ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នូរ​សព​បុរាណ​អាយុ​ប្រហែល​2000​ឆ្នាំ​នៅ​ចិន

7 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​ព័ត៌មាន «​ស៊ីន​ហួ​» របស់​ចិន​ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នក​បុរាណវិទ្យា​ប្រទះ​ឃើញ​ផ្នូរ​បុរាណ​តាំងពី​យុគសម័យ​សង្គ្រាម ឬ​យុគសម័យ «​ចាង​គួ​» ជាង​១០០​រណ្ដៅ ។ កាលពី​ខែឧសភា ឆ្នាំ​២០១៦

ទី​ភ្នាក់​ងារ​ព័ត៌មាន «​ស៊ីន​ហួ​» របស់​ចិន​ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នក​បុរាណវិទ្យា​ប្រទះ​ឃើញ​ផ្នូរ​បុរាណ​តាំងពី​យុគសម័យ​សង្គ្រាម ឬ​យុគសម័យ «​ចាង​គួ​» ជាង​១០០​រណ្ដៅ ។ កាលពី​ខែឧសភា ឆ្នាំ​២០១៦ ក្រុម​អ្នក​បុរាណវិទ្យា​បាន​រក​ឃើញ​ផ្នូរ​សព​បុរាណ​នៅ​ក្រុង​ហួង​វ៉ា ខេត្ដ​ហ៊ឺ​ប៉ើយ ប្រទេស​ចិន គឺជា​កា​រប​ណ្ចុះ​សព​នៅ​ក្នុង​ក្រឡ​នៅ​យុគសម័យ «​ចាង​គួ​» ប្រហែល​២០០០​ឆ្នាំ​មុន ។

ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​របស់​សារមន្ទីរ​ក្រុង​ហួង​វ៉ា បាន​ត្រួតពិនិត្យ​តំបន់​នោះ​យ៉ាង​លំអិត​អស់​រយៈពេល​ជា​ច្រើន​ខែ ហើយ​ទីបំផុត​ប្រទះ​ឃើញ​ផ្នូរ​សព​បុរាណ​១១៣​រណ្ដៅ ក្នុង​នោះ​មាន​ផ្នូរ​សព​កុមារ​ចំនួន​១០៧​ផ្នូរ ខណៈ​ពេល​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បុរាណវិទ្យា​នៃ​មហាវិទ្យាល័យ​ជី​លី​ន បាន​បញ្ជាក់​ថា រណ្ដៅ​សព​ចំនួន​៦​ទៀត​ជា​សព​ចាស់ជរា ។

ក្រៅពី​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​ជីក​ឃើញ​ក្រឡ​បញ្ចុះសព ច្នៃ​ពី​ដី​ដុត​ជាង​២០​ប្រភេទ អាច​បញ្ជាក់​ពី​រយៈពេល​យ៉ាង​ច្បាស់ ផ្ដល់​ប្រយោជន៍​ដល់​ការ​ស្រាវជ្រាវ​ពី​ប្រពៃណី​នៃ​ការ​បញ្ចុះសព និង​ជីវភាព​រស់នៅ​របស់​មនុស្ស​ក្នុង​សម័យ​បុរាណ​ប្រហែល​២០០០​ឆ្នាំ​មុន ថា​តើ​មាន​អរិយធម៌​បែប​ណា ?