ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​កូន​តូច​របស់​លោក​អ្នក​គេង​បាន​ស្កប់ស្កល់​ពេញ​មួយ​យប់

7 ឆ្នាំ មុន

ការ​ដែល​ធ្វើ​ឱ្យ​កូន​តូច​របស់​លោក​អ្នក​គេង​បាន​ពេញ​មួយ​យប់​នោះ​គឺជា​អ្វី​ដែល​ឪពុក​ម្តាយ​តែងតែ​រំពឹង​ទុក​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​របៀប​ខ្លះ​ៗ និង​ជំនួយ​បន្តិចបន្តួច​នោះ កូន​តូច​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​អ្នក​នឹង​

ការ​ដែល​ធ្វើ​ឱ្យ​កូន​តូច​របស់​លោក​អ្នក​គេង​បាន​ពេញ​មួយ​យប់​នោះ​គឺជា​អ្វី​ដែល​ឪពុក​ម្តាយ​តែងតែ​រំពឹង​ទុក​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​របៀប​ខ្លះ​ៗ និង​ជំនួយ​បន្តិចបន្តួច​នោះ កូន​តូច​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​អ្នក​នឹង​មាន​ទន្លាប់​គេង​បាន​ពេញ​មួយ​យប់​មិន​រំខាន​ដល់​ដំណេក​យើង​ឡើយ ។

ទម្លាប់​ទាំងនោះ​រួម​មានៈ បំបៅ​ទារក​របស់​អ្នក​ឲ្យ​ទាន់​ពេលវេលា ទម្លាប់​នៃ​ការ​ចូល​គេង រួម​ទាំង​ការ​បំបៅ​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដើម្បី​ធានា​ថា​ទារក​អាច​គេង​បាន​ពេញលេញ និង​មិន​ភ្ញាក់​ដោយសារ​តែ​ការ​ឃ្លាន​ឡើយ ។

ទោះជា​យ៉ាងណា អ្នក​គួរតែ​ព្យាយាម​បំបៅ​កូន​តូច​របស់​អ្នក​យ៉ាង​ហោច​ណាស់​30​នាទី​មុន​ពេល​ម៉ោង​គេង​ពេល​យប់​។ បើ​ទារក​របស់​អ្នក​ចាប់ផ្តើម​បរិភោគ​អាហារ​រឹង​ៗ ចូរ​ចាំ​ថា​អ្នក​គួរតែ​ឲ្យ​គេ​បរិភោគ​តិចតួច​ទៅ​បាន​ហើយ នឹង​ទទួលផល​ល្អ​ចំពោះ​សុខភាព ជៀសវាង​ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ហ្គា​ស​នាំ​ឱ្យ​ហើមពោះ ។

ចូល​គេង​តាម​ម៉ោង​ទៀងទាត់ ៖ ស្ត្រី​ជា​ម្តាយ​គប្បី​បង្រៀន​កូន​តូច​ឱ្យ​ចូល​ដេក​តាម​ពេលវេលា​ឱ្យ​បាន​ទៀងទាត់ ការ​ធ្វើ​ដូចនេះ​កូន​តូច​របស់​លោក​អ្នក​នឹង​គេង​បាន​កាន់តែ​យូរ ។ ព្រោះ​ទារក​ចូល​ចិត្ត​ទម្លាប់​ចូល​គេង​សម​ស្រប​តាម​ពេលវេលា​ដែល​អាច​ផ្តល់​សញ្ញា​ដល់​ពួក​គេ​ថា​វា​ដល់​ពេលវេលា​ចូល​គេង​ហើយ ។

ចូរ​រក្សា​ទម្លាប់​នៃ​ការ​ចូល​គេង​សាម​ញ្ញៈ ចាប់ផ្តើម​ជាមួយ​ការ​ម៉ាស្សា​តិច​ៗ បន្ទាប់​មក​ងូតទឹក​ក្តៅ និង​តាម​ពីក្រោយ​ដោយ​សម្លៀក​បំពាក់​ស្អាត ។ ចាក់​ភ្លេង​ស្រទន់ និង​ផ្ដល់​ការ​ឱប​ដ៏​កក់ក្តៅ ដើម្បី​ជួយ​កូន​តូច​របស់​អ្នក​ឲ្យ​គេង​លក់​ស្រួល ។ មិនយូរ​ប៉ុន្មាន​ទារក​របស់​អ្នក​នឹង​មាន​ទន្លាប់​គេង​យ៉ាង​ងាយស្រួល ។

បិទ​ភ្លើង ៖ ទារក​ក៏​ដូច​មនុស្ស​ធំ​ដែរ ពួក​គេ​មិន​អាច​គេង​លក់​ទេ​នៅ​ពេល​ភ្លើង​ភ្លឺ​។ ពន្លឺភ្លើង​ភ្លឺ​អាច​ជា​ការ​រំខាន​សម្រាប់​ការ​គេង​របស់​ទារក​របស់​អ្នក ។

បិទ​ភ្លើង ឬ​បើកភ្លើង​ដែល​មាន​ពន្លឺ​តិច​ៗ​នៅ​ពេល​យប់ វា​នឹង​ជួយ​ឱ្យ​កូន​របស់​អ្នក​យល់​ពី​ភាព​ខុស​គ្នា​រវាង​ពេល​ថ្ងៃ​និង​ពេល​យប់​។ វា​នឹង​ជួយ​គ្រប់គ្រង​នាឡិកា​ខាងក្នុង​រាង​កាយ​របស់​ទារក​។

ប្រសិនបើ​អ្នក​ត្រូវការ​ដូរ​កន្ទប​កខ្វក់​នៅ​ពេល​យប់ ចូរ​ធ្វើការ​ប្តូរ​វា​ជាមួយនឹង​ពន្លឺភ្លើង​តិច​ៗ និង​ការ​រំខាន​ដ៏​តិចតួច​បំផុត ។

រក្សា​តុល្យភាព​នៃ​សកម្មភាព​លេង​និង​ការ​គេង​ពេល​ថ្ងៃៈ វា​ជា​ការ​សំខាន​ក្នុង​ការ​លើកទឹកចិត្ត​ឱ្យ​មាន​សកម្មភាព​កាន់តែ​ច្រើន​ក្នុងអំឡុងពេល​ថ្ងៃ​។ នៅ​ពេល​ដែល​កូន​របស់​អ្នក​ភ្ញាក់ អ្នក​អាច​និយាយ ច្រៀង និង​លេង​ជាមួយ​គេ​ឱ្យ​បាន​ច្រើន​។ សកម្មភាព​នៅ​ពេល​ថ្ងៃ​ទាំងនេះ​នឹង​លើកកម្ពស់​ការ​គេង​នៅ​ពេល​យប់​បាន​ល្អ​ប្រសើរ​ជាង​មុន ៕