ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG បង្ហាញ​ផលិតផល​គ្រឿងសំអាង​កូរ៉េ​ជូន​ភ្ញៀវ​ពិសេស​ជាង​២០០​នាក់ នៅ​សណ្ឋាគារ​លំដាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន LG ដែល​ទើបតែ​បាន​ផលិត​គ្រឿងសំអាង​នៅ​ប្រទេស​កូរ៉េ បាន​នាំ​ចូល​ផលិតផល​គ្រឿងសំអាង​ជា​ច្រើន​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ ក្រុមហ៊ុន​បាន​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន LG ដែល​ទើបតែ​បាន​ផលិត​គ្រឿងសំអាង​នៅ​ប្រទេស​កូរ៉េ បាន​នាំ​ចូល​ផលិតផល​គ្រឿងសំអាង​ជា​ច្រើន​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ ក្រុមហ៊ុន​បាន​បង្ហាញ​ផលិតផល​ថ្មី​ៗ​ដល់​ភ្ញៀវ​ពិសេស​របស់​ខ្លួន​ជាង​២០០ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ឱកាស​នោះ​ក្រុមហ៊ុន​បាន​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​នោះ គឺ SU:M37 ដែល​ជា​ផលិតផល​សំអាង​ធម្មជាតិ​របស់​ក្រុមហ៊ុន​អិ​ល​ជី ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៧ ។ SU:M37 មក​ដល់​ពេល​បច្ចុប្បន្ន គឺ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​ក្រៅពី​នោះ ក្រោម​ការ​ខិតខំ​ពិសោធន៍​ស្វែងរក​អស់​រយៈពេល​យ៉ាង​យូរ SU:M37 បាន​បង្ហាញ​អោយ​ឃើញ​ពី​ប្រសិទ្ធភាព​យ៉ាង​ល្អ​ប្រសើរ​នៃ​ធម្មជាតិ​ចំពោះ​ស្បែក​មុខ ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រុមហ៊ុន LG បានអោយ​ដឹង​ថា ចាប់តាំងពី​ការ​ដាក់​លក់​មក គឺ​បាន​សរសេរ​ប្រវត្តិ​ផលិតផល​គ្រឿងសំអាង​ធម្មជាតិ​សារ​ជា​ថ្មី​ឡើង​វិញ​ដែល​បាន​លក់​ចេញ​ជាង​១.៧០០​លាន​ក្នុង​រយៈពេល​៤​ឆ្នាំ គឺ​អាច​ចាត់ទុកជា​ការ​ព្រឹត្តិការណ៍​១​អស្ចារ្យ ក្នុង​ទីផ្សារ​ផលិតផល​គ្រឿងសំអាង​កូរ៉េ ។

តំណាង​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ពិធី​សម្ពោធ​លើក​នេះ គឺ​នាំ​មក​នូវ​សេចក្តី​ភ្ញាក់ផ្អើល​យ៉ាងច្រើន ។ ភ្ញៀវ​ដែល​បាន​ចូលរួម​អាច​ទទួល​បាន​នូវ​ការ​បញ្ចុះ​ពិសេស​លើ​ផលិតផល SU:M37 របស់​ក្រុមហ៊ុន​បាន​ផង​ដែរ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផលិតផល SU:M37 ត្រូវ​បាន​នាំ​ចូល និង​ចែក​ចារ​យ​ដោយ​ក្រុមហ៊ុន 3SH អន្តរជាតិ​កម្ពុជា  ។

គួរ​បញ្ជាក់​ថា តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ពិធី​សម្ពោធ​នេះ គឺជា​ជំហាន​១​ដ៏​ធំ​សម្រាប់ 3SH ។ ក្រុមហ៊ុន​នឹង​ពង្រីក​កាន់តែ​ច្រើន​ចំពោះ​ទីផ្សារ​លក់ដូរ​គ្រប់​រូបភាព ដោយ​ជំរុញ​ការ​ផ្សព្វផ្សាយ​អោយ​បាន​កាន់តែ​ច្រើន រួម​ទាំង​ពង្រឹង​នូវ​គុណភាព សេវាកម្ម ធ្វើ​អោយ​អតិថិជន​មាន​ទំនុកចិត្ត​មក​លើ​ក្រុមហ៊ុន​កាន់តែ​ខ្លាំង ៕