ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​នៅ​ឥណ្ឌា​ក្នុង​ទន្លេ​ហ្គ​ង់​ស្លា.ប់​៤៧​នាក់

13 ឆ្នាំ មុន

ប៉ូលិស​ឥណ្ឌា​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៤៧​នាក់ ត្រូវ​ស្លា.ប់ក្រោយ​ការ​លិច​នាវា​មួយ​គ្រឿងកាលពី​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា នៅ​ទន្លេ​ហ្គ​ង់​នាភាគ​ខាងជើង​ឥណ្ឌា ។ យោង​តាម​លោក​ស៊ី​វេន​ដ្រា យ៉ា​ដាវ អ្នកនាំពាក្យ​របស់​ប៉ូលិស​មូលដ្ឋាន​ថា នាវា​នេះ​ដឹកមនុស្ស​រវាង​ពី​៦០​ទៅ​៧០​នាក់ ដែល​ចង់ទៅកាន់​ព្រះ​វិហារ​មួយ​ស្ថិត​នៅ​ផ្នែក​ម្ខាង​ទៀត នៃ​ទន្លេ​ហ្គ​ង់ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យសាសនា​មួយ ។ នាវា​នេះ​កសាង​ឡើង​សំរាប់តែ​ដឹក​មនុស្ស​ត្រឹម​៣០​នាក់​ប៉ុណ្ណោះ តែ​ពេលលិច​បាន​ដឹក​អ្នកដំណើរ​លើស​ចំណុះ​ដែល​ក្នុង ចំណោម​មនុស្ស​ទាំងនេះ​មាន​នារី និង

ប៉ូលិស​ឥណ្ឌា​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៤៧​នាក់ ត្រូវ​ស្លាប់ក្រោយ​ការ​លិច​នាវា​មួយ​គ្រឿងកាលពី​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា នៅ​ទន្លេ​ហ្គ​ង់​នាភាគ​ខាងជើង​ឥណ្ឌា ។ យោង​តាម​លោក​ស៊ី​វេន​ដ្រា យ៉ា​ដាវ អ្នកនាំពាក្យ​របស់​ប៉ូលិស​មូលដ្ឋាន​ថា នាវា​នេះ​ដឹកមនុស្ស​រវាង​ពី​៦០​ទៅ​៧០​នាក់ ដែល​ចង់ទៅកាន់​ព្រះ​វិហារ​មួយ​ស្ថិត​នៅ​ផ្នែក​ម្ខាង​ទៀត នៃ​ទន្លេ​ហ្គ​ង់ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យសាសនា​មួយ ។ នាវា​នេះ​កសាង​ឡើង​សំរាប់តែ​ដឹក​មនុស្ស​ត្រឹម​៣០​នាក់​ប៉ុណ្ណោះ តែ​ពេលលិច​បាន​ដឹក​អ្នកដំណើរ​លើស​ចំណុះ​ដែល​ក្នុង ចំណោម​មនុស្ស​ទាំងនេះ​មាន​នារី និង​កុមាររស់នៅ​ក្នុងភូមិ CIJVERIA រដ្ឋ​អ៊ុត​តារ​ប្រាដេ​ស ។ ក្រោយ​ការ​លិច​មនុស្ស​២៥​នាក់ អាច​ហែល​មក​កាន់​មាត់ច្រាំង ។ ពួក​អ្នក​ជួយសង្គ្រោះ​ស្រង់​សាកសព​មនុស្ស​៤៧​នាក់ ហើយ​បន្ដ​ការ​រុករក​របស់​ពួក​គេ​ទៀត ។ គ្រោះថ្នាក់​នេះកើត​មាននៅ​បាល់​លី​យ៉ា​ចំងាយ​៤០០​គីឡូ ម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង LUCKNOW  រដ្ឋធានី​នៃ​រដ្ឋ​អ៊ុត​តារ​ប្រា​ដេ​ស ៕