ចង់បានស្បែកក្មេងជាងវ័យសូមចៀសវាងអាហារមួយចំនួន
ខណៈពេលដែលអាយុរបស់អ្នកកាន់តែកើនឡើង ប៉ុន្តែអ្នកចង់រក្សាស្បែកឲ្យនៅតែមានសភាពស្រស់ថ្លាដូចដែលអ្នកតែងតែមានមោទនភាពដោយសារតែវា ? ប្រសិនបើអ្នកvvvកំពុងមានការព្រួយបារម្ភដោយ
ខណៈពេលដែលអាយុរបស់អ្នកកាន់តែកើនឡើង ប៉ុន្តែអ្នកចង់រក្សាស្បែកឲ្យនៅតែមានសភាពស្រស់ថ្លាដូចដែលអ្នកតែងតែមានមោទនភាពដោយសារតែវា ? ប្រសិនបើអ្នកvvvកំពុងមានការព្រួយបារម្ភដោយ
ខណៈពេលដែលអាយុរបស់អ្នកកាន់តែកើនឡើង ប៉ុន្តែអ្នកចង់រក្សាស្បែកឲ្យនៅតែមានសភាពស្រស់ថ្លាដូចដែលអ្នកតែងតែមានមោទនភាពដោយសារតែវា ? ប្រសិនបើអ្នកvvvកំពុងមានការព្រួយបារម្ភដោយសារបញ្ហាលេចឡើងដំបូងនៃស្នាមជ្រីវជ្រួញ អ្នកគួរតែចំណាយពេលក្នុងការឈ្វេងយល់ថាអាហារប្រភេទណាដែលអ្នកគួរចៀសវាង ដើម្បីការពារស្បែករបស់អ្នកមិនឲ្យចាស់មុនអាយុ ។
ខាងក្រោមនេះជាអាហារ ខ្លះៗដែលធ្វើឲ្យស្បែកអ្នកគ្មានភាពស្រស់ថ្លា និងឆាប់ចាស់ជ្រីវជ្រួញ ។
១-ជាតិស្ករធ្វើឲ្យស្បែកវិវឌ្ឍទៅរកភាពចាស់កាន់តែលឿន
អាហារសម្រន់ ឬភេសជ្ជៈដែលមានជាតិស្ករ ឬស្ករមួយស្លាបព្រាដែលអ្នកបន្ថែមទៅក្នុងតែពេលព្រឹករបស់អ្នកអាចបំផ្លាញស្បែករបស់អ្នកបាន។ យោងតាមការស្រាវជ្រាវ វាគឺជាដំណើរការនៃ glycation (នៅពេលជាតិស្ករភ្ជាប់ខ្លួនវាទៅនឹងភ្នាសយឺត និងស្រទាប់កូឡាជែនក្នុងរាងកាយរបស់អ្នក) ដែលវាមានលក្ខណៈមិនល្អសម្រាប់ស្បែករបស់អ្នក ។ ស្បែកដែលវិវឌ្ឍទៅរកភាពចំណាស់ដោយសារតែមានការថយចុះមុខងារកូឡាជែន និងភាពយឺតនៃស្បែក ។ ជាតិស្ករដែលអ្នកបានទទួលទាន វាទៅពន្លឿនដំណើរការថយចុះមុខងារនេះ ដោយភ្ជាប់ទៅនឹងប្រូតេអុីនដែលល្អចំពោះស្បែកទាំងនេះ ។
២-គ្រឿងស្រវឹង
អ្នកប្រហែលជាធ្លាប់បានដឹងមកហើយថា ស្រាក្រហមល្អចំពោះសុខភាពបេះដូង ប៉ុន្តែអ្វីដែលអ្នកមិនទាន់ដឹងនោះ គឺការទទួលទានគ្រឿងស្រវឹងច្រើនពេកអាចផ្តល់ផលអាក្រក់ដល់ស្បែករបស់អ្នក ។ វាដកជាតិទឹកចេញពីស្បែក ធ្វើឲ្យស្បែករបស់អ្នករងការខូចខាត និងពន្លឿនភាពចាស់ដល់ស្បែក ។ ការពន្លឿនភាពចាស់នេះ មានភាពស្រដៀងគ្នាទៅនឹងការបំផ្លាញស្បែកដោយសារការជក់បារី ឬការនៅក្រោមកម្តៅព្រះអាទិត្យច្រើនពេក ។
៣-ស្ករគ្រាប់
ស្ករគ្រាប់ក៏ជាភ្នាក់ងារពន្លឿនភាពចាស់ដល់ស្បែករបស់អ្នកផងដែរ ។ ពណ៌ និងរសជាតិដែលត្រូវបានគេបន្ថែមទាំងនោះភាគច្រើនជាសារធាតុគីមី ជាពណ៌សំយោគ និងជារសជាតិសិប្បនិមិត្ត ។ ស្ករចម្រាញ់ដែលមានក្នុងស្ករគ្រាប់បំផ្លាញភាពយឺត និងស្រទាប់កូឡាជែនក្នុងស្បែករបស់អ្នក ។ លើសពីនេះសារធាតុសិប្បនិមិត្តដែលគេបន្ថែមក្នុងស្ករគ្រាប់អាចជាសារធាតុពុល ។ របបអាហារដែលមានជាតិស្ករខ្ពស់មានការទាក់ទងនឹងការឆាប់ចាស់ ខណៈពេលរបបអាហារមានជាតិស្ករទាប អាចកាត់បន្ថយឱកាសនៃការកើតមុន ។
៤-ជាតិខ្លាញ់ឆ្អែត
ការស្រាវជ្រាវបានរកឃើញថារបបអាហារដែលមានជាតិខ្លាញ់ច្រើនក៏អាចធ្វើឲ្យស្បែករបស់អ្នកមានបញ្ហាដែរ ។ ការសិក្សាមួយបានរកឃើញថាការបង្កើនការទទួលទានជាតិខ្លាញ់ប្រហែល ១៧ ក្រាមក្នុងរបបអាហារអាចបណ្តាលឲ្យកោសិកាស្បែកមានសភាពកាន់តែអាក្រក់ឡើង ហើយស្នាមជ្រីវជ្រួញកាន់តែកើនឡើង ដោយមិនគិតទាំងអាយុ BMI និងកត្តាផ្សេងទៀតដូចជាការធ្វើលំហាត់ប្រាណ និងការនៅក្រោមកម្តៅព្រះអាទិត្យ។ ជាតិខ្លាញ់ធ្វើឲ្យស្បែករបស់អ្នកវិវឌ្ឍទៅរកភាពចាស់កាន់តែលឿន ហើយវាក៏ជាមូលហេតុនៃការរលាកផងដែរ ។ ខ្លាញ់ទាំងនេះមាននៅក្នុងអាហារ fast-food នំឃុកឃី នំដូណាត់ នំpie នំmuffins និងអាហារចៀន ។
៥-ភេសជ្ជៈមានជាតិកាហ្វេអីុន
ទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្បែកឲ្យមានសុខភាពល្អ និងទន់រលោង ។ ស្បែកដែលខ្វះជាតិទឹក អាចបង្ហាញពីភាពចាស់នៃស្បែកកាន់តែលឿន ។ នៅពេលដែលអ្នកទទួលទានភេសជ្ជៈមានជាតិកាហ្វេអុីនច្រើន មិនថាវាជាកាហ្វេ ឬតែមួយពែង វាមិនអាចបង្គ្រប់ជាតិទឹកដែលរាងកាយរបស់អ្នកត្រូវការដូចទឹកធម្មតា ឬទឹកផ្លែឈើស្រស់នោះទេ ។ លើសពីនេះទៀត រាងកាយរបស់អ្នកអាចនឹងត្រូវការទឹកបន្ថែមទៀតដើម្បីបង្គ្រប់ជាតិទឹក ពីព្រោះថានៅពេលអ្នកទទួលទានភេសជ្ជៈមានជាតិកាហ្វេអុីន អ្នកនឹងបាត់បង់ជាតិទឹកកាន់តែច្រើនតាមរយៈការបត់ជើងតូចច្រើនដង ៕
ចែករំលែកព័តមាននេះ