ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​៣​នាក់ ក្រោយ​​លួច​ឈូស​ឆាយ​កា.ប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​តំបន់​៣

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​៣​នាក់ ពី​បទ​លួច​ឈូស​ឆាយ​កា.ប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ ក្នុងភូមិ​សា​ស្គ្រ​ស្រុក​មង្គល​បូ​រី តែ​ក្រោយមក​បាន​ដោះ​លែង​ម្នាក់​ដែល​ជា​អ្នក​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឱ្យ​គេ ឯ​២​នាក់​ទៀត​

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​៣​នាក់ ពី​បទ​លួច​ឈូស​ឆាយ​កា.ប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ ក្នុងភូមិ​សា​ស្គ្រ​ស្រុក​មង្គល​បូ​រី តែ​ក្រោយមក​បាន​ដោះ​លែង​ម្នាក់​ដែល​ជា​អ្នក​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឱ្យ​គេ ឯ​២​នាក់​ទៀត​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃ​ទី​៣០ ខែមេ​សា ឆ្នាំ​២០២២​កន្លង​មកនេះ ។

លោក ឡុ​ញ វុ​ទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បន្ទាយ​មាន​ជ័យ ថ្លែង​ថា ជន​២​នាក់​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​នេះ ម្នាក់​ឈ្មោះ រឹត ធី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​ម្ចាស់​ស្រែ និង​ម្នាក់​ទៀត​ឈ្មោះ វ៉ា​ន់ យ៉េន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ម្ចាស់​ត្រាក់ទ័រ រស់នៅ​ភូមិ​ដូន​ឡឹ​ក ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី ។

លោកនាយ​ខណ្ឌ​បញ្ជាក់​ថា នេះ​ជា​ការ​អនុ​វត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្ក្រាប​បទល្មើស​រុក​រាន​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​តំបន់​៣​មាត់បឹង​ទន្លេសាប ដែល​ខេត្តបន្ទាយមានជ័យ​បាន​ដកហូត ហើយ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏​បាន​ដឹកនាំ​ក្រុម​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ដាំ​កូន​ឈើ​ស្ដារ​ឡើង​វិញ ។ សម្រាប់​​ខេត្ត​បន្ទាយមានជ័យ តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប នៅ​ស្រុក​ព្រះនេត្រព្រះ​មាន​២​ឃុំ​គឺ ឃុំ​ប្រាសាទ​និង​ឃុំ​ភ្នំ​លៀប និង​ស្រុក​មង្គល​បូ​រី​មាន​១​ឃុំ​គឺ​ឃុំ​សំបួរ ។

លោក ឡុ​ញ វុ​ទ្ធី ថ្លែង​ទៀត​ថា កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២២​កន្លង​ទៅ នៅ​ចំណុច​បង្គោល​លេខ​៣៣៤ និយាម​ការ ៣០១៥៤៤.១៤៨៤៤៩៤ ស្ថិត​ក្នុងភូមិ​ដូន​ឡឹ​ក ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី មាន​ជន​៣​នាក់​ប្រើប្រាស់​ត្រាក់ទ័រ​១​គ្រឿង ធ្វើ​សកម្មភាព​ឈូស​ឆាយរ​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ ដែល​ត្រូវ​បាន​ដាំ​កូន​ឈើ​ឡើង​វិញ​រួច​ហើយ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​ការ​ពារ​ដី​ព្រៃ​លិច​ទឹក​តំបន់​៣​ភូមិ​សា​ស្គ្រ​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​មាន​មន្ត្រី​ជលផល និង​កម្លាំង​កងរាជអាវុធហត្ថ នគរបាល និង​យោធា បាន​ចុះ​ទៅ​ឃាត់ខ្លួន​ទាំង​៣​នាក់ និង​នាំ​យក​ត្រាក់ទ័រ​១​គ្រឿង​នោះ​មក​ខណ្ឌ​រដ្ឋបាល​ជលផល​បន្ទាយ​មាន​ជ័យ​ដើម្បី​សាកសួរ ។

តាម​ចម្លើយ គឺ​ក្នុង​ចំណោម​ជន​ទាំង​៣​នាក់​នេះ មាន​ម្នាក់​ជា​អ្នកស៊ីឈ្នួល​បើក​ត្រាក់ទ័រ​មិន​ទាក់ទិន​នឹង​ការ​រំលោ.ភ​បំពាន​ទេ និង​ត្រូវ​បាន​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ចំណែក​ជន​២​នាក់​ទៀត ដែល​ម្នាក់​អះអាង​ថា ​ជា​ម្ចាស់​ស្រែ
និង​ម្នាក់​ទៀត​ជា​ម្ចាស់​ត្រាក់ទ័រ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ