ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ឡាន លួច​ម៉ូតូ​ពី​ភ្នំពេញ តែ​មក​អស់លក្ខណ៍​នៅ​កំពង់ស្ពឺ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ នៃ​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​បឹង​កេងកង រាជ​ធានី​​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ នៃ​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​បាន​លួច​រថយន្ត និង​ម៉ូតូ​១​គ្រឿង​បាន​សម្រេច កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​នៃ​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ទោ ច​ន សុ​ភិត អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​បាន​រួម​មាន ៖ ទី​១- ឈ្មោះ ស៊ិ​ន សុផល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ផុង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ទី​២- ឈ្មោះ សំ ហឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ទួល​ឈើ​នាង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល ខេត្តកំពង់ស្ពឺ និង​ទី​៣- ឈ្មោះ សំ មាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឈើ​នាង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំ​ពង​ស្ពឺ​។

លោក អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ បានឱ្យ​ដឹង​បន្ត​ថា ជនសង្ស័យ​ទាំង​៣​នាក់ នេះ ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ពេល​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​មួយ​គ្រឿង​ម៉ាក KIA ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ២A-៦៨៣២ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២២ របស់​ជន​រង​គ្រោះ​ដែល​ចត​ចោល​នៅ​មុខ​ផ្ទះ​លេខ​៣ ផ្លូវ​លេខ​៤៣០ ស្ថិត​ក្នុងភូមិ​២ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ឃ្លិ​ក ពណ៌​ស ស៊េរី​២០១៥ ស្លាក​លេខ កំពង់ស្ពឺ ១A-៥៨៦៩​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​លួច​បាន​ហើយ ជនសង្ស័យ​បាន​យក​រថយន្ត​នោះ​ទៅ​លក់ ហើយ​ក៏​បន្តដំណើរ​ទៅ​កាន់​ស្រុក​ប​សេដ្ឋ បន្ទាប់​មក​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង​។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​ប្រគល់​ឱ្យទៅ​លោក​វរសេនីយ៍ទោ នាក់ ចាន់​សា​រុន អធិការរង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង នៃ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ