ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​កូន​របស់​អ្នក​ឱ្យធ្វើ​រឿង​ត្រឹមត្រូវ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​មាតាបិតា យើង​ពិតជា​ចង់​ណែនាំ និង​រៀបចំ​កូន​របស់​យើង​តាម​របៀប​វិជ្ជមាន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ។ ទោះជា​យ៉ាងណា​ក៏​ដោយ យើង​មាន​អ្នកជំនាញ​ដ៏​អស្ចារ្យ ឆ្លាត​វៃ និង​ការ​យល់​ដឹង​នៅ​ក្នុង​ដៃ…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​មាតាបិតា យើង​ពិតជា​ចង់​ណែនាំ និង​រៀបចំ​កូន​របស់​យើង​តាម​របៀប​វិជ្ជមាន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ។ ទោះជា​យ៉ាងណា​ក៏​ដោយ យើង​មាន​អ្នកជំនាញ​ដ៏​អស្ចារ្យ ឆ្លាត​វៃ និង​ការ​យល់​ដឹង​នៅ​ក្នុង​ដៃ ដើម្បី​ជួយ​ណែនាំ​យើង​ទាំងអស់​គ្នា​ក្នុង​វិធី​នៃ​ការ​ចិញ្ចឹម​កូន​ប្រកបដោយ​ភាព​វិជ្ជមាន ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ដ៏មាន​ប្រសិទ្ធភាព​ដើម្បី​ជួយ​កូន​របស់​អ្នក​ឱ្យធ្វើ​រឿង​ត្រឹមត្រូវ ៖

១. ច្បាស់លាស់​ពី​ការ​វាយតម្លៃ ៖ ចូរ​ផ្តោត​លើ​ដំណើរការ និង​ពណ៌នា​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កុមារ ។ ឃ្លា​ថា «​វ៉ា​វ​» កូន​បាន​អាន​សៀវភៅ​នេះ​យូរហើយ ហើយ​កូន​មិន​បោះបង់​ពេល​មាន​ពាក្យ​ដែល​កូន​មិន​ចេះ គឺជា​ការ​លើកទឹកចិត្ត​ច្រើន​ជាង​ឃ្លា​ថា «​កូន​ជា​អ្នក​អាន​ដ៏​ល្អ​ម្នាក់​»

២. ត្រូវ​ជាក់លាក់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ៖ ចូរ​បង្ហាញ​ចំណាប់អារម្មណ៍​អំពី​អ្វី​ដែល​អ្នក​ឃើញ អ្វី​ដែល​អ្នក​ចូល​ចិត្ត ចំពោះ​អ្វី​ដែល​កូន​អ្នក​បាន​ធ្វើ ។ នេះ​បង្ហាញ​ថា អ្នក​ពិតជា​ឱ្យ​តម្លៃ​នូវ​អ្វី​ដែល​អ្នក​ឃើញ និង​ជួយ​កុមារ​ឱ្យ​ឃើញ​តម្លៃ​នៅ​ក្នុង​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ ។ ជំនួស​ឃ្លា​ថា «​កូន​ធ្វើ​បាន​ល្អ​» ចូរ​សាកល្បង​និយាយ​ថា «​ប៉ា​ឃើញ​កូន​រៀបចំ​របស់​លេង​ដាក់​កន្លែង​ដើម​វិញ​បាន​ល្អ​ខ្លាំង​ណាស់​» ។

៣. ចៀសវាង​ការ​ប្រៀបធៀប​រវាង​បងប្អូន​បង្កើត ឬ​មិត្តភក្តិ ៖ វា​គ្មាន​ហេតុផល​ដើម្បី​ប្រៀបធៀប​ទេ ។

៤. ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​អំណាច ៖ ជា​ការ​ប្រសើរ​ណាស់​ក្នុង​ការ​ប្រាប់​កូន​របស់​អ្នក​ថា អ្នកមាន​មោទនភាព​ចំពោះ​គេ ប៉ុន្តែ​ត្រូវ​ច្បាស់​ថា កូន​គឺជា​អ្នក​ដែល​ទទួល​បាន​កិត្តិយស​សម្រាប់​សមិទ្ធិ​ផល ហើយ​គេ​គឺជា​អ្នក​ដែល​មាន​សិទ្ធិ​វាយតម្លៃ ។

៥. ផ្តល់​ការ​រំភើប​ដល់​កូន ៖ កុមារ​ទាំងអស់​ត្រូវការ​ការ​លើកទឹកចិត្ត និង​ភាព​កក់ក្តៅ ។ ត្រូវ​ប្រាកដ​ថា ប្រាប់​កូន​របស់​អ្នក​ពេញ​មួយ​ថ្ងៃ​នូវ​អ្វី​ៗ​ទាំងអស់​ដែល​អ្នក​ពេញចិត្ត ។

៦. ជួយ​លើកទឹកចិត្ត​កូន​របស់​អ្នក ៖ ការ​សម្តែង​ការ​ដឹងគុណ និង​ការ​ទទួលស្គាល់​ជាក់លាក់​អាច​ជួយ​លើកទឹកចិត្ត​កូន​របស់​អ្នក​បាន​យ៉ាង​ល្អ ។ ឧទាហរណ៍ «​ប៉ា​ពិតជា​ពេញចិត្ត នៅ​ពេល​កូន​ដាក់​កន្សែង​បន្ទប់ទឹក​បែប​នេះ វា​មាន​ប្រយោជន៍​ណាស់​សម្រាប់​ប៉ា​» ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និងសាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បើក​វគ្គ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ ២០២២ ។ សាលារៀន​ផ្តល់​ជូន​ពិសេស ១៥% លើ​តម្លៃ​សិក្សា និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រងសាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និងសិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។