ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ពោល​ទាំង​អួល​ដើម​.​កថា គ្មាន​ទឹកចិត្ត​ទៀត​ទេ ខំ​ដាំ​បែរជា​តម្លៃ​ធ្លាក់​ចុះ​យ៉ាង​គំហុក

1 ឆ្នាំ មុន
  • ប៉ៃលិន

ប្រជា​កសិករ​ម្នាក់​នៅ​ស្រុក​សាលា​ក្រៅ បាន​ត្អូញត្អែរ​ប្រាប់​អ្នក​សារព័ត៌មាន​ទាំង​ទឹកមុខ​ក្រៀមក្រំ អារម្មណ៍​មិន​ជាប់​នឹង​ខ្លួន ចង់​យំ​ប​និ្ត​ច ចង់​សើច​បន្តិច លុះ​សួរនាំ​ចុះឡើង គាត់​ងាក​បែរមក​មើល​មុខ​ទាំង​ទឹកភ្នែក រួច​សម្លឹង​មើលទៅ​ដំណាំ​ត្រប់​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ដោយ​ពោល​ឡើង​ទាំង​អួល​ដើម​.​កថា

ខេត្ត​ប៉ៃលិន ៖ ប្រជា​កសិករ​ម្នាក់​នៅ​ស្រុក​សាលា​ក្រៅ បាន​ត្អូញត្អែរ​ប្រាប់​អ្នក​សារព័ត៌មាន​ទាំង​ទឹកមុខ​ក្រៀមក្រំ អារម្មណ៍​មិន​ជាប់​នឹង​ខ្លួន ចង់​យំ​ប​និ្ត​ច ចង់​សើច​បន្តិច លុះ​សួរនាំ​ចុះឡើង គាត់​ងាក​បែរមក​មើល​មុខ​ទាំង​ទឹកភ្នែក រួច​សម្លឹង​មើលទៅ​ដំណាំ​ត្រប់​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ដោយ​ពោល​ឡើង​ទាំង​អួល​ដើម​.​កថា គាត់​គ្មាន​ទឹកចិត្ត​ទៀត​ទេ ព្រោះ​ការ​ខិតខំ​ប្រឹងប្រែង​ដាំ​បន្លែ បែរជា​ដល់​ពេល​ប្រមូល​ផល​តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ទៅ​វិញ ខណ​:​តម្លៃ​ទំនិញ​នៅ​ទីផ្សារ និង​ប្រេងសាំង​ហក់​ឡើង​ខ្ពស់កប់ពពក ស្ទើរតែ​គ្មាន​ថវិកា​ទិញ​នោះ​ឡើយ​។

ឃើញ​សភាព​បែប​នេះ ពិតជា​អាណិតអាសូរ​ដល់​កសិករ​រូប​នេះ​យ៉ាង​ខ្លោចចិត្ត មិនដឹង​ជួយ​យ៉ាងណា មាន​តែ​លើកទឹកចិត្ត​ឱ្យ​ពួក​គាត់​ខិតខំ​ប្រឹងប្រែង​ដាំ​បន្លែ​គ្រប់​ប្រភេទ​ថែម​ទៀត ក្រែង​បាន​តម្លៃ​ខ្ពស់ អាច​ឱ្យ​ពួក​គាត់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។

បើ​តាម​សម្តី​បុរស​ម្នាក់​មានឈ្មោះ ចេ​ត ឡាយ អាយុប្រមាណ​៥០​ឆ្នាំ រស់នៅ​ភូមិ​បាយសី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន រៀបរាប់​ទាំង​ទឹកមុខ​ស្រពោន​ក្រៀមក្រំ​ឱ្យ​ដឹង​ថា ៖ ជីវិត​អ្នកចម្ការ គ្មាន​ទេ​សេចក្តី​ស្រណុក ហើយ​ជួប​តែ​ទុក្ខ​លំបាក​វេទនា ពី​១​ឆ្នាំទៅ​១​ឆ្នាំ​។ ម្នាក់​ៗ​ខំប្រឹង​ធ្វើការ​ដាំ​ដុះ​សង្ឃឹមថា តម្លៃ​ទីផ្សារ​កសិផល​ឡើងថ្លៃ​បន្តិច​អាច​ឱ្យ​សល់​ថវិកា​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។ តែ​ផ្ទុយ​ស្រឡះ​ពី​ក្តី​ស្រមៃ បែរជា​ថោក​ស្ទើរ​ហៅ​លែង​ឮ​ទៅ​វិញ បើ​ឈប់​ដាំ​ដុះ​មិនដឹង​ជា​ទៅ​រក​មុខរបរ​អ្វី​នោះ​ទេ​។

គាត់​បាន​រៀបរាប់​ទាំង​អួល​ដើម​.​ក​ទៀត​ថា ការ​ដាំ​ត្រប់ស្រួយ​នេះ ពិតជា​ជួបនឹង​ការ​លំបាក​ខ្លាំង​ពេល​ផ្សាំ​កូន ហើយ​ក្រោយ​ពេល​ដាំ​ក៏​ជួបនឹង​បញ្ហា​ស្លឹក​ស្វិត​ដោយសារ​តែ​ចៃ និង​សត្វ​ដង្កូវ​ផង​ដែរ លុះ​ពេល​ទៅ​ទិញ​ថ្នាំ​កំចាត់​សត្វល្អិត​មានការ​ឡើងថ្លៃ​ខ្ពស់​។ គាត់​បន្ថែម​ថា ត្រប់ស្រួយ ដែល​ដាំ​មាន​ពីរ​ប្រភេទ គឺ​ត្រប់ស្រួយ​ពណ៌​ខៀវ និង​ពណ៌​ស ខណ​:​ដែល​តម្លៃ​ត្រប់​ពណ៌​ស​ឡើង​ខ្ពស់​ជាង​ពណ៌​ខៀវ​។

គាត់​បញ្ជាក់​ថា ត្រប់​ស្រួល​១​គីឡូក្រាម ឈ្មួញ​ទិញ​ក្នុង​តម្លៃ​៣០០​រៀល រីឯ​ត្រប់ស្រួយ​ពណ៌​ស ឈ្មួញ​ទិញ​ក្នុង​តម្លៃ​៤០០​ទៅ​៥០០​រៀល ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ឃើញ​ថា តម្លៃ​ទីផ្សារ​ត្រប់​មានការ​ធ្លាក់​ចុះ​ខ្លាំង ណាមួយ​ជួល​ឈ្នួល​ឱ្យ​បេះ គិត​១​គីឡូក្រាម​តម្លៃ​២០០​រៀល នៅ​សល់​ចំណេញ​តែ​១​គីឡូក្រាម ១០០​រៀល​តែ​ប៉ុណ្ណោះ ហើយ​បើ​គិត​ទូទាត់​ទៅ​លើ​ថ្លៃ​ថ្នាំ ថ្លៃ​ជី និង​ប្រេងសាំង​បូមទឹក​ស្រោច​ដំណាំ​មិន​រួចខ្លួន​នោះ​ទេ​។

គាត់​បញ្ជាក់​បន្ថែម​ថា ដំណាំ​ត្រប់ស្រួយ​ជាង​៤០០០​ដើម នៅ​លើ​ដីចំការ​ចំនួន​កន្លះ​ហិ​កតា​នេះ ដាំ​ចន្លោះ​ពី​១​ដើម​ទៅ​១​ដើម ប្រវែង​០.៧​ម៉ែត្រ និង​ទុក​ទ្រូង​ប្រវែង​១.៥​ម៉ែត្រ ហើយ​ការ​ដាំ​ដុះ​នេះ អត់​មានបាន​ទទួល​ការ​ពន្យល់​ណែនាំ​ពី​ខាង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន​នោះ​ទេ គឺ​ចេះ​ដាំ​ដោយ​បទ​ពិសោធន៍​ខ្លួនឯង​តែ​ម្តង ខុស​ម្តង ត្រូវ​ម្តង ក្លាយទៅជា​មានបទពិសោធន៍​។

លោក​ក៏​ទទូច​សុំ​ឱ្យ​ខាង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន និង​មន្ទីរ​ពាណិជ្ជកម្ម ជួយ​រក​ទីផ្សារ​កសិផល​ជូន​ដល់​ប្រជាពលរដ្ឋ​ផង ព្រោះ​កសិករ​ទទួល​រង​ការ​លំបាក​វេទនា​ខ្លាំង​ណាស់ ដោយសារ​ដាំ​ស្វាយ ពេល​ទទួលផល​បែរជា​ធ្លាក់​ថ្លៃ ពេល​ងាក​បែរ​ទៅ​ដាំ​បន្លែ​ស្ពៃ ត្រកួន ត្រសក់ ត្រប់​វិញ ស្រាប់តែ​ធ្លាក់​ថ្លៃ​គ្រប់​ផ្នែក​ទាំងអស់ មើលទៅ​ជាតិ​នេះ​មិនរ​ស់បាន​យូរ​ទេ ខណ​:​ដែល​បន្លែ​ភាគច្រើន គឺ​គេ​នាំ​ចូល​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ និង​អាច​មក​ពី​ប្រទេស​ជិតខាង​ក៏​មិនដឹង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ