ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌឫស្សីកែវ​បង្ហាញមុខ​ជនសង្ស័យ ប្រើប្រាស់​គ្រឿងញៀ.ន​៦​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀ.ន​ចំនួន​៦​នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ធ្វើ​ពិធី​បង្ហាញមុខ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ ២០១៦

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៦​នាក់  ត្រូវ​បាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ធ្វើ​ពិធី​បង្ហាញមុខ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ ២០១៦។ ជនសង្ស័យ​ដែល​បង្ហាញមុខ​មាន ទី​១.​ឈ្មោះ សួន កែវ​និមល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​២.​ឈ្មោះ អេ​ង ប៊ុ​ន​លី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៣.​ឈ្មោះ​ទិន ធា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ទី​៤.​ឈ្មោះ យ៉ែ​ម សុ​ខេ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៥.​ឈ្មោះ ឌី ប្រិមប្រិយ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៦.​ឈ្មោះ សេង សុភា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។

លោក​វរៈសេនីយ៍ ត្រី អ៊ី​វ ឈុ​ន​ផេង អធិការរង​នគរបាល​ខណ្ឌ ឬ​ស្សី​កែវ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ  សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ទួល​សង្កែ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ ខណៈ​ដែល​ពួក​គេ​ប្រមូលផ្តុំ​គ្នា ប្រើ​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ក្បែរ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។

លោក​អធិការរង បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​មានការ​ណែនាំ​ពី​លោក​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នគ​បាល​ខណ្ឌឫស្សីកែវ ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក​វរៈសេនីយ៍ឯក ទៀង ច័ន្ទ​សារ ជា​អធិការ បាន​ចុះ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿង​ជា​បន្តបន្ទាប់​។ នៅ​ក្នុង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។ លោក​អធិការរង បានអោយ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕