ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសា​រ​ភ្លៀង​​បន្តបន្ទា​ប់ មន្ទីរ​ធនធានទឹ​ក​ខេ​ត្ត​កំពង់​ស្ពឺ​បង្ខំចិត្ត​បើ​កទ្វារ​ទឹក​​តាម​ទំនប់​​ និង​អាង​មួយចំនួ​ន ​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំ​ពង់​ស្ពឺ​ ៖ ប្រធានមន្ទីរ​ធនធានទឹក និងឧតុ​និយមខេត្ត​កំពង់ស្ពឺ លោក ញ៉ា​ញ់ ជា​ប​ហ៊​ង បានឱ្យ​ដឹង​ថា ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​ឱ្យ​អាងស្តុកទឹក​មួយចំ​នួ​ន…

ខេត្តកំ​ពង់​ស្ពឺ​ ៖ ប្រធានមន្ទីរ​ធនធានទឹក និងឧតុ​និយមខេត្ត​កំពង់ស្ពឺ លោក ញ៉ា​ញ់ ជា​ប​ហ៊​ង បានឱ្យ​ដឹង​ថា ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​ឱ្យ​អាងស្តុកទឹក​មួយចំ​នួ​ន ត្រូវ​បាន​បង្ខំចិត្ត​បើកទ្វារ​ទឹក នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០២២ ដើម្បី​បង្ការ​ការ​បាក់​ទំនប់​ជាយថា​ហេតុ ខណៈ​ទំនប់ទឹក​មួយ​ចំនួន​ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន​ ។

លោក ញ៉ាញ់ ជា​ប​ហ៊​ង បាន​បញ្ជាក់​ថា មាន​ទ្វារ​ទឹកជា​ច្រើន​ក្នុង​ខេត្ត​នេះ​ត្រូវ​បាន​បើក ក្នុង​នោះ​ ផ្នែក​ខាងជើង​ស្ទឹង​ក្រាំង​ពន្លៃ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ មាន​ទ្វារ​ទឹក​ចំនួន៥ ត្រូវ​បាន​បើក និង​អន្លង់ជ្រៃ​ចំនួន៥ទ្វារ (ខេត្ត​កំពង់ឆ្នាំង​បើក៣ទ្វារ ខេត្ត​កំពង់ស្ពឺ បើក២ទ្វារ)។ ចំពោះ​នៅ​ផ្នែក​កណ្តាល​ចំណុច​ទំនប់​ចាន់​ថ្នាល នៃ​ឃុំ​ក្រាំងចេ​ក ស្រុក​ឧដុង្គ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​បង្ខំចិត្ត​បើកទ្វារ​ទឹក​ចំនួន៥ផង​ដែរ​ ។ ដោយឡែក​ ស្ថានភាព​នៃ​ស្ទឹង​ព្រែកត្នោត ដោយ​ភ្លៀង​នៅ​ផ្នែក​ខាងលើ ​បាន​ធ្លាក់​បន្តបន្ទាប់​ក៏​បង្ក​ជា​ទឹកជំនន់​ក្នុង​ស្ទឹង​នេះ​ឡើង​ខ្លាំង​ផង​ដែរ ដែល​បង្ខំ​ឱ្យ​ជំនាញ​សម្រេច​បើកទ្វារ​ទឹក​មួយ​កន្លែង​ដែល​មាន​កម្ពស់០,៥ម៉ែត្រ​។

លោក​ប្រធានមន្ទីរ​ធនធានទឹក​បាន​បន្ថែ​ម​ថា ស្រប​ពេល​ដែល​ទ្វារ​ជាច្រើន​ត្រូវ​បាន​បើក​នោះ វារីអគ្គិសនី​ខ្នាត​តូច​ចំនួ​ន៤ ក៏​ត្រូវ​បើកទ្វារ​ផង​ដែរ ខណៈ​អាងទឹក​ម៉ៃ​សាមឿ​ន បាន​បង្ហើប​ដើម្បី​បញ្ចៀសគ្រោះមហន្តរាយ​លិចលង់ និង​បាក់​ទំនប់​ជាយថាហេតុ​ ។ ម្យ៉ាងវិញទៀត​ នៅ​ផ្នែក​ខាងត្បូង​នៃ​ខេត្ត​សម្រាប់​ស្រុក​គងពិសី និង​ស្រុក​បសេដ្ឋ ទ្វារ​ទឹក​មួយចំនួន​ក៏​ត្រូវ​បើកទ្វារ ខណៈ​ទ្វារ​ទឹក​អូតូ​ម៉ា​ទិ​ក​ចំនួន​២​បាន​លោត ហើយ​មន្ត្រី​ជំនាញ​ក៏​កំពុងធ្វើការ​ងារ​លើ​ករណី​នេះ​។

ជុំវិញ​បញ្ហា​នេះ លោក ញ៉ាញ់ ជា​ប​ហ៊​ង ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ជំនន់​ទឹកភ្លៀង​នេះ​នៅ​មិនទាន់​បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្ត​នេះ​នៅឡើយ​ទេ​។ ម្យ៉ាងទៀត ​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ​ ហាក់​មាន​ភាព​សាំ​ទៅ​នឹង​គ្រោះ​ធម្មជា​តិ​នេះ​ទៅ​ហើយ​។ ទោះជាយ៉ាងណា​មន្ទីរ​ជំនាញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀមលក្ខណៈ​ទុកជាមុន ដើម្បី​សុខ​សុវត្ថិភាព​ក្រុម​គ្រួសារ​ពី​គ្រោះ​ទឹក​ជំនន់​ ។

អត្ថបទសរសេរ ដោយ