ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អង្គរ​ប្រគល់​រង្វាន់​ម៉ូតូ​១៥​គ្រឿង និង​សាច់ប្រាក់​ជូន​អតិថិជន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ស្រា​បៀរ​អង្គរ នៅ​តែ​បន្ត​ប្រគល់​រង្វាន់​ម៉ូតូ សាច់ប្រាក់ រួម​និង​រង្វាន់​ផ្សេង​ទៀត​ជូន​អតិថិជន​ដែល​តែងតែ​គាំទ្រ​ពិសា​ស្រា​បៀរ​អង្គរ​នា​ពេល​កន្លង​មក។ ជាក់ស្តែង​កាល​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ស្រា​បៀរ​អង្គរ នៅ​តែ​បន្ត​ប្រគល់​រង្វាន់​ម៉ូតូ សាច់ប្រាក់ រួម​និង​រង្វាន់​ផ្សេង​ទៀត​ជូន​អតិថិជន​ដែល​តែងតែ​គាំទ្រ​ពិសា​ស្រា​បៀរ​អង្គរ​នា​ពេល​កន្លង​មក។ ជាក់ស្តែង​កាល​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ក្រុមហ៊ុន​បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ម៉ូតូ​១៥​គ្រឿង និង​សាច់ប្រាក់​៥​លាន​រៀល ចំនួន​៥​រង្វាន់ ជូន​អតិថិជន​នៅ​ក្រុងភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន វិល​វិញ​៣ ស្ថិត​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

លោក អ៊ឹ​ង ផ្លូច អតិថិជន​រស់នៅ​ក្រុងភ្នំពេញ ឈ្នះ​រង្វាន់​ទឹកប្រាក់​ចំនួន​១០​លាន​រៀល ពី​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា ពេល​កន្លង​មក លោក​តែងតែ​មើលឃើញ​ក្រុមហ៊ុន​ផ្តល់​រង្វាន់​ជូន​អតិថិជន ហើយ​ការ​ផ្តល់​រង្វាន់​ទាំងនោះ​លោក​ជឿជាក់​ថា អតិថិជន​ពិតជា​ទទួល​បាន​ពិតមែន ហើយ​ជឿ​ថា ថ្ងៃ​ណាមួយ​លោក​ក៏​មានឱកាស​ដូច​ជា​អតិថិជន​មុន​ៗ​ដែរ​។ ជាក់ស្តែង​ពី​កាលពីមុន​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ ក្រុម​គ្រួសារ​លោក​បាន​ទិញ​ស្រា​បៀរ​អង្គរ​យក​មក​ពិសារ ស្រាប់តែ​មានឱកាស​ឈ្នះ​រង្វាន់​ប្រាក់​លាន​រៀល​ពី​ក្រុមហ៊ុន​ធ្វើ​ឱ្យ​ទាំង​ក្រុម​គ្រួសារ​មានការ​សប្បាយ​ចិត្តជា​ពន់ពេក​។

លោក​បន្ត​ថា សាច់ប្រាក់​ដែល​ទទួល​បាន​ពី​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​នៅ​ពេល​នេះ លោក​នឹង​យក​ទៅ​ពង្រីក​នៅ​ក្នុង​អាជីវកម្ម​បាន​និង​កំពុង​មាន​នា​ពេល​សព្វថ្ងៃ ក្នុង​នោះ​មួយ​ចំណែក​​យក​ទៅ​ធ្វើ​ចំការ និង​មួយ​ផ្នែក​ទៀត​យក​ទៅ​ទិញ​គោ​ចិញ្ចឹម ដើម្បី​បាន​ចំណូល​បន្ថែម​ពី​ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន​នៅ​ពេល​នេះ​។

លោក ទេព រ៉ា ប្រជា​កសិករ​រស់នៅ​ខេត្តតាកែវ បានឱ្យ​ដឹង​ថា លោក​ធ្លាប់​ឃើញ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍​ថា ស្រា​បៀរ​អង្គរ​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​រង្វាន់​ជូន​ដល់​អតិថិជន ។ ជាក់ស្តែង​កាលពី​ខែឧសភា​ព កន្លង​មក លោក​បាន​ទិញ​ស្រា​បៀរ​អង្គរ​ចំនួន​៥​កេស យក​ទៅ​ពិសារ​នៅ​ក្នុង​កម្មវិធី​ជួបជុំ​នៅ​ក្នុង​គ្រួសារ ពេល​នោះ​លោក​ពិតជា​ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៦ មួយ​គ្រឿង​ពី​ក្រុមហ៊ុនស្រា​បៀរ​អង្គរ និង​បាន​មក​ទទួល​រង្វាន់​ម៉ូតូ​នៅ​ថ្ងៃនេះ​។

លោក​បន្ត​ថា តាម​រយៈ​ការ​ទទួល​បាន​រង្វាន់​ពិត​ៗ​ពី​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​នៅ​ពេល​នេះ លោក​ជឿជាក់​ថា​ពលរដ្ឋ​ដែល​និយម​ពិសា​ស្រា​បៀរ​ម៉ាក​ផ្សេង​នឹង​ងាក​មក​ពិសារ​ស្រា​បៀរ​អង្គរ​នេះ​វិញ​ម្តង ព្រោះ​ក្រុមហ៊ុន​ផ្តល់​រង្វាន់​ពិតប្រាកដ​ជូន​អតិថិជន​ដែល​គាំទ្រ និង​ពិសា​ស្រា​បៀរ​អង្គរ​។ លោក​ថា នៅ​ថ្ងៃ​ខាង​មុខ​គ្រួសារ​លោក​នឹង​នៅ​តែ​បន្ត​គាំទ្រ​បន្ត​ទៀត ក្រែង​មានឱកាស​ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​បន្ថែម​ទៀត​៕