ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំទេ មុខCute​ប៉ុណ្ណា! ជា​កូនង៉ែតដ៏​កំសត់ត្រូវ​ចាក់១៤កាំបិត​​កប់​ក្នុង​​ដី

7 ឆ្នាំ មុន

ថៃ ​៖ ទារក​ម្នាក់​​ដែល​ត្រូវ​​​គេ​រក​ឃើញ​នៅ​ក្នុង​ដី​ កាលពីអំឡុង​ខែ​​កុម្ភៈ​​២០១៦ បាន​រស់រាន​មានជីវិត​ធម្មតា​មកទល់សព្វថ្ងៃនេះ ​។

ថៃ ​៖ ទារក​ម្នាក់​​ដែល​ត្រូវ​​​គេ​រក​ឃើញ​នៅ​ក្នុង​ដី​ កាលពីអំឡុង​ខែ​​កុម្ភៈ​​២០១៦ បាន​រស់រាន​មានជីវិត​ធម្មតា​មកទល់សព្វថ្ងៃនេះ ​។

កាល​​ណោះ​​ទារក​ខាងលើ​ ត្រូវ​បាន​​រក​ឃើញ​កប់​នៅ​ក្នុង​ដី ​រួម​ជាមួយនឹង​​មាន​ស្នាម​ចាក់​១៤​កន្លែង​​លើ​ខ្លួន ស្ថិត​ក្នុង​​ស្រុក Wangyai ខេត្ត Khon Kaen ប្រទេស​ថៃ​ ។

អ្នក​ដែល​បាន​​រក​ឃើញទារកនោះ ​គឺ​ស្ត្រី​ម្នាក់​អាយុ​៥៣​ឆ្នាំ ​មាន​ឈ្មោះ​​ Kachit Krongyut ​។ គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ពេល​ដែល​ឮ​សំឡេង​​យំ ហើយ​ក៏​ប្រទះ​ឃើញ​ទារក​​លើ​ខ្លួន​ប្រឡាក់​សុទ្ធតែ​ឈាម កប់​នៅ​ក្នុង​ដី​បែប​នេះ ​។

ស្ត្រីរូបនេះ​​បាន​ប្រាប់​​មក​​កាសែត​មួយ​នៅ​ប្រទេស​ថៃ​ថា​​ «​ជាដំបូង​ឡើយ ខ្ញុំ​គិត​ថា ​វា​អាច​ជា​សំឡេង​​សត្វ​ចិញ្ចឹម​ ដែល​ត្រូវ​នរណា​ម្នាក់​ យក​មក​កប់​ចោល តែ​​​​ក្រោយមក​ ខ្ញុំ​បាន​​ឃើញ​ជើង​ទារក​នោះ ។ ខ្ញុំ​ខំប្រឹង​ទប់​អារម្មណ៍ ហើយ​ហៅ​គេឯង​ឱ្យ​​ជួយ​ ។ តាម​ពិត​នោះ វា​គឺជា​ទារក​​ដែល​គេ​កប់​ក្បាល​ចុះ​ក្រោម​ជើង​ឡើង​លើ​នៅ​ក្នុង​ដី​» ។

ការ​ភ្ញាក់ផ្អើល​របស់​​គាត់ គឺបាន​ជួយ​ធ្វើ​ឱ្យ​​ទារក​នោះ​រួច​ផុត​ពី​សេចក្តីស្លាប់​ ។ តាម​ការ​រាយការណ៍​ពី​មន្ទីរពេទ្យ Wangyai បាន​ប្រាប់​ថា ទារក​នោះ​ ត្រូវ​បាន​គេ​ធ្វើបាប ដោយ​មាន​ស្នាម​ចាក់​នឹង​កាំបិត​លើស​ពី​១២​ដង​ ។  បច្ចុប្បន្ន ​ទារកនេះ​​បាន​រស់រាន​ដូច​ធម្មតា​។ នៅ​ក្នុង​រូប​ខាងក្រោម​ យើង​ឃើញ​ថា ទារក​នោះ​ញញឹម​ស្រស់​ណាស់ នៅ​ក្នុង​សម្លៀក​បំពាក់​ជា​ព្រះសង្ឃ​ ។