ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រ្កាប​ទីតាំង​បក្សី​កីឡា ផ្អើលរត់​ជាន់​ជើង​គ្នា

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ទីតាំង​ភ្នាល់​ល្បែង​បញ្ជល់មាន់ និង​ល្បែង​អាប៉ោង​មួយ​កន្លែង​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បង្ក្រាប​និង​ចាប់ខ្លួន​មនុស្ស​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៧ តុលា ស្ថិត​នៅ​ចំការ​កៅស៊ូ​មួយ​កន្លែង​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

ខេត្តស្ទឹងត្រែង ៖ ទីតាំង​ភ្នាល់​ល្បែង​បញ្ជល់មាន់ និង​ល្បែង​អាប៉ោង​មួយ​កន្លែង​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បង្ក្រាប​និង​ចាប់ខ្លួន​មនុស្ស​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៧ តុលា ស្ថិត​នៅ​ចំការ​កៅស៊ូ​មួយ​កន្លែង​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​ថា ពលរដ្ឋ​បាន​រាយការណ៍​អំពី​សកម្មភាព​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​ស្ថិត​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ដែល​បង្ក​ភាព​អនាធិបតេយ្យ លោក​បាន​ស្នើ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​ដើម្បី​ចុះ​បង្ក្រាប និង​លុប​បំបាត់​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល ។

លោក​បន្ត​ថា ជាក់ស្តែង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ដកហូត​សម្ភារ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន មាន់​ជល់​៦​ក្បាល ទ្រុងមាន់​១ ជាល​ក្រុងមាន់​៩ កន្ត្រក​ដាក់​មាន់​៤ កៅស៊ូ​តង់​ព័ទ្ធ​សង្វៀនមាន់​១ ម៉ូតូ​ចំនួន​៩​គ្រឿង ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​២​នាក់​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​បន្ថែម ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ខាងលើ​នោះ មាន​មនុស្ស​ជា​ច្រើន​ទៅ​ជួបជុំ ដោយ​ខ្លះ​ចំណាយពេល​មក​ពី​ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ និង​ខេត្តរតនគិរី ក្នុង​នោះ​អ្នកខ្លះ​និយម​លេង​មាន់​ជល់ និង​មួយ​ចំនួន​ទៀត​និយម​លេង​អាប៉ោង ។ ប្រភព​បន្ត​ថា ទីតាំង​នោះ​បាន​បើក​លេង​យូរ​មក​ហើយ​ដែរ ខណៈ​កម្លាំង​នគរបាល​ចុះ​បង្ក្រាប​ពួក​អ្នក​ញៀន​នឹង​ល្បែង​ទាំងនោះ​បាន​រត់​ជាន់​ជើង​គ្នា​ចោល​សម្ភារ​វត្ថុ​តាង​ជា​ច្រើន​នៅ​នឹង​កន្លែង ។

លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា ដោយ​មានការ​ឯកភាព​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត លោក​បាន​ឲ្យ​ជំនាញ​ធ្វើការ​អប់រំ​និង​ឱ្យ​ចុះ​កិច្ចសន្យា​បញ្ឈប់​ការ​បើក​លេងល្បែង​សុ​ី​សង​នេះ​ទៀត​មុន​ពេល​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​មក​អប់រំ​និង​ឱ្យធ្វើ​កិច្ចសន្យា​ឈ្មោះ នុ​ត សុ​វ​ណ្ណា ហៅ​តា​អង្គត់ ភេទ​ប្រុស អាយុ​៥៧ ជា​អ្នក​ផ្តល់​ទីតាំង និង​ម្នាក់​ទៀត​ឈ្មោះ ងួ​ន ង៉ាង​ហាង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ដែល​បាន​ចេញ​មុខរា​រាំង​សមត្ថកិច្ច​ពេល​ចុះ​អនុវត្ត​ច្បាប់ ។

អ្នក​ទាំង​២​រស់នៅ​ភូមិ​រា​ជានុ​កូ​ល​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។ ចំណែក​វត្ថុ​តាង​រួម​មាន​មាន់​ជល់ ទ្រុង កន្ត្រក ជាល​ក្រុងមាន់​ត្រូវ​បាន​ដកហូត ។ ដោយឡែក​ម៉ូតូ​៩​គ្រឿង​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ទាំងអស់ ក្រោយ​ធ្វើ​កិច្ចសន្យា​រួចរាល់ ៕