ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាខណ្ឌ​​ដូនពេញ​​បង្ក្រាប​​ស្ត្រីរកស៊ី​​ផ្លូវភេទ​ និងក្រុមហៅម៉ូយ​​អនាធិបតេយ្យ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្លាំង​​សណ្តាប់​ធ្នាប់​​​​សាលាខណ្ឌ​​​ដូនពេញ​​​ដឹក​នាំ​​​​ដោយ​លោក​ហែម ​ឫទ្ធី ​នាយករង​រដ្ឋបាលសាលា​​​​ខណ្ឌដូនពេញ​បាន​សហ​ការ​ជាមួយ​​នគរបាល​​ប៉ុស្តិ៍​​​រដ្ឋបាល​វត្តភ្នំ​ចុះ​បង្ក្រាប​​ស្ត្រីរកស៊ី​ផ្លូវភេទ ​នៅរមណីយដ្ឋាន​​វត្តភ្នំ ​សង្កាត់​វត្តភ្នំ ​និង​ផ្លូវលេខ​​​១៥៤ កែង​​៥១ សង្កាត់​បឹង​រាំង ខណ្ឌ​ដូនពេញ​ កាលពីវេលាម៉ោង​​​១០​យប់ថ្ងៃទី​​​២៨ កុម្ភៈ ​២០១១ ​ជាលទ្ធ​ផល​​ឃាត់​ខ្លួន​​ស្ត្រី​រកស៊ី​​ផ្លូវភេទ និង​​បុរស​​ហៅម៉ូយ​​​ចំនួន​​១៧​នាក់។

លោកហែម ឫទ្ធី ​នាយករង​រដ្ឋបាល​​សាលា​​ខណ្ឌ​ដូនពេញ ​បាន​ឱ្យ​​ដឹង​ថា ​យោងតាម​ការ​ចង្អុល​បង្ហាញ​ពីលោកអភិបាល​​ខណ្ឌ​ដូនពេញ កម្លាំង​​សណ្តាប់​ធ្នាប់​​​ខណ្ឌ​សហការ​ជាមួយ​​នគរ​បាល​​ប៉ុស្តិ៍​​រដ្ឋបាល​​​​វត្ត​ភ្នំ បាន​ចេញ​ប្រតិបត្តិ​ការ​នៅជុំវិញ​រមណីយដ្ឋាន​​វត្តភ្នំ​ឃាត់ខ្លួន​ស្ត្រី​​​រកស៊ី​​ផ្លូវភេទ​ និង​​​​បុរស​ហៅម៉ូយ​ចំនួន​​១៣នាក់ ក្នុង​​នោះ​​មានស្ត្រី​​ចំនួន​​​​៦​នាក់ ​ដោយឡែកនៅកែង​​ផ្លូវ​​លេខ​​១៥៤ និង​​៦៣ ឃាត់ខ្លួន​​បាន​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ចំនួន​​៤​នាក់ ។​ ក្នុងរយៈ​ពេល​​ពីរ​​សប្តាហ៍​​កន្លង​មក​​នេះ សាលា​ខណ្ឌ​​​​ដូនពេញបានសហការ​​​ជាមួយសាលាសង្កាត់​​​ និងប៉ុស្តិ៍រ​ដ្ឋបាល​​ទាំង​​១១ បើក​​យុទ្ធនាការ​​ឃាត់ខ្លួន​ស្ត្រីរកស៊ី​ផ្លូវភេទ ជន​អនាថា ​ក្មេងហិតកាវ​​សរុប​ចំនួន​៦៨​នាក់ ​ប្រគល់​​ទៅ​ឱ្យមន្ទីរ​​សង្គមកិច្ច​​រាជធានីភ្នំពេញ ​ក៏ប៉ុន្តែ​​សង្កេតមើល​​ទៅ​ពួកគេ​ទាំង​នោះ​ទៅដល់​​មន្ទីរ​សង្គម​​​កិច្ចយ៉ាង​​​​យូរ​ពីរ​​ ឬ​បីថ្ងៃ​​​ប៉ុណ្ណោះ​ត្រូវ​គេ​​​ដោះ​លែង​​មកវិញ ហើយ​​ប្រកប​មុខរបរ​ដដែល ។

គេមិនដឹង​​ថា ក្រសួង​​ពាក់ព័ន្ធ​​​ចាត់វិធានការ​​យ៉ាងណាទេ រីឯ​អាជ្ញាធរ​​មូលដ្ឋាន​បច្ចុប្បន្ន​​​​ឃាត់ខ្លួន​ស្ត្រីរកស៊ី​​​ផ្លូវភេទ​មុខ​ដដែលៗ មាន​អ្នក​ខ្លះ​​ចាប់ពី​​​រ​ដង ហើយ​អ្នកខ្លះ​​​ទៀត​​​ចាប់២​ដង​ឯណោះ ។ ចំណែក​ស្ត្រី​​រកស៊ីផ្លូវភេទ​ និងបុរស​​ហៅម៉ូយ​​​ខាងលើ​ត្រូវ​បានសាលា​ខណ្ឌ​​ដូន​ពេញ​ប្រគល់​ទៅ​ឱ្យ​មន្ទីរ​​​សង្គម​កិច្ច​​​រាជធានីភ្នំពេញ កាល​ពីរសៀល​​ថ្ងៃដដែល ៕​