អាវ «Hand of God» របស់ស្តេចបាល់ទាត់ Maradona លក់ដាច់ក្នុងតម្លៃដ៏មហាសាល
អង់គ្លេស ៖ អាវ «Hand of God» ពាក់ដោយស្តេចបាល់ទាត់អាហ្សង់ទីន Diego Maradona ប្រកួតតទល់នឹង
អង់គ្លេស ៖ អាវ «Hand of God» ពាក់ដោយស្តេចបាល់ទាត់អាហ្សង់ទីន Diego Maradona ប្រកួតតទល់នឹង
អង់គ្លេស ៖ អាវ «Hand of God» ពាក់ដោយស្តេចបាល់ទាត់អាហ្សង់ទីន Diego Maradona ប្រកួតតទល់នឹងអង់គ្លេសនៅពានរង្វាន់ World Cup ឆ្នាំ ១៩៨៦ ត្រូវបាននៅក្នុងតម្លៃ ៩,២៩លានដុល្លារអាមេរិក។ ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក សម្រាប់វត្ថុអនុស្សាវរីយ៍កីឡា។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយកាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅ។
អាវលេខ១០ «Hand of God» ឬ «ដៃរបស់ព្រះ» ពាក់ដោយលោក Maradona ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយពាន World Cup ឆ្នាំ ១៩៨៦ នៅម៉ិកស៊ិក។ គ្រាដែលអាហ្សង់ទីនយកឈ្នះអង់គ្លេសលទ្ធផល ២-១។ ប្រវត្តិល្បីរន្ទឺនៃអាវនេះ កើតឡើងពេលលោក Maradona យកដៃទះបាល់បញ្ចូលទីនៅនាទី៥៥ ដែលជាគ្រាប់ទី២របស់គាត់ក្នុងការប្រកួតនោះ។ ហើយឆ្នាំ ១៩៨៦ ក៏ជាឆ្នាំដែលអាហ្សង់ទីនជាម្ចាស់ពាន World Cup ផងដែរ។ បន្ទាប់ពីយកឈ្នះអាល្លឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣-២។ ខណៈលោកក៏ឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ផងដែរ។
អាវ «Hand of God» បច្ចុប្បន្នកាន់កាប់ដោយលោក Steve Hodge អតីតខ្សែបម្រើអង់គ្លេស ដែលបានផ្លាស់ប្តូរអាវជាមួយលោក Maradona ក្រោយចប់ការប្រកួតនៅឆ្នាំនោះ។ ហើយត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរបាល់ទាត់ជាតិអង់គ្លេស។
ក្រុមហ៊ុនដេញថ្លៃដ៏ល្បីបំផុតរបស់ពិភពលោក Sotheby បានលក់អាវ «Hand of God» នៅក្នុងតម្លៃលើសពីតម្លៃប៉ាន់ស្មានរបស់ពួកគេ ដែលមានចន្លោះពី៥លានដុល្លារ ទៅដល់៧លានដុល្លារប៉ុណ្ណោះ។
សូមរំលឹកថា លោក Diego Maradona បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងវ័យ៦០ឆ្នាំ ដោយសារជំងឺគាំងបេះដូង៕ (ប្រភពពី BBC)
ចែករំលែកព័តមាននេះ