ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​រឿង​លួច​នាំ​ជ្រូ​ក​ចូល​ពី​ប្រទេស​វៀតណាម​តាម​ខេត្ត​ស្វាយរៀ​ង

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ក្រុម​ឈ្មួញ​លួច​នាំ​សត្វ​ជ្រូក​រស់​ពី​ព្រំដែន​វៀតណាម​ឆ្លងដែន​ចូល​មក​ប្រទេសខ្មែ​រ​ទាំង​ថ្ងៃ ទាំង​យប់ ត្រង់​ចន្លោះ​ព្រំដែន​ចែក​ខេត្តព្រៃ​វែង-ស្វាយរៀង រាប់​រយ​ក្បា​ល​មា​នរា​ល់ៗ​ថ្ងៃ សមត្ថកិច្ច​ប្រាប់​ថា​ ពិបាក​បង្ក្រាប​ដោយ​ភូមិសាស្ត្រ​វាល​ឆ្ងាយ​ពី​ភូមិ​អ្នកស្រុក​និង​ឈ្មួញ​អាច​គេច​សមត្ថកិច្ច​ងាយស្រួល​ដោយចន្លោះ​ខេត្ត​ទាំង​ពី​ព្រៃវែង-ស្វាយរៀង​។ បើ​តាម​សមត្ថកិច្ច​បង្ហើប​ឲ្យដឹ​ង​ថា ចំណុច​ឈ្មួញ​ផ្ទេរ​ទំនិញ​និង​សត្វ​ជ្រូក​រស់​នោះ​គឺ​នៅ​ចំណុច​ចន្លោះ​ខេត្តព្រៃវែង -ស្វាយរៀង…

ខេត្តស្វាយរៀង​៖ ក្រុម​ឈ្មួញ​លួច​នាំ​សត្វ​ជ្រូក​រស់​ពី​ព្រំដែន​វៀតណាម​ឆ្លងដែន​ចូល​មក​ប្រទេសខ្មែ​រ​ទាំង​ថ្ងៃ ទាំង​យប់ ត្រង់​ចន្លោះ​ព្រំដែន​ចែក​ខេត្តព្រៃ​វែង-ស្វាយរៀង រាប់​រយ​ក្បា​ល​មា​នរា​ល់ៗ​ថ្ងៃ សមត្ថកិច្ច​ប្រាប់​ថា​ ពិបាក​បង្ក្រាប​ដោយ​ភូមិសាស្ត្រ​វាល​ឆ្ងាយ​ពី​ភូមិ​អ្នកស្រុក​និង​ឈ្មួញ​អាច​គេច​សមត្ថកិច្ច​ងាយស្រួល​ដោយចន្លោះ​ខេត្ត​ទាំង​ពី​ព្រៃវែង-ស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​បង្ហើប​ឲ្យដឹ​ង​ថា ចំណុច​ឈ្មួញ​ផ្ទេរ​ទំនិញ​និង​សត្វ​ជ្រូក​រស់​នោះ​គឺ​នៅ​ចំណុច​ចន្លោះ​ខេត្តព្រៃវែង -ស្វាយរៀង គឺ​ស្ថិតនៅ​ភូមិ​ក្រាំងលា​វ ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ព្រំប្រទល់​ភូមិ​ក្រាំ​លាវ ឃុំ​ស្វា​យ​ធំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ចំណែកខាង​វៀតណាម​គឺ​នៅចន្លោះ​ភូមិ​ចុង​ចាំង ឃុំ​ហ៊ឹ​ង​ហា និង​ភូមិ​ហ៊ឹង​ប៊ី​ង​បេ ឃុំ​ហ៊ីង​ប៊ី​ង​បេ ស្រុក​តាំង​ហ៊ឹង ខេ​ត្ត​ឡុង​អាង ។

ប្រភព​បន្ត​ថា នៅពេល​មាន​បទល្មើស​កើតឡើង សមត្ថកិច្ច​ខាង​ព្រំដែន​ខេត្ត​ទាំងពីរ​ពិបាកធ្វើ​ការ​បង្ក្រាប​បើ​សមត្ថ​កិច្ច​ព្រៃវែង​មក​ពួកគេ​បើករថយន្ត​ចូល​ទៅ​ដែន​ខេត្តស្វាយរៀង ។ ទាក់ទិន​ករណីនេះ ឈ្មោះ​គង់ ទាហាន ស្រុក​ស្វាយជ្រំ នៅ​ភូមិ​តា​ប៉ ឃុំ​តាសួស​ស្រុក​ស្វាយជ្រំ​ ជា​ឈ្មួញ​ជ្រូក​ដ៏​ធំ​ម្នាក់​បាន​ចេញ​មក​បំភ្លឺ​ថា ចំពោះ​សត្វ​ជ្រូក​រស់​៤០ក្បាល ដែល​នាំ​ពី​ប្រទេស​វៀតណាម​ចូល​មក​ភូមិ​ក្រាំងលាវ ឃុំ​ចាម ស្រុក​កំពង់ត្របែក កាលពី​វេលា​ម៉ោង៥​និង៣០នាទី​ល្ងាច​ថ្ងៃទី៣០ មេសា ២០២២ នោះ គឺ​មិនមែន​ជា​ជ្រូក​របស់​លោក ដូច​ការចោទប្រកាន់​របស់​សមត្ថកិច្ច​និង​កម្មករ​លើក​ជ្រូក​នោះ​ទេ លោក​សូម​បដិសេធន៍ ។

ទាក់ទិន​ករណីនេះ​ដែរ ឈ្មោះ​ស៊ីន ហៅ​ទីម ដែល​ជា​អ្នក​គក់​ជេ ជ្រូក​វៀតណាម នៅ​ភូមិ​ក្រាំងលាវ​ឃុំ​ស្វាយធំ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា តាមពិត​ជ្រូក៤០ក្បាល ​គឺ​ខ្លួន​ជា​អ្នក​ប្រមូល​ទិញ​សម្រាប់​លក់​ឱ្យ​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ ។ ហើយ​ចំពោះ​អ្នករក​ស៊ី នាំ​ជ្រូក​រស់ពី​ប្រទេស​វៀតណាម​ឆ្លងដែន​ចូល​មក​ភូមិ​ក្រាំងលាវ​មាន​ច្រើន​នាក់​ខ្លះ​គេ​នាំ​យក​ឲ្យ​ក្រុមហ៊ុន​ល្បីឈ្មោះ​មួយ​ដឹក​ទៅ​រាជធានី​ភ្នំពេញ​ផ្តាច់​តែម្តង ដែលគេ​ដឹង​ថា​ជ្រូក​រស់​មួយ​ក្បាល​លក់​ចេញ​ភ្លាម​ៗ​ចំណេញ​ជាមធ្​យម៥០ដុ​ល្លារ ។

បើ​នាំចូល​បាន១ថ្ងៃ៥០០ក្បាល ក្រុមហ៊ុន​មួយ​នេះ​ចំណេញ​ភ្លាម​ជិត៣ម៉ឺន​ដុល្លារ ។ ម្ល៉ោះហើយ​ខ្លាច​អី​រកស៊ី​ខុសច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព ។

អត្ថបទសរសេរ ដោយ