ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​ខេត្ត​ចំនួន​៥ បន្ត​ធ្លាក់​ភ្លៀង​ពី​បង្គួរ​ទៅ​ច្រើន ពី​ថ្ងៃ​ទី​១៨​ដល់​២៣​តុលា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្ដី​ពី​ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី ១៨ ដល់​ថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ​២០១៦ បាន​បង្ហាញ​ថា

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្ដី​ពី​ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី ១៨ ដល់​ថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ​២០១៦ បាន​បង្ហាញ​ថា បន្ទាប់​ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ឃើញ​ថា ៖ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) នៅ​តែ​បន្ត​លាតសន្ធឹង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លក្ខណៈ​បែប​នេះ​ធ្វើ​ឱ្យ សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥oC និង​អតិបរមា​ពី​៣០-៣២oC ផ្ទៃមេឃ​មាន​ពពក​ពី​មធ្យម​ទៅ​ច្រើន ខ្យល់​បក់​មក​ពី​ទិសនិរតី​មាន​ល្បឿន​ពី​៤-៥m/s រលក​សមុទ្រ​អាច​មាន​កម្ពស់​ពី​០,៥០-១,២៥m ជា​ហេតុ​ធ្វើ​អោយ​ភ្លៀង​នៅ​បន្ត​ធា្ល​ក់​ច្រើន​នៅ​តំបន់​មាត់សមុទ្រ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន នៅ​ផ្នែក​ខ្លះ​នៃ​ខេត្ត​កែប កំពត ព្រះ​សីហ​នុ ខេត្តកោះកុង និង​ខេត្តតាកែវ ។

ចំណែកឯ ភ្លៀង​អាច​នឹង​មាន​ធ្លាក់​ពី​តិច​ទៅ​បង្គួរ មាន​តាម​បណ្តា​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយ​រៀង ខេត្តកណ្តាល កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ ។

ប្រព័ន្ធ​សម្ពាធ​ទាប​បាន​រំកិល​ចុះ​មក​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា ឥទ្ធិពល​នេះ​ធ្វើ​អោយ​តំបន់​វាលទំនាប និង​ផ្នែក​ខ្លះ​នៅ​តំបន់​ខ្ពង់រាប អាច​នឹង​មាន​ភ្លៀង​ធ្លាក់​តិច ក្នុង​នោះ​មាន ៖ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ព្រះ​វិហារ កំពង់ធំ ស្ទឹង​ត្រែង ក្រចេះ កំពង់ឆ្នាំង និង​ខេត្ត​ប៉ៃលិន ៕