ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានមែន! ​ជញ្ជូន​​ឆ្លង​រហូត​៤​​ប្រទេស​

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ប្រចាំ​ច្រក​ទ្វារ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​០៧ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៧ តុលា ២០១៦ បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ម្នាក់ សង្ស័យ​ថា​​បាន​នាំ​ថ្នាំ​ញៀន​ឆ្លង​ដែន​​​ប្រមាណ​ជាង​១​គីឡូក្រាម ​​ចូល​មកប្រទេស​​កម្ពុជា ។

ស្ត្រី​ជាប់​សង្ស័យ​​ឈ្មោះ GACIA NABELIS DEL CARMEN ជនជាតិវេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដកហូត​ថ្នាំ​ញៀន​ប្រភេទ​កូកាអ៊ីន​ទម្ងន់ ១​គីឡូ​៣៩០​ក្រាម ​ដាក់​បង្កប់​ក្នុង​វ៉ា​លិស​ជាមួយ​សម្លៀក​បំពាក់ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ឆ្លើយ​​សារភាព​​​ថា ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម​នេះ​ រូបគេ​បាននាំ​ចេញពី​ទីក្រុង​សៅ​ប៉ូ​ឡូ ឆ្លងកាត់​ឌូ​បៃ អា​រ៉ាប់​អេ​ម៉ា​រ៉ាត និង​ឆ្លងកាត់​បាងកក​ប្រទេស​ថៃ បាន​បន្ត​មក​ចុះ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ប្រទេស​កម្ពុជា ។

សមត្ត​កិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ខេត្តសៀមរាប ដើម្បី​សាកសួរ​បន្ត​មុន និង​ឈាន​ទៅ​ដល់ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។