ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​កីឡាកាស​ចុះ​ងូតទឹក​លង់​បាត់ អ្នកស្រុក​នាំ​គ្នា​ចុះ​រាវរក​ព្រោងព្រាត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ពី​ផ្ទះ​មិន​អស់ចិត្ត​បន្ត​ផឹកស៊ី​លើ​ខ្នង​អាង​ខៃ​ដ​ន​បន្ត​ទៀ​ត‌ ហើយ​ចុះ​ហែល​ទឹក​លេង​បែរជា​លង់ ហើយ​លិច​បាត់​នៅ​ក្នុង​ទឹក​បង្ក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ពី​ផ្ទះ​មិន​អស់ចិត្ត​បន្ត​ផឹកស៊ី​លើ​ខ្នង​អាង​ខៃ​ដ​ន​បន្ត​ទៀ​ត‌ ហើយ​ចុះ​ហែល​ទឹក​លេង​បែរជា​លង់ ហើយ​លិច​បាត់​នៅ​ក្នុង​ទឹក​បង្ក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ហេតុការណ៍​ខាងលើ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​អាង​អូរ​ខៃ ក្នុងភូមិ​កូន​ដំរី សង្កាត់​និម្មិត ក្រុង​ប៉ោយ​ប៉ែ​ត​។ ជន​រង​គ្រោះ​ឈ្មោះ ផូ សំ​អឿ​ន ហៅ​ប្រែ​ស ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​និង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

នៅ​កន្លែង​កើតហេតុ គេ​ឃើញ​អ្នកស្រុក​នាំ​គ្នា​ចុះ​រាវរក​ព្រោងព្រាត ខណៈ​អ្នក​ផឹកស៊ី​ជាមួយ​២​នាក់​ឈ្មោះ ឈុត ស៊ុន​ធី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​ឈ្មោះ ឡេ​ង រ៉​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​ផឹកស៊ី​ជាមួយ​បានរ​ត់រក​គេឯង​ឲ្យ​ជួយ​ដោយ​ប្រាប់​ថា ជន​រង​គ្រោះ​ចុះ​ហែល​ទឹក​លេង​បែរជា​លិច​បាត់​មិនឃើញ​ងើប​មក​វិញ​សោះ​។​រយៈពេល​ជាង​១​ម៉ោង​ទៅ​ហើយ ជន​រង​គ្រោះ​នៅ​តែ​គេ​រាវរក​មិនឃើញ​នៅឡើយ​ទេ​។

ស្ត្រី​ជា​ប្រពន្ធ​ក៏​ដូច​ជា​អ្នក​ផឹកស៊ី​ជាមួយ​ជន​រង​គ្រោះ​ប្រាប់​ថា មុន​ពេល​ហេតុការណ៍​កើតឡើង ជន​រង​គ្រោះ និង​អ្នក​ផឹកស៊ី​ជាមួយ​បាន​ផឹកស៊ី​នៅផ្ទះ​ជន​រង​គ្រោះ ដោយ​ផឹកស្រា​កីឡាកាស​ហើយ​មិន​អស់ចិត្ត​នាំ​គ្នា​មក​ផឹកស៊ី​លើ​ខ្នង​អាង​អូរ​ខៃ​ដ​ន ជា​ចំណុច​កើតហេតុ​ទៀត លុះ​ចុះ​ហែល​ទឹក​លេង​ស្រាប់តែ​លង់​ទឹកតែ​ម្តង​៕