ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ជោក​មក​លោតទឹក​ស្ពាន​ព្រែក​ថ្មី

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ខណៈ​ស្រវឹងស្រា​ជោក ស្រាប់តែ​មក​លោតទឹក​ស្ពាន​ព្រែក​ថ្មី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែតុលា …

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ខណៈ​ស្រវឹងស្រា​ជោក ស្រាប់តែ​មក​លោតទឹក​ស្ពាន​ព្រែក​ថ្មី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​ព្រែក​ថ្មី ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ស៊ុំ សេរី ហៅ​តី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ដងត្រី​មាត់​ព្រែក​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​មាន​សភាព​ស្រវឹងស្រា​ជោក បាន​ដើរ​ឡើង​ទៅ​លើ​ស្ពាន​បាន​មួយសន្ទុះ​ក៏​លោត​ចុះ​ពីលើ​ស្ពាន​ទៅ​ក្នុង​ទឹក ស្រាប់តែ​លិច​បាត់​មិនឃើញ​ងើបឡើង​មក​វិញ​ឡើយ ។ ភ្លាម​នោះ​ដឹង​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​ទៅ​ជួល​គេ​ឲ្យ​មក​ចុះ​មុជទឹក​រាវរក​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

បន្ទាប់​ពី​រាវ​ឃើញ​សព ក្រុម​គ្រួ​សារបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍ និង​នគរបាល​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ​ឃុំ ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​និង​បាន​បញ្ជាក់​ថា​សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ទេ ដោយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ឈ្លក់ទឹក​លង់​ស្លាប់​ពិតប្រាកដ​មែន ។

ក្រោយ​ពេល​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធើ្វ​បុណ្យ​តាម​ប្រពៃណី ៕