ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេចឡុកសោឡាន ចោរលួចលុយអស់៥៤ម៉ឺនបាត តែ

7 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​​ជ័យ ​៖ ​ដោយសារ​​ទុក​លុយ​ក្នុង​រថយន្ត​ហើយមិន​ចាក់សោ​ ​​ត្រូវ​​ចោ​របើកទ្វារយក​អស់​៥៤​ម៉ឺន​បាត ក៏ប៉ុន្តែ​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ និង​​រក​ឃើញ​លុយ​នៅ​សល់​លុយ​១៣៦,៧៥០​បាត​ ​ហើយ​ត្រូវ​បញ្ជូនទៅតុលាការ​ កាលពី​​ថ្ងៃ​ទី​១៧​ តុលា​ ​​២០១៦ ​។

ប្រភពឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ​១​-​ឈ្មោះ​រី ខន ​អាយុ​៣១​ឆ្នាំ ២​-​ឈ្មោះ​ឯម ចាន់​ថន ​​អាយុ​២៩​ឆ្នាំ និង៣-​​ឈ្មោះ​វឿ​ន វ៉ា​ន់ ​​អាយុ​​២៤​ឆ្នាំ ​​ទាំង៣​នាក់​​​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ​។

លោក​វរសេនីយ៍​ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​​ដឹង​ថា ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យទាំង​​៣​នាក់នេះ គឺ​កម្លាំង​​​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះតាន់ សុ​ផៃ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ស្នាក់​​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ប្តឹង​ជន​សង្ស័យ​​ធ្វើ​សកម្មភាព​លួច​លុយ​ក្នុង​រថយន្ត​ ដែល​ភ្លេច​ចាក់សោ​ ឬ​ឡុ​ក​សោ ​​អស់​លុយ​បាត​ចំនួន​៤៥​ម៉ឺន​បាត​ និង​ទូរស័ព្ទ​ដៃ​៣​គ្រឿង​ កាលពី​យប់​ថ្ងៃ​ទី​១៣​ តុលា​ ​២០១៦​ ស្ថិត​នៅ​ចំណុច​ជិត​គល់​ស្ពាន​មិត្តភាព​កម្ពុជា​-ថៃ​ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​​គ្រប់​គ្រោង​ដោយ​​កម្លាំង​នគ​បាល​​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​​ប៉ែ​ត ​។

​ក្រោយ​ពេល​ចោ​រលួច​ធ្វើ​សកម្មភាព​លួច​លុយ​ក្នុង​រថយន្ត​ ហើយ​ម្ចាស់​បាន​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​បាន​ឃាត់ខ្លួន​បាន​៣​នាក់​ និង​រឹបអូស​យក​បាន​លុយ​មក​វិញ​ចំនួន​១៣៦,៧៥០​បាត​​នៅ​ល្ងាច​ម៉ោង​៥​ថ្ងៃ​ទី​១៤​​តុលា ​២០១៦​ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។