ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើប្រណិត​ពេញ​១​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់​ចាប់ ខណៈ​ឈ្មួញ​បម្រុង​លោត​ឆត្រ​តាម​ផ្លូវទឹក

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ នគ​រាល​សេដ្ឋកិច្ច​ខេត្ត សហ​ការណ៍​ជាមួយ​នគរ​រដ្ឋបាល​ឃុំ​ព្រែ​ខ្សាយ​(​ខ​) បាន​ពួនស្ទាក់​ឃាត់​ចាប់​បាន​រថយន្ត​មួយ​គ្រឿង​ដែល​បាន​លួច​ច​ដឹកឈើ​ប្រណិត​ពេញ​រថយន្ត

ខេត្តព្រៃវែង ៖ នគ​រាល​សេដ្ឋកិច្ច​ខេត្ត សហ​ការណ៍​ជាមួយ​នគរ​រដ្ឋបាល​ឃុំ​ព្រែ​ខ្សាយ​(​ខ​) បាន​ពួនស្ទាក់​ឃាត់​ចាប់​បាន​រថយន្ត​មួយ​គ្រឿង​ដែល​បាន​លួច​ច​ដឹកឈើ​ប្រណិត​ពេញ​រថយន្ត កាលពី​វេលា​ម៉ោង​២​ទាប​ភ្លឺ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ជិត​នឹង​សាលាឃុំ​អ្នក​លឿង ដែល​ស្ថិត​ក្នុងភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ខណៈ​ឈ្មួញ​បម្រុង​លោតឆត្រ​ឆ្លង​ដែន​តាម​ចក្រ​អន្តរជាតិ​កោះរ​ការ​។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នោះ សមត្ថកិច្ច​ឃាត់​បាន រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យិ​ន​ដាយ​ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 2D-2338 និង​អ្នកបើកបរ​ឈ្មោះ ចាន់ ដា​រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​បើកបរ និង​ជា​ម្ចាស់​ឈើប្រណិត​ទាំងនោះ ដែល​ជនសង្ស័យ​មាន​ទីលំនៅ​ផ្ទះ​លេខ​៣២៣ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​ឈើប្រណិត​ដែល​ជនសង្ស័យ​បម្រុង​លោត​ឆត្រ​ឆ្លង​ទៅ​ប្រទេស​វៀតណាម​នោះ ជា​ប្រភេទ​ឈើ​ក្រែក មាន​ចំនួន​៧៤​ដុំ ស្មើនឹង​៨០២​គីឡូក្រាម ។ សមត្ថកិច្ច​បាន​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ច្បាប់ ឈើ​ដែល​ចាប់​បាន​ទាំងនេះ​ត្រូវ​ពិន័យ​ក្នុង​មួយ​ម៉ែត្រគូប ចំនួន​២​លាន​៩​សែន​រៀល គុណ​នឹង​៣ ដែល​ស្មើនឹង​៨​លាន​៧​សែន​រៀល ក្នុង​មួយ​ម៉ែត្រគូប​។ បច្ចុប្បន្ន​ជនសង្ស័យ និង​ឈើប្រណិត ព្រមទាំង​រថយន្ត​ដឹកឈើ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​កាន់​ខណ្ឌ​រដ្ឋ​ព្រៃឈើ​ខេត្តព្រៃវែង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕