ្នាំ មុន

«International Business Times» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Pippa Middleton ប្អូនស្រី​របស់​ព្រះ​នាង​ឃែត​ធើ​រី​ន ព្រះ​ជាយា​របស់​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម នៃ​រាជវង្ស​អង់គ្លេស

«International Business Times» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Pippa Middleton ប្អូនស្រី​របស់​ព្រះ​នាង​ឃែត​ធើ​រី​ន ព្រះ​ជាយា​របស់​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម នៃ​រាជវង្ស​អង់គ្លេស គ្រោង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក James Matthews ជា​គូ​ដណ្តឹង និង​ជា​ប្រធាន​មូលនិធិ «Hedge Fund» អាយុ​៤០​ឆ្នាំ នៅ​ឆ្នាំ​២០១៧ ។ បច្ចុប្បន្ន​នាង​ត្រៀម​ផ្ញើ​លិខិត​អញ្ជើញ​បញ្ជាក់​ពី​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ដល់​បងប្អូន ញាតិ​មិត្ត និង​មិត្តភក្តិ រួម​ទាំង​ប័ណ្ណ​ជូនពរ​ក្នុង​ថ្ងៃ​បុណ្យ​គ្រី​ស្មើ​ស​ផង​ដែរ ។

Pippa អាយុ​៣៣​ឆ្នាំ ត្រៀម​ផ្ញើ​លិខិត​អញ្ជើញ​បញ្ជាក់​ពី​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ដើម្បី​ឱ្យ​ភ្ញៀវ​បាន​ត្រៀមខ្លួន រួម​ទាំង​ផ្ញើ​ប័ណ្ណ​សម្រាប់​ជូនពរ​ថ្ងៃ​គ្រី​ស្មើ​ស​ផង​ដែរ ។ ក្រៅពី​នេះ​លេចឮ​ដំណឹង​ថា នាង​បាន​ទៅ​សាក​ឈុត​កូនក្រមុំ​ដែល​មាន​តម្លៃ​ប្រហែល​១០.០០០​ផោន​ទៀត​ផង ។

នាង Pippa Middleton និង​លោក James Matthews គូ​ដណ្តឹង​បាន​កំណត់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​នៅ​ឆ្នាំ​ក្រោយ ។

នាង Pippa Middleton និយាយ​ថា «​ឈុត​អាពាហ៍ពិពាហ៍​របស់ខ្ញុំ​ត្រូវ​តែ​លេចធ្លោ​ជាង​ឈុត​ដែល​បងស្រី​ធ្លាប់​ស្លៀក​នៅ​ក្នុង​ពិធី​អភិសេក​» ។

កាលពីមុន​លេចឮ​ថា​នាង Pippa ត្រូវ​បុរស​អនាមិក​ម្នាក់​អះអាង​ថា លួច​លក់​រូបថត​របស់​ខ្លួន និង​គូ​ដណ្តឹង​ជាង​៣.០០០​សន្លឹក ដល់​បណ្តាញ​ផ្សព្វផ្សាយ​នានា ក្នុង​តម្លៃ​៥០.០០០​ផោន ដោយ​មាន​ទាំង​រូបថត​របស់​នាង ក្នុង​ពេល​សាក​ឈុត​កូនក្រមុំ​របស់​បងស្រី​ផង​ដែរ ប៉ុន្តែ​បន្ទាប់​មក​បាន​ប្តឹង​ទៅ​តុលាការ​ហាម​ផ្សព្វផ្សាយ​រូបភាព​ទាំងនោះ ដើម្បី​ឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា រូបថត និង​វី​ដេ​អូ​ឃ្លី​ប​មិន​ត្រូវ​ចុះ​ផ្សាយ​ជា​ដាច់ខាត ៕