ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៤​គ្រួសារ​គ្មាន​ដី​ស្នាក់​នៅ ទទួល​បាន​ដី​ពី​ក្រុមហ៊ុន​ផា​ន​អ៊ីមិច

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​ចំនួន​៤​គ្រួសារ​គ្មាន​ទីជម្រក​ស្នាក់​នៅ ហើយ​បាន​មក​បោះទីតាំង​បណ្តោះអាសន្ន​រស់នៅ​លើ​ដី​ក្រុមហ៊ុន​ផា​ន​អ៊ី​មិច ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ទួល​អំពិល ឃុំ​ពញ្ញាឮ

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​ចំនួន​៤​គ្រួសារ​គ្មាន​ទីជម្រក​ស្នាក់​នៅ ហើយ​បាន​មក​បោះទីតាំង​បណ្តោះអាសន្ន​រស់នៅ​លើ​ដី​ក្រុមហ៊ុន​ផា​ន​អ៊ី​មិច ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ទួល​អំពិល ឃុំ​ពញ្ញាឮ ស្រុក​ពញ្ញាឮ ត្រូវ​បាន​ក្រុមហ៊ុន​ពុះ​ដី​ចែក​អោយធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ក្នុង​១​គ្រួសារ​ៗ មាន​ទទឹង​៥​ម៉ែត្រ បណ្តោយ​១២​ម៉ែត្រ ដើម្បី​សង់​លំនៅ​ឋាន​ស្នាក់​នៅ​ស្របច្បាប់​ចាប់ពី​ពេល​នេះ​តទៅ ។

នៅ​ក្នុង​ពិធី​ចុះ​កិច្ចសន្យា​និង​ទទួល​ប្លង់​ដី​កម្ម​សិ​ទ្ឋិ​ខាងលើ លោកស្រី ស៊ុ​យ សុ​ផា​ន អគ្គនាយក​ក្រុមហ៊ុន​ផា​ន​អ៊ី​មិច បាន​ដាក់​ល័​ក្ខ​ខណ្ឌ​ដល់​ប្រជាពលរដ្ឋ​ទាំង​៤​គ្រួសារ ត្រូវ​រុះរើ​ផ្ទះសម្បែង​ចេញ​ពីលើ​ដី​របស់​ក្រុមហ៊ុន ហើយ​ទៅ​សាងសង់​ទីលំនៅ នៅ​លើ​ដី​ដែល​ក្រុមហ៊ុន​បាន​ចែក​អោយ មា​នទី​តាំងនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ អោយ​អស់​ត្រឹម​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៦ ។

ក្នុង​ឱកាស​នោះ ក្រុមហ៊ុន​បានអោយ​ប្រជាពលរដ្ឋ​ទាំង​៤​គ្រួសារ ធ្វើ​កិច្ចសន្យា​ប​ឈ្ឍ​ប់​ការ​ចាប់ដី​ក្រុមហ៊ុន​ស្នាក់​នៅ​បន្ត​ទៅ​ទៀត ហើយ​ប្រសិនបើ​បងប្អូន​មិន​គោរព​តាម​កិច្ចសន្យា​នោះ​ទេ ថ្ងៃក្រោយ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

ប្រជាពលរដ្ឋ​ទាំង​៤​គ្រួសារ ក៏​បាន​យល់ព្រម​ហើយ​ថ្លែងអំណរគុណ​ក្រុមហ៊ុន ដែល​បាន​ផ្តល់​សម្បទាន​ដី​ជូន​ពួក​គាត់ ដើម្បី​ស្នាក់​នៅ​ជួបជុំ​ក្រុម​គ្រួសារ ។ ប្រជាពលរដ្ឋ​ទាំង​៤​គ្រួសារ​ទទួលស្គាល់​ថា ពួក​គាត់​បាន​លក់​ដី​អោយ​ក្រុមហ៊ុន​ម្តង​រួច​មក​ហើយ​តាំងពី​ឆ្នាំ​១៩៩៦ តែ​ដោយសារ​ពួក​គាត់​គ្មាន​កន្លែង​ស្នាក់​នៅ ក៏​ចេះ​តែ​រស់នៅ​លើ​ដី​ក្រុមហ៊ុន​តាំងពី​ពេល​នោះ​មក រហូត​ដល់​ពេល​នេះ ហើយ​ត្រូវ​បាន​ក្រុម​សម្បទា​ដី​ជូន ជា​ហេតុ​ធ្វើ​អោយ​ពួក​គាត់​មិន​អាច​បំភ្លេច​មហា​គុណ​បំណាច់​មនុស្សធម៌​ដ៍​ធំធេង​មួយ​នេះ​បាន​ឡើយ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រៅពី​ផ្តល់​ដី​កម្ម​សិ​ទ្ឋិ ក្រុមហ៊ុន​ផា​ន​អ៊ី​មិច ក៏​បាន​ឧបត្ថម្ភ​ថវិកា​៣០០​ដុល្លារ តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​យក​ធ្វើ​ជា​សោហ៊ុយ​ក្នុង​ការ​រុះរើ​ផ្ទះ និង​បាន​ឧបត្ថម្ភ​ប្រាក់​២០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​ៗ ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ តុលា​ដដែល​នេះ លោកស្រី ស៊ុ​យ សុ​ផា​ន ក៏​បាន​ចូល​ទៅ​សួរសុខទុក្ខ​និង​បាន​ផ្តល់​ថវិកា​៥០០​ដុល្លារ ដល់​យោធា​កងពល​លេខ ៩១១ ដែល​កំពុង​បោះទីតាំង​ហ្វឹកហាត់ ត្រៀម​ជួយ​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ផា​ន​អ៊ី​មិច ស្ថិត​ក្នុង​ទីតាំង​ស្រុក​ពញ្ញាឮ​ផង​ដែរ​៕