ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​​​រវល់ងាក​មើល​នារីៗ​ខារ៉ាអូខេ ងាកមកវិញចំឡានធំចត​ស្ងៀម

7 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​ជិះ​ម៉ូតូ​ធំ​ រវល់​តែ​សម្លឹង​​មើល​នារី​ៗ ដែល​អង្គុយ​នៅ​ខាង​មុខ​ហាងខារ៉ាអូខេ ស្រាប់តែ​​ជ្រុល​​ទៅ​​បុក​រថ​យន្តកំពុង​ចត​ស្ងៀម​ បណ្តាល​ឱ្យ​​ដួល​រង​របួសធ្ងន់ កាល​វេលា​ម៉ោង​១២ ​និង​៤០​នាទី​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ តុលា ស្ថិត​

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​ជិះ​ម៉ូតូ​ធំ​ រវល់​តែ​សម្លឹង​​មើល​នារី​ៗ ដែល​អង្គុយ​នៅ​ខាង​មុខ​ហាងខារ៉ាអូខេ ស្រាប់តែ​​ជ្រុល​​ទៅ​​បុក​រថ​យន្តកំពុង​ចត​ស្ងៀម​ បណ្តាល​ឱ្យ​​ដួល​រង​របួសធ្ងន់ កាល​វេលា​ម៉ោង​១២ ​និង​៤០​នាទី​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ តុលា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទល់មុខ​មណ្ឌល​កំសាន្ដ​ម៉ូ​ឌែ​ន​​ស៊ី​ធី ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សេន​
ជ័យ ​។

បុរស​​រង​របួស​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ទេ បើក​ម៉ូតូ​ធំ​ម៉ាកCBR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FE-5860 ​ក្នុង​​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុង​ល្បឿន​​មធ្យម ​​និង​​រថយន្ត​ប្រភេទ​យី​ឌុ​ប​ពណ៌​​ខៀវបាន​ឈប់​ស្រប​ទិស​គ្នា​ ។​

តាម​ប្រភព​​​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​​ថា គេ​ឃើញ​រថយន្ត​ប្រភេទ​យី​ឌុ​ប​មួយ​គ្រឿង ​ដែល​ទើបនឹង​ឈប់​​នៅ​កណ្តាលផ្លូវ​ ហើយ​ស្រាប់​តែ​ឃើញ​បុរស​ម្នាក់​​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ មក​ដល់​ចំណុច​ខាងលើ​​ អ្នកបើក​រវល់​តែ​ងាក​មើល​នារី​ខារ៉ាអូខេ ​ដែល​នៅ​អង្គុយ​​ត្រៀបត្រា​នៅ​មុខ​ហាង ​រង់ចាំ​ទទួលភ្ញៀវ​នោះ​​មិន​បាន​មើលទៅមុខ ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ចត​ស្ងៀម​នោះ ​បណ្តាល​​ឱ្យ​ដួល​រង​​របួសធ្ងន់​។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ខាងលើ​​ត្រូវ​​​រថយន្ត​សង្គ្រោះ​របស់​ស្រុក​អង្គស្នួល​ បាន​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​ខ្មែរ​-សូ​វៀត ​​​រថយន្ត​​ ​និងម៉ូតូ​ខាងលើ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍ រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​នឹង​យក​រក្សា​ទុក​នៅ​ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​​។