ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីចោទប្រកាន់ប្រពន្ធនាំប្រុសក្មេងមកផ្ទះ ប្រពន្ធថាគ្រាន់តែជា​មិត្តនឹងគ្នា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​កូន​៤​នាក់​ម្នាក់ ខណៈ​ពេល​ដែល​ប្តី​ក្រោយ​បាន​ទៅ​រកស៊ី​នៅ​តាម​បណ្តា​ខេត្ត​ក៏​លួច​មាន​ប្រុស​ក្មេង ហើយ​នាំ​ប្រុស​ក្មេង​នោះ​ទៅ​ដេក​នៅផ្ទះ តែ​ត្រូវ​បាន​បុរស​ជា​ប្តី​តាម​ទាន់​ប្តឹង​នគរបាល​ហៅ​អត់​ក្រោក ក៏​បាន​ដេកចាំ​មុខ​ផ្ទះ​អស់​មួយ​យប់ ព្រឹក​ទើប​នគរបាល​ប៉ុស្តិ៍ ក្រាំងធ្នង់​ចុះ​ទៅ​ហៅ​នាំ​ខ្លួន មក​ស្នាក់​ការ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​កូន​៤​នាក់​ម្នាក់ ខណៈ​ពេល​ដែល​ប្តី​ក្រោយ​បាន​ទៅ​រកស៊ី​នៅ​តាម​បណ្តា​ខេត្ត​ក៏​លួច​មាន​ប្រុស​ក្មេង ហើយ​នាំ​ប្រុស​ក្មេង​នោះ​ទៅ​ដេក​នៅផ្ទះ តែ​ត្រូវ​បាន​បុរស​ជា​ប្តី​តាម​ទាន់​ប្តឹង​នគរបាល​ហៅ​អត់​ក្រោក ក៏​បាន​ដេកចាំ​មុខ​ផ្ទះ​អស់​មួយ​យប់ ព្រឹក​ទើប​នគរបាល​ប៉ុស្តិ៍ ក្រាំងធ្នង់​ចុះ​ទៅ​ហៅ​នាំ​ខ្លួន មក​ស្នាក់​ការ ដើម្បី​ដោះស្រាយ​ផ្តាច់និស្ស័យ ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១២​យប់​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច ផ្ទះ​លេខ A21 ផ្លូវ​លេខ​២០ បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​មៀន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២២ ទើប​នគរបាល​ចុះ​ហៅ​នាំ​អ្នក​ទាំង​៣​នាក់ មក​ជួប​គ្នា​ដោះស្រាយ​គ្នា ។

ស្ត្រី​ដែល​មាន​ប្រុស​ថ្មី​នោះ ឈ្មោះ​យ​.​ន ច​.​ន​.​ថ អាយុ​៤១​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​ភូមិ​តា​កុក ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ ហ ណ​.​ន អាយុ​២៧​ឆ្នាំ មុខរបរ​ជា​អ្នកទិញ​លក់​អចលនទ្រព្យ​ទៅ​រកស៊ី និង​ប្រកប​របរការ​ងារ​នៅ​ឯ​ខេត្តមណ្ឌលគិរី មានស្រុក​កំណើត ភូមិ​ទ្រាល ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល ខេត្តស្វាយរៀង ។ ដោយឡែក​ភាគី​ខាង​ប្រុស​ថ្មី មិន​បាន​ឲ្យ​ស្គាល់ឈ្មោះ​ឡើយ មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ មាន​ទីលំនៅ ខេត្ត​ព្រះ​សីហ​នុ ។

តាម​បុរស​ជា​ប្តី​បាន​រៀបរាប់​អោយ​ដឹង​ថា ប្រពន្ធ​របស់​គាត់​ជា​ស្ត្រី​មេម៉ាយ​មានកូន​ចំនួន​៤​នាក់ ប្រុស​៣​នាក់ ស្រី​១​នាក់ រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំ​មក​ហើយ គាត់​ក៏​បាន​ស្គាល់ និង​ចាប់ចិត្ត​ស្រឡាញ់ ហើយ​បាន​រៀប​ការ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ។

ការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ មិន​មានកូន​នោះ​ទេ ។ រយៈពេល​ប្រមាណ ៧​ថ្ងៃ​មក​ហើយ​គាត់​២​នាក់​ប្តី​ប្រពន្ធ ក៏​បាន​ទៅ​ទិញ​ផ្ទះ​នៅ​ក្រាំងធ្នង់​រស់​ជាមួយ​គ្នា ។ មួយ​រយៈ​នេះ​គាត់​តែង​ទៅ​រកស៊ី នៅ​ខេត្តមណ្ឌលគិរី ។

តាម​បុរស​ជា​ប្តី​បានអោយ​ដឹង​ទៀត​ថា រយៈពេល​ប្រមាណ​៣​ខែ​មក​ហើយ​គាត់​មានការ​សង្ស័យ​ថា ប្រពន្ធ​របស់​ខ្លួន​មាន​អារម្មណ៍​ប្លែក​ៗ ហើយ​លុយកាក់​រាប់​ពាន់ ម៉ឺន​ដុល្លារ មិនដឹង​ទៅ​ណា ។ តាម​រយៈ​បណ្តាញ​សង្គម​ភ្ជាប់​គ្នា នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២២ គាត់​ចាប់​ចំណុច​បាន​ប្រពន្ធ​ផ្ញើ​សារ​ទាក់ទង​គ្នា ជាមួយ​ប្រុស​ថ្មី និង​បាន​ណាត់គ្នា​ផឹកស៊ី ។ ចាប់តាំងពី​ពេល​នោះ​មក នៅ​ពេល ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ក៏​បាន​ត្រឡប់​មក​វិញ​តាមដាន​ហើយ នៅ​ថ្ងៃ​ទី​០៤​ខែឧសភា​នេះ ប្រពន្ធ​របស់​ខ្លួន​ក៏​បាន​ណាត់​ប្រុស​ម្នាក់​បាន​នាំ​មក​ដេក​នៅផ្ទះ​របស់​គាត់​ជា​ហេតុ​ធ្វើ​អោយ​គាត់​ទ្រាំ​លែង​បាន ក៏​បាន​ប្តឹង​នគរបាល​ផ្អើល​ទាំង​យប់ ហើយ​គោះ​ទ្វារ​មិន​បើក​ក៏​បាន​ដេកចាំ​រហូត​ដល់​ព្រឹក​ទើប​នគរបាល​ចុះ​ទៅ ហៅ​អោយ​បើកទ្វារ​នាំ​ទៅ​ប៉ុស្តិ៍ ដើម្បី​ដោះស្រាយ​គ្នា ។

តាម​បុរស​ជា​ប្តី ក៏​បាន​បញ្ជាក់​អោយ​ដឹង​ថា ខ្លួន​គ្មាន​និស្ស័យ​ជាមួយ​ស្រី​លួច​នាំ​ប្រុស​មក​ដេក​នៅផ្ទះ​នោះ​ទេ ខ្លួន​នឹង​សុំ​លែងលះ​ផ្តាច់​សង្វាស់ និង​ចែក​លុយ​គ្នា ។

ទោះបីជា​យ៉ាងណា ស្ត្រី​ជា​ប្រពន្ធ​វិញ​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​នោះ​គ្រាន់តែ​ជា​មិត្តភក្តិ ហៅ​មក​ដេក​ផ្ទះ​ក៏​ផ្អើល​ជ្រួល​ប្រប​ល់​ដែរ ។ ចំនែក​ប្រុស​ក្មេង​ថ្មី ក៏​បានអោយ​ដឹង​ដូចនឹង​ស្ត្រី​ជា​ប្រពន្ធ​ដែរ គ្រាន់តែ​ជា​មិត្តភក្តិ​ស្គាល់​តាម​បណ្តាញ​សង្គម​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ