ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោង​ជួញដូរ​គ្រឿ.​ង​ញៀ​.ន​ជាង​១០​ឆ្នាំ​ប្រចាំ​ស្រុក​គង​ពិសី​បាន​អស់លក្ខណ៍ពេលនេះ​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ មុខសញ្ញា​និង​ជា​មេខ្លោង​ជួញដូរ​គ្រឿ.ង.ញៀ.ន​ដ៏​ធំ​តាម​តំបន់​ ដែល​ពួកគេ​គ្រប់គ្រង​ចំនួន​៤​គោល​ដៅ​ ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បាន​ជា​បន្តបន្ទាប់ ​ក្នុងនោះ មាន​ម្នាក់​ជា​មុខសញ្ញា​មិនដែល​រង​ការ​បង្ក្រាប​ពីសំណាក់​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ទេ​ ។ អ្វី​ដែល​ធ្វើអោយ​មហាជន​មានការ​សប្បាយចិត្ត​ គឺ​ក្នុងចំណោម​មុខសញ្ញា​ដែល​បង្ក្រាប​ទាំងអស់​មាន​ម្នាក់​គឺជា​មុខសញ្ញា​ដ៏​ធំ​ប្រចាំ​ផ្លូវ៤១…

ខេត្ត​កំពង់ស្ពឺ​ ៖ មុខសញ្ញា​និង​ជា​មេខ្លោង​ជួញដូរ​គ្រឿ.ង.ញៀ.ន​ដ៏​ធំ​តាម​តំបន់​ ដែល​ពួកគេ​គ្រប់គ្រង​ចំនួន​៤​គោល​ដៅ​ ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បាន​ជា​បន្តបន្ទាប់ ​ក្នុងនោះ មាន​ម្នាក់​ជា​មុខសញ្ញា​មិនដែល​រង​ការ​បង្ក្រាប​ពីសំណាក់​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ទេ​ ។

អ្វី​ដែល​ធ្វើអោយ​មហាជន​មានការ​សប្បាយចិត្ត​ គឺ​ក្នុងចំណោម​មុខសញ្ញា​ដែល​បង្ក្រាប​ទាំងអស់​មាន​ម្នាក់​គឺជា​មុខសញ្ញា​ដ៏​ធំ​ប្រចាំ​ផ្លូវ៤១ ស្រុក​គងពិសី ឈ្មោះ​អៀង វុទ្ធី ដែល​ធ្វើសកម្មភាព​ជាង​ដប់​ឆ្នាំ​មក​ហើយ​ ។ ​មុខសញ្ញា​ម្នាក់​នេះ​ កន្លង​​​មក​ ពលរដ្ឋ​ធ្លាប់​បាន​រាយការណ៍​ជូន​សម​ត្ថ​កិច្ច​ជំនាញ​គ្រឿ.ង.ញៀ.ន​ស្រុក​គងពិសី​អោយ​បង្ក្រាប​ដែ​រ ​តែ​ហាក់​មិន​មាន​លទ្ធ​ផល​ទាល់តែសោះ ទើបតែ​ពេលនេះ​ដឹង​ថា ​ខាង​មន្ទីរ​ចុះ​មក​បង្រ្កាប​បាន​ធ្វើអោយ​ពលរដ្ឋ​នៅ​តំបន់​ខា​ង​លើ​ មានកា​សប្បាយចិត្ត​យ៉ាង​ខ្លាំង តែម​ន្ត្រី​ខិលខូ​ច​មួយចំនួន​ដែល​សង្ស័យ​ថា ​បាន​ទទួល​លាភ​សក្ការ:ពី​ជន​នេះ​ ហាក់​មិនសូវ​សប្បាយចិត្ត​នោះ​ទេ នៅពេល​ដែល​អ្នក​ព័ត៌មាន​សួរនាំ​ពី​រឿង​នេះ​។

ពលរដ្ឋ​ជាច្រើន​ដែល​ជា​អ្នក​មូលដ្ឋាន​ និង​ស្គាល់​មុខសញ្ញា​ដែល​ជា​មេ​ខ្លោង ​ឈ្មោះ​អៀង វុទ្ធី ​នេះ បាន​និយាយ​ថា នៅពេល​ដែល​ពលរដ្ឋ​រាយការណ៍​អំពី​សកម្មភាព​របស់​ក្រុម​កូនចៅ​របស់​គេ​ទៅ​សមត្ថកិច្ច គឺ​បាន​ត្រឹមតែ​ប្រាប់​មក
វិ​ញ​ថា ឈ្មោះ​អៀង វុទ្ធី​ ​នេះ​ ក៏​ជា​សមត្ថកិច្ច​ដែរ សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​បង្ក្រាប​នោះ​ទេ ។ ជនសង្ស័យអៀង វុទ្ធី ​មាន​ស្រុកកំណើត​ភូមិ​ក្រាំង​ឃ្នង​ ឃុំ​ស្រង់​ស្រុក​គងពិសី ​ខេត្ត​កំពង់ស្ពឺ មាន​ម្តាយ​ឈ្មោះ អៀង ហេង ឪពុក​ឈ្មោះ ទី ងួន ទីលំនៅ​មុន​ពេល​ចាប់ខ្លួន​ភូមិ​បឹង​ងោង ​ឃុំ​ទឹកល្អក់​ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ថា​ ការ​បង្ក្រាប​នេះ ​គឺ​កម្លាំង​ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ធ្វើ​ឡើង​​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេត សាវឿ​ន អគ្គស្នងការ​នគរបាល​ជា​តិ
តាម​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​លោក​ឧត្តម​សេ​នីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ។

ប្រតិបត្តិ​ការ​នេះ​ អនុវត្ត​ដោយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេ​ត ស្រាវជ្រាវ រហូតដល់​បង្រ្កាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ប្រដាប់​អាវុធ​ចំនួន​៤​គោលដៅ​ផ្សេងគ្នា​ជាបន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេ​ញ ខេត្ត​កណ្ដាល ខេត្ត​កំពង់ស្ពឺ និង​ខេត្តតាកែវ​ ។ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បានឱ្យ​​ដឹង​ថា កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ទោ ពុធ ស៊ុន​រស្មី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការ​ដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល ខេត្ត​កំពង់ស្ពឺ និង​ខេត្តតាកែវ ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី លោក សិត វណ្ណ: ព្រះរាជ​អ​ជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ព្រះរាជអាជ្ញា​តាម​ខេត្ត​ខាង​លើ ទើប​កម្លាំង​ជំនាញ​បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាប​នៅ​ទី​តាំង​៤គោលដៅ​ផ្សេងគ្នា​ឃាត់ខ្លួន​មុខសញ្ញា​ជាបន្តបន្ទាប់​ ។

ក្នុងនោះ គោលដៅ​ដែល​បង្ក្រាប​នោះ​រួម​មាន គោលដៅ​ទី១​៖ នៅ​តាម​បណ្តោយ​ផ្លូវលំ​ជិត​ស្ពាន៧មករា សង្កាត់​ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ២នាក់ និង​ថ្នាំញៀន៧កញ្ចប់​។​គោលដៅ​ទី២​៖ នៅ​ភូមិ​ទួល​សុទិន ឃុំ​អង្គពពេល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ១នាក់ និង​ថ្នាំញៀន១កញ្ចប់​ ។ គោល​ដៅ​ទី៣​៖ នៅមុខ​ផ្សារ​ដើម​រកា តាម​បណ្តោយ​ផ្លូវជាតិ​លេ​ខ៣ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ឃាត់ខ្លួន​ជន​សង្ស័យ១នាក់ ថ្នាំញៀន២កញ្ចប់ និង​រថយន្ត១គ្រឿង​។ គោលដៅ​ទី៤​៖ នៅ​ក្បែ​ស្តុ​ប​អង្គតា​សោម តាម​បណ្តោយ​​ផ្លូវជាតិ​លេ​ខ៣ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ថ្នាំញៀន៣កញ្ចប់ និង​រថយន្ត១គ្រឿង​។​ជា​លទ្​ធ​ផល កម្លាំង​ម​សត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ៦នា​ក់៖


១​៖ ឈ្មោះ ម៉ុង បូរិ​ទ្ធ អាយុ៣៤ឆ្នាំ ជនជាតិ​ខ្មែរ
២​៖ ឈ្មោះ ស៊ឹម វិចិត្ត អាយុ៣៣ឆ្នាំ ជនជាតិ​ខ្មែរ
៣​៖ ឈ្មោះ អ៊ុ​ក ម៉ាលី​បុត្រ អាយុ២៤ឆ្នាំ ជនជាតិ​ខ្មែរ
៤​៖ ឈ្មោះ ថន ពិសិដ្ឋ អាយុ៤០ឆ្នាំ ជនជាតិ​ខ្មែរ
៥​៖ ឈ្មោះ ប៉ុល ចិ​ត្រា អាយុ៣៣ឆ្នាំ ជនជាតិ​ខ្មែរ
៦​៖ ឈ្មោះ អៀង វុទ្ធី អាយុ៣២ឆ្នាំ ជនជាតិ​ខ្មែរ​។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ប្រមូល​បាន រួមមាន​៖
១​៖ សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE)ទម្ងន់សុទ្ធ១៥១.៥១ក្រាម
២​៖ អាវុធ​ខ្លី២ដើម (ប្រភេទ​រូ​ឡូ និង CZ75)
៣​៖ រថយន្ត២គ្រឿង (ធុនRX330 និង CAMRY)។

អត្ថបទសរសេរ ដោយ