ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខេត្តក្រចេះ​ចុះ​ផ្អាក​ពិ​ធី​អាពាហ៍​ពិពាហ៍​រវាង​កូន​ក្រមុំ​​​ខ្មែរ​​ជាមួយ​ជន​ប​រ​ទេ​ស

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ អាជ្ញាធរ​មានសមត្ថកិច្ច​ខេត្តក្រចេះ​បាន​អោយ​ដឹង​ថា ​កាលពី​រសៀល​ថ្ងៃទី២ ខែមេ​សា ឆ្នាំ២០២២ បានសម្រេច​ចុះ​ផ្អាក​ពិធី​រៀប​អា​ពាហ៍ពិ​ពាហ៍​មួយគូ​រវាង​កូនក្រមុំ​ជា​ជនជាតិ​ខ្មែរ ជាមួយ​និង​កូន​ក​ម្លោះ​ជា​ជនប​រ​ទេសក្រោយ​បាន​រក​ឃើញថា​ ជា​អា​ពាហ៍​ពិ​ពាហ៍​ខុស​ច្បាប់ ​។…

ខេត្ត​ក្រចេះ ៖ អាជ្ញាធរ​មានសមត្ថកិច្ច​ខេត្តក្រចេះ​បាន​អោយ​ដឹង​ថា ​កាលពី​រសៀល​ថ្ងៃទី២ ខែមេ​សា ឆ្នាំ២០២២ បានសម្រេច​ចុះ​ផ្អាក​ពិធី​រៀប​អា​ពាហ៍ពិ​ពាហ៍​មួយគូ​រវាង​កូនក្រមុំ​ជា​ជនជាតិ​ខ្មែរ ជាមួយ​និង​កូន​ក​ម្លោះ​ជា​ជនប​រ​ទេសក្រោយ​បាន​រក​ឃើញថា​ ជា​អា​ពាហ៍​ពិ​ពាហ៍​ខុស​ច្បាប់ ​។

មន្រ្តី​នគរបាល​កា​រិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិ​វិធី​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា អាជ្ញាធរ​បានសម្រេច​ចុះ​បិទ​ពិធី​មង្គលការ​មួយ​ទាំ​ង​ស្រុ​ង នៅក្នុង​ឃុំ​ជ្រោយបន្ទា​យ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។
អា​ពាហ៍​ពិ​ពាហ៍​ដែល​មានកូន​ក្រមុំ​ជា​ជនជាតិ​ខ្មែរ ចំណែក​​ឯ​កូន​ក​ម្លោះ​ជា​ជនបរទេស​គឺ​ជាជនជាតិ​ហុងគ្រី និង​បាន​សិទ្ធិចូល​មក​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ស្រប​​ច្បាប់ ​។

អ្វី​ដែល​ចាប់អារម្មណ៍​នោះ គឺ​ពិធី​មង្គលការដែល​បាន​ធ្វើឡើង​តាម​ប្រពៃណី​ខ្មែរតាំងពី​ព្រឹក គឺ​ត្រូវ​ផ្អាក​វិញ​ទាំង​ស្រុង​នៅពេល​រសៀល ខ​ណៈការរៀបចំ​តុទ​ទួល​ភ្ញៀវ ​ដើម្បី​មក​ចូលរួម​អបអរសាទរ​ផឹកស៊ី​ក៏​និង​ត្រូវ​ជិត​ចាប់ផ្តើម​ទៅ​ហើយ​នោះ​ ក៏​ត្រូវ​បាន​រំសាយ​ទាំងស្រុង មិន​តែប៉ុណ្ណោះ​សូម្បីតែ​រោងពិធី ក៏​ត្រូវ​បាន​សមត្ថ​កិ​ច្ច​បញ្ជា​​ឲ្យ​រុះរើ
​ចេ​ញ​ទាំងអស់​។

អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ពិធី​មង្គលការ​នេះ ខាង​ម្ចាស់​សាមី​កូនក្រមុំ​ពុំ​បាន​មក​សុំ​ច្បាប់​អា​ពាហ៍​ពិ​ពាហ៍ ​ឬ​ប្រាប់​អាជ្ញាធរ​ឲ្យដឹង​នោះ​ទេ ដោយ​សម្រេច​ធ្វើពិធី​មង្គលការ​យ៉ាង​អធឹក​អធម​តាមតែ​ចិត្ត​នឹកឃើញ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ ។

យ៉ាងណា​​ យើងនៅមិនទាន់​មានការបក​ស្រាយណាមួយ​ពីភាគី​ខាង​គ្រួសារកូនក្រមុំនៅឡើយ​​ទេ ។

ព័ត៌មានបន្ថែមកោះ​ស​ន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ