ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណ​សព​ដែល​ត្រូវ​គេ​វាយ​សម្លា.ប់ រួច​ចង​ដុំ​ថ្ម​សណ្ដូន​ទម្លាក់​ទឹក​ប្រឡាយ​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់ ដែល​ត្រូវ​ឃាតករ​វាយ​សម្លា.ប់ រួច​យក​ខ្សែ​នីឡុង ចងជើង ព្រមទាំង​យក​ដុំ​ថ្ម​ទម្ងន់​ប្រមាណ​ជាង​១០​គីឡូក្រាម សណ្ដូន​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ

រាជធានី​ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់ ដែល​ត្រូវ​ឃាតករ​វាយ​សម្លាប់ រួច​យក​ខ្សែ​នីឡុង ចងជើង ព្រមទាំង​យក​ដុំ​ថ្ម​ទម្ងន់​ប្រមាណ​ជាង​១០​គីឡូក្រាម សណ្ដូន​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ និង​កាយ​សំរាម​កប់​ថែម​ទៀត​នោះ រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ​។ ដោយ​ប្រពន្ធ​របស់​ជន​រង​គ្រោះ​រូប​នោះ​មាន​ដល់​ទៅ​ពីរ​នាក់ គឺ​ប្រពន្ធចុង និង​ប្រពន្ធដើម រួម​ទាំង​កូន​ផង បាន​ទៅ​តាម​រក​ដល់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ និង​បាន​អះអាង​ថា សព​ខាងលើ​គឺជា​ប្ដី​របស់​ពួក​គាត់​ហើយ​។

ប៉ុន្តែ​ពួក​គាត់​មិន​បានឃើញ​សាកសព​នោះ​ទេ ព្រោះ​ត្រូវ​បាន​អាជ្ញាធរ​បូជា​បាត់​ទៅ​ហើយ ដោយ​ស្អុយ​មិន​អាច​ទុក​បាន ប៉ុន្តែ​អាជ្ញាធរ បាន​រក្សា​ទុក​របស់​មួយ​ចំនួន​របស់​សាកសព​ដូច​ជា​រូបថត​សព​មុន​ពេល​បូជា រួម​ជាមួយ​ខ្សែក្រវាត់ និង​សម្លៀក​បំពាក់​ជាដើម ដែល​អាច​ឲ្យ​ប្រពន្ធ​កូន​ជន​រង​គ្រោះ​ស្គាល់​បាន​ថា​ជា​ប្ដី និង​ឪពុក​។ ដែល​សង្ស័យ​ថា​ការ​ស្លាប់​នោះ​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ ព្រោះ​ជន​រង​គ្រោះ​បាន​បាត់បង់​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង និង​គ្រឿងអលង្ការ​មាស​៥​ជី​ផង​ដែរ​។ ស្ត្រី​ជា​ប្រពន្ធដើម​បាន​ប្រាប់​នគរបាល​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ កៅ ផា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្តឈ្នួល មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​រី ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង ហើយ​កន្លង​មក​គាត់​បើកបរ​រថយន្តឈ្នួល ដឹក​អ្នកដំណើរ ពី​ស្វាយ​រៀង ចូល​ទៅ​ខេត្តកំពង់ចាម និង​ភ្នំពេញ​។

បុរស​នោះ​មាន​ប្រពន្ធ​២​នាក់​គឺ​ប្រពន្ធដើម ឈ្មោះ សៅ សំ​អឿ​ន អាយុ​៤៦​ឆ្នាំ ហើយ​មានកូន​ចំនួន​៤​នាក់ ក្នុង​នោះ​កូនប្រុស​ចំនួន​៣​នាក់ និង​ស្រី​ម្នាក់ ហើយ​គាត់​រស់នៅ​ជាមួយ​ប្រ​ព្ធ​ដើម​។ ចំណែក​ប្រពន្ធចុង​ឈ្មោះ ចាប សា​ម៉េ​ត អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត នៅ​ក្នុងភូមិ​តា​ហង់ ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។ ស្នាក់​នៅ​ក្នុងភូមិ​ចុង​ព្រែក ឃុំ​កំពង់​ព្រែក ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។ ពេល​នេះ​បាន​បាត់បង់ រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-4728 និង​ចិញ្ចៀនមាស​មួយ​វង់​ទម្ងន់​៥​ជី​ផង​ដែរ​។

សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ ក្នុង​ប្រឡាយ​ទឹក ស្ថិត​នៅ​ខាងក្រោយ​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យ៉ា ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ប្រភព​ដដែល​បាន​បន្ត​ថា ប្ដី​របស់​ពួក​គាត់​ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ សូ ផា ហៅ​អ៊ូ​ក អាយុ​៣០​ឆ្នាំ ដែល​មាន​មុខរបរ​បើកបរ​រថយន្តឈ្នួល​ដែរ និង​មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ ជួល​រថយន្ត​ប្ដី​គាត់​ជិះ ដោយ​ប្រាប់​ថា​ទៅ​កាន់​ខេត្តសៀមរាប ទាំង​ទៅ និង​មក​ក្នុង​តម្លៃ​២៥០​ដុល្លារ​អា​មេ​រិ​ក​។

បន្ទាប់​ពី​និយាយ​ត្រូវរ៉ូវ គ្នា​ហើយ​ក៏​បាន​ចាក​ចេញពីផ្ទះ កាលពី​វេលា​ម៉ោង​៤​ទាប​ភ្លឺ ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ ខណៈនោះ​រូប​គាត់ ដែល​ជា​ប្រពន្ធដើម បាន​ទំនាក់ទំនង​សួរនាំ​ប្ដី​តាម​ទូរស័ព្ទ ជា​ញឹកញាប់​ហើយ បាន​ខ​ល​ចូល និង​ទាក់ទង​គ្នា​បាន រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល ស្រាប់តែ​ខ​ល​លែង​ចូល​។ ប្រភព​ខាងលើ​បាន​បន្ត​ថា ខណៈនោះ​គាត់​មិន​បានដឹង​ថា​ប្ដី​មាន​បញ្ហា​អ្វី​នោះ​ឡើយ ប៉ុន្តែ​គាត់​បាន​សង្ស័យ ក្នុង​ចិត្ត​ថា​ប្រហែលជា​ប្តី មាន​បញ្ហា​អ្វី​មិន​ស្រួល​ហើយ និង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រមទាំង​បាន​រង់ចាំ​មើលផ្លូវ​ប្ដី​ត្រឡប់​ទៅ​ផ្ទះ​វិញ​រហូត ប៉ុន្តែ​ចិត្ត​មួយ​បាន​គិត​ថា សៀមរាប​មាន​ផ្លូវ​វែង​ឆ្ងាយ​មិន​ងាយ​នឹង​ទៅ​ភ្លាម​ត្រឡប់​វិញ​ភ្លាម​ៗ​បាន​ឡើយ​។

ចាប់ពី​ពេល​នោះ​មក​ទូរស័ព្ទ​ខ​ល​លែង​ចូល​រហូត​តែ​ម្ដង លុះដល់​ថ្ងៃ​ទី​១៤ ខែតុលា មាន​ព័ត៌មាន​ផ្សាយ​ថា បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ទើប​មានការ​សង្ស័យ ក៏​បាន​ធ្វើ​ដំណើរ​ចាក​ចេញពីផ្ទះ​មក​ភ្នំពេញ​ដើម្បី​មើល​ក្រែង​ជា​ប្ដី​របស់​ខ្លួន គឺ​ពេល​នោះ​មិន​ទាន់​មានការ​ប្រាកដប្រជា​នៅឡើយ​ទេ​។ ពេល​ទៅ​ដល់​ប៉ុស្ដិ៍​ចោម​ចៅ គាត់​បាន​សាកសួរ​នគរបាល​ពី​ភិន ភាគ ហើយ​នគរបាល បាន​នាំ​ទៅ​បង្ហាញ​ពី​សម្លៀក​បំពាក់ ខ្សែក្រវាត់ និង​រូបថត​សព​ពេល​មិន​ទាន់​បូជា ទើប​គាត់​កំណត់​បាន​ថា​សព​គឺ​ប្ដី​របស់​គាត់​។ នៅ​ចំណុច​ខាងលើ​ឃើញ​ខោអាវ​សង្ស័យ ក៏​ក្រុម​គ្រួសារ​នាំ​គ្នា​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពិនិត្យ ខោអាវ ខ្សែ​ក្រ​វ៉ា​ត់ ស្គាល់​ច្បាស់​ជាក់​ជា​ប្តី​ពិតប្រាកដ​មែន​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ដោយឡែក​នាង​ប្រពន្ធចុង ក៏​បាន​អះអាង​យ៉ាង​ច្បាស់​ថា បុរស​ដែល​ត្រូវ​គេ​សម្លាប់ នោះ​គឺជា​ប្ដី​របស់​ខ្លួន​ដែរ នាង​បាន​ចង្អុល​នូវ​សម្លៀក​បំពាក់ និង​ខ្សែក្រវាត់​ដែល​កម្លាំង​ដោះ​ចេញពី​សាកសព ទុក​ឲ្យ​មើល​នោះ​ក្នុង​ស្ថានភាព​ក្ដុកក្ដួល​។ ប៉ុន្តែ​ប្រពន្ធចុង​មិន​បាន​ប្រាប់​ថា គាត់​មានកូន​ជាមួយ​បុរស​ជា​ប្ដី​នោះ​ដែរ​ឬ​អត់​នោះ​ឡើយ​។ ក្រោ​ពេល​បានដឹង និង​ស្គាល់​អត្តសញ្ញាណ​សព កម្លាំង​បាន​ធ្វើការ​សាកសួរ​ប្រពន្ធ និង​កូន​ដើម្បី​ស្វែងរក​ពន្លឺ​ខ្លះ​ៗ​ឈាន​ដល់​ការ​តាម​ចាប់ខ្លួន​ឃាតករ​៕