ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​ចូលរួម​ប្រកួត​លើក​ដំបូង​តាម​ប្រព័ន្ធ​Online​ជាមួយ​ប្រទេស​ចំនួន​៦​នៅ​លើ​ពិភពលោក

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រុមកីឡា​អេ​ឡិច​ត្រូ​និក​All Star​ កម្ពុជា​ដឹកនាំ​ដោយ​លោក​ថេ ណា​ ចូលរួម​ប្រកួត​ជា​លើក​ដំបូង​

រាជធានី​ភ្នំពេញ​ ៖ ​ក្រុមកីឡា​អេ​ឡិច​ត្រូ​និក​All Star​ កម្ពុជា​ដឹកនាំ​ដោយ​លោក​ថេ ណា​ ចូលរួម​ប្រកួត​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​All-Star Showdown2022​ តាម​ប្រព័ន្ធ​ Online​ ជាមួយ​បណ្ដា​ប្រទេស​ចំនួន​៦​នៅ​លើ​ពិភពលោក​ដែល​មាន​ដូច​ជា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី សិង្ហ​បូ​រី ហ្វី​លី​ពី​ន ម៉ា​ឡេ​ស៊ី កម្ពុជា​និង​មី​យ៉ា​ន់​ម៉ា ។​ ថ្វី​ត្បិត​វា​ជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បែប​កម្សាន្ត​លើក​ដំបូង​របស់​វិញ្ញាសារ​Mobile Legends Bang Bang ប៉ុន្តែ​ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​វាយតម្លៃ​ថា​វា​ជា​កា​រវិ​វ​ឌ្ឍ​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​លើ​ប្រភេទ​កីឡា​មួយ​នេះ ឱ្យ​កាន់តែ​មាន​សក្ដានុពល​។

ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​All-Star Showdown 2022​មិន​ត្រឹមតែ​ធ្វើការ​ប្រមូលផ្ដុំ​ទៅ​ដោយ​ក្រុម​ល្បី​ៗ​ប្រចាំ​ប្រទេស​ទាំង​៦​នោះ​ទេ ថែម​ទាំង​បាន​ប្រមូលផ្ដុំ​ទៅ​ដោយ​ក្រុម​តារា​ល្បី​ៗ​មក​ចូលរួម​ទៀត​ផង​ដើម្បី​ញ៉ាំង​ឱ្យ​កម្មវិធី​មួយ​នេះ​កាន់តែ​កក្រើក​ថែម​ទៀត ដោយ​កម្មវិធី​ប្រកួត​មួយ​នេះ​ត្រូវ​បាន​ធ្វើការ​បែងចែក​ជា​ពីរ​ដំណាក់កាល​។ ​ដំណាក់កាល​ទី​១​តម្រូវ​ឱ្យ​អ្នកគាំទ្រ​បោះ​ឆ្នោត​គាំទ្រ​កីឡាករ​របស់​ខ្លួន​ចំនួន​២១០​នាក់​មក​ពី​តាម​បណ្ដា​ប្រទេស​ផ្សេង​គ្នា​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៩ ​មេ​សា រ​ហូត​ដល់​ថ្ងៃ​ទី​៤​ ឧសភា ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ចំនួន​៤(Top4) ប្រកួត​ជម្រុះ​រក​ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ​១​សម្រាប់​ត្រៀមខ្លួន​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​។

កម្មវិធី​All-Star Showdown2022​ នេះ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​ថែម​ទៀត​នោះ គឺ​វា​ធ្វើ​ឱ្យ​កាន់តែ​មានការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ក្រុម​យុវជន​ដែល​និយម​ចូល​ចិត្ត​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​នៅ​លើ​ពិភពលោក​ថែម​ទៀត​។​ជាក់ស្ដែង​លើក​នេះ​មាន​ប្រទេស​ខ្លាំង​ៗ​ចំនួន​៦​ចូលរួម ហើយ​ត្រូវ​បាន​គេ​ចាត់ទុកជា​យុទ្ធនាការ​ផ្សព្វផ្សាយ​ដ៏​សំខាន់​មួយ​ទៅ​កាន់​ពី​ភព​លោក​ ។​ ចំណែក​ការ​ប្រកួត​វគ្គ​ទី​២​ត្រូវ​យក​ក្រុម​ដែល​មាន​សម្លេង​គាំទ្រ​ចំនួន​៤​ក្រុម​ខាងលើ​ដែល​ត្រៀម​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​១០​ ឧសភា​ ខាង​មុខនេះ​ ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​All-Star​អន្តរជាតិ ជាមួយ​ក្រុម​ច​នួន​៥​មក​ពី​ប្រទេស​ផ្សេង​គ្នា ដែល​គ្រោង​និង​ធ្វើ​ឡើង​នៅ​អំឡុង​ពេល​ដ៏​ឆាប់​ៗ​ខាង​មុខ​នេះ​។​ហើយ​សម្រាប់​ការ​ប្រកួត​នេះ​ទៀត​គឺ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ដូច​គ្នា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ