ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ដាក់​ច្រវាក់​ជើង និង​បង្ខាំង​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម្តាយមីង​២​នាក់ និង​មេការ​សំណង់​ម្នាក់ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំរឿង​ចាក់​ច្រវាក់​ជើង និង​បង្ខាំង​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ ត្រូវ​លោក

រាជធានី​ភ្នំពេញ ៖ ម្តាយមីង​២​នាក់ និង​មេការ​សំណង់​ម្នាក់ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំរឿង​ចាក់​ច្រវាក់​ជើង និង​បង្ខាំង​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ ត្រូវ​លោក លាង សំណាត់ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​២​នាក់ ដែល​ត្រូវជា​ម្តាយមីង​របស់​ជន​រង​គ្រោះ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ៣​ឆ្នាំ ពី​បទ​អំពើ​អូស​ទាញ​ពេស្យាចារ​កុមារ បទ​ប្បញ្ញត្តិ​មាន​ចែង​តាម​មាត្រា​៣៥ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។

មេការ​សំណង់​ម្នាក់​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៣​ឆ្នាំ​៦​ខែ ពី​បទ​ការ​ទិញ​ពេស្យាចារ​កុមារ បទ​ប្បញ្ញត្តិ​មាន​ចែង​តាម​មាត្រា​៣៤​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ គួរ​រំលឹក​ថា ជនជាប់ចោទ​ទាំង​៣​នាក់​ខាងលើ​ទី​១.​ឈ្មោះ ជា ស្រស់ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ​-​ឥ​ស្លា​ម ២.​ឈ្មោះ ជា ទីណា ភេទ​ស្រី អាយុ ២៧​ឆ្នាំ ជនជាតិ​ខ្មែរ​-​ឥ​ស្លា​ម ជនជាប់ចោទ​ទាំង​ពីរ​រូប​នេះ ត្រូវជា​ម្តាយមីង​របស់​ក្មេង​ស្រី​ជន​រង​គ្រោះ​។ រីឯ​ជនជាប់ចោទ​ម្នាក់​ទៀត​ឈ្មោះ ឆិ​ន ឆាយ​លី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​ដើមបណ្ដឹង​ឈ្មោះ ខាត់ គ្រី ចំនួន​៨​លាន​រៀល​ផង​ដែរ​។ គួរ​បញ្ជាក់​ថា ជនជាប់ចោទ​ទាំង​៣​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​៣ សីហា ២០១៥ នៅ​ខណ្ឌ​ឬ​ស្សី​កែវ​។

នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​អំពើ​បង្ខាំង​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ដាក់​ច្រវាក់​ជើង ហើយ​បង្ខំ​ឲ្យ​រួម​ភេទ​ជាមួយ​បុរស​ចំណាស់ ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន​១០០០​ដុល្លារ​អា​មេ​រិ​ក​។ លោក កែវ ធា នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង បាន​អនុញ្ញាត​ឲ្យ​ចូល​ត្រួតពិនិត្យ​លំនៅ​ស្ថាន ខ្មែរឥស្លាម​មួយ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​។ ក្នុង​ការ​ឆែកឆេ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ស្ត្រី​ពីរ​នាក់ និង​បុរស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ នឹង​បទល្មើស និង​រំដោះ​ក្មេង​ស្រី​រង​គ្រោះ​ម្នាក់ ដែល​ម្ដាយមីង​បាន​ដាក់​ច្រវាក់​ជើង​បង្ខាំង​ទុក​ក្នុងផ្ទះ​ទុក​លក់​ផ្លូវភេទ​។

លោក កែវ ធា បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១​ឈ្មោះ ជា ស្រស់ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ទី​២​ឈ្មោះ ជា ទីណា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ ជា​ម្ដាយមីង​បង្កើត​របស់​ជន​រង​គ្រោះ​តែ​ម្ដង​។ ចំណែក​បុរស​ដែល​ទិញ​ការ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​ពី​ម្ដាយមីង ឈ្មោះ ឈឹ​ម ឆៃ​លី អាយុ​៣៦​ឆ្នាំ​។ ឥឡូវនេះ​ក្រុម​ជនសង្ស័យ​កំពុងធ្វើការ​សាកសួរ​នៅ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​តាម​ផ្លូវច្បាប់​។ សមត្ថកិច្ច​ប្រតិបត្តិការ​ឆែកឆេរ កាលពីដើម​ឆ្នាំ​២០១៥ ម្ដាយមីង​របស់​ក្មេង​ស្រី​រង​គ្រោះ បាន​លួងលោម​ក្មួយ​ស្រី​របស់​ខ្លួន​ដែល​ជា​ក្មេង​កំព្រា​យក​ទៅ​លក់ខ្លួន​ឲ្យ​បុរស​ឈ្មោះ ឈឹ​ម ឆៃ​លី បាន​ប្រាក់​ចំនួន​១០០០​ដុល្លារ ។

ក្រោយមក​ម្ដាយមីង​ទាំង​ពី​នាក់ បាន​លួងលោម​ក្មួយ​ស្រី​របស់​ខ្លួន​ឲ្យ​ធ្វើ​ជា​ស្រី​កំណាន់​របស់​ឈ្មោះ ឈឹ​ម ឆៃ​លី ទៀត តែ​ឈ្មោះ ជ​ណរ មិន​ព្រម ក៏​ត្រូវ​ម្ដាយមីង​ចិត្ត​តិរច្ឆាន​ចាប់​ដាក់​ច្រវាក់​ជើង បង្ខាំង​ទុក​ក្នុងផ្ទះ​រហូត​មក​ដើម្បី​លក់ខ្លួន​ឲ្យ​ឈ្មោះ ឈឹ​ម ឆៃ​លី ម្ដងម្កាល​។ លុះដល់​ថ្ងៃ​ទី​៣១ កក្កដា ២០១៥ ជន​រង​គ្រោះ​បាន​ដោះ​ច្រវាក់ ហើយរ​ត់ទៅ​រក​អ្នក​ជិតខាង​ឲ្យ​ជួយ និង​បាន​ទៅ​សមត្ថកិច្ច​ដាក់​ពាក្យ​ប្ដឹង​តែ​ម្ដង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃនេះ​ជន​រង​គ្រោះ​ឈ្មោះ ជ​ណរ ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ និង​ជា​ក្មេង​កំព្រា​ទៀត​ផង ទើប​ម្ដាយមីង​ទាំង​ពីរ​នាក់​ចាប់​បង្ខាំង​ទុក​លក់ កេងប្រវ័ញ្ច​លើ​ផ្លូវភេទ​យ៉ាង​អយុត្តិធម៌​បំផុត​។

ផ្ទុយ​ពី​ការ​អះអាង​របស់ សាក្សី​ខ្មែរឥស្លាម​ច្រើន​នាក់ នៅ​ក្នុងភូមិ​កើតហេតុ បាន​ច្រាន​ចោលការ​ចោទប្រកាន់​នោះ ដោយ​ពួក​គាត់​បាន​និយាយ​ថា​ក្មេង​ស្រី​នោះ ត្រូវ​បាន​ម្ដាយមីង​ទាំង​ពីរ​ចិញ្ចឹម​តាំងពី​ក្មេង​តូច​មក​ម្លេះ លុះដល់​ធំ​ពេញវ័យ​មិន​ស្ដាប់បង្គាប់​ម្ដាយមីង​ទេ ចេះ​តែ​ដើរ​លេង​សេពគប់​មិត្តភក្តិ​ជក់​គ្រឿងញៀន ដើរ​ដាច់​យប់​មិន​ចូល​ផ្ទះ​ជាដើម​ទើប​ម្ដាយមីង​បង្ខាំង​នៅ​ក្នុងផ្ទះ​ហើយ​ករណី​នេះ អ្នក​ភូមិ​អាច​ធ្វើ​សាក្សី​បាន​៕