ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​អាច​ប្រឈម​មហន្ដរាយ​មហាសាល​ពី​រញ្ជួយ​ដី

7 ឆ្នាំ មុន

រដ្ឋាភិបាល​ជប៉ុន បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប ដោយ​ចម្លង​យក​លំនាំ​ហេតុការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់ ប្រសិនបើ​មាន​រញ្ជួយ​ដី​នៅ​ក្រុង​តូ​ក្យូ និង​អូ​សា​កា អាច​ធ្វើ​ឱ្យ​មាន​អ្នក​ស្លា.ប់​ច្រើន​ជាង​៣២៣.០០០​នាក់ ។

រដ្ឋាភិបាល​ជប៉ុន បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប ដោយ​ចម្លង​យក​លំនាំ​ហេតុការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់ ប្រសិនបើ​មាន​រញ្ជួយ​ដី​នៅ​ក្រុង​តូ​ក្យូ និង​អូ​សា​កា អាច​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​ច្រើន​ជាង​៣២៣.០០០​នាក់ ។

ក្នុង​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ឱ្យ​ឃើញ​ផ្ទះសម្បែង​បាក់បែក មាន​អណ្ដាតភ្លើង​ឆាបឆេះ​នៅ​ពាសពេញ​ទីក្រុង រថភ្លើង​ធ្លាក់​ពី​ផ្លូវ រលក​ស៊ូ​ណា​មី​បោកបក់​កម្ទេច​វត្ថុ​ដែល​ពាំងមុខ និង​ប្រជាជន​នាំ​គ្នា​គេច​ពី​សេចក្ដីស្លាប់ ។ វា​ជា​គ្រោះអាក្រក់​នៃ​ប្រទេស​ជប៉ុន​បើសិន​មាន​រញ្ជួយ​ដី​ដ៏​ធំ​កើតឡើង​នោះ ។

មជ្ឈមណ្ឌល​ការពារ​គ្រោះ​មហន្ដរាយ​របស់​រដ្ឋាភិបាល បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​នោះ​គឺជា​ផ្នែក​មួយ​ជួយ​ក្រើនរំលឹក​ឱ្យ​ពលរដ្ឋ​ត្រៀមខ្លួន ដើម្បី​ទប់ទល់​វិបត្ដិ​ដែល​អាច​កើត​បាន​នៅ «​គ្រប់ពេល​» ។

រដ្ឋាភិបាល​ក្រើនរំលឹក​ថា ក្រុង​តូ​ក្យូ ប្រឈម​មុខ​ដល់​ទៅ​៧០%​ចំពោះ​រញ្ជួយ​ដី​ក្នុង​កម្រិត​៧​វី​ក​ស្ទ័​រ ក្នុង​រយៈពេល​៣០​ឆ្នាំ​ខាង​មុខ ហើយ​ប្រសិនបើ​កើត​មាន​មែន​នឹង​មាន​អ្នក​ស្លាប់​ច្រើន​អនេក​ហើយ ប្រជាជន​ជាង​៧​លាន​នាក់​ត្រូវ​ភៀសខ្លួន​៕